Real Madrid នាំ​មុខ​គេ​៤​គ្រាប់​ទៅ​ហើយ​បែរ​ជា​ធ្វើ​ឲ្យ​គេ​ប៊ិះ​តាម​ស្មើ​នៅ​ចុង​ម៉ោង​

កាល​ពី​យប់​មិញ​ក្លឹប​អធិរាជ​ស​ Real Madrid បាន​ឈ្នះ​ទាំង​​ប្រផិត​ប្រផើយ​ដោយ​លទ្ធផល​៤​ទល់​នឹង​៣​លើ​ក្លឹប​ Shaktar Donetsk ។

អ្វី​ដែល​ហួស​ចិត្ត​ក្នុង​ការ​ប្រកួត​គឺ​ក្លឹប​ Real Madrid ដែល​បាន​ធ្វើ​ការ​នាំ​មុខ​មុន​ដល់​ទៅ​៤​គ្រាប់​ទៅ​ហើយ​តែ​​បែរ​ជា​ធ្វើ​ឲ្យ​ក្លឹប​ Shaktar Donesk អាច​រក​បាន​ដល់​ទៅ​៣​គ្រាប់​មក​វិញ​ទោះ​ជា​សល់​ត្រឹម​២៣​នាទី​ប៉ុណ្ណោះ​ត្រូវ​បញ្ចប់​ការ​ប្រកួត​ ។

គួរ​បញ្ជាក់​ថា​៤​គ្រាប់​របស់​ Real Madrid គឺ​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​ដោយ​ Cristiano Ronaldo នៅ​នាទី​ទី​១៨ បន្ថែម​គ្រាប់​ទី​២​ដោយ​កីឡាករ​ Lukas Modric នៅ​នាទី​ទី​៥០​ គ្រាប់​ទី​៣​ដោយ​កីឡាករ​ Daniel Carvajal នៅ​នាទី​ទី​៥២​ នឹង​គ្រាប់​ទី​៤​ដោយ​កីឡាករ​ Cristiano Ronaldo នៅ​នាទី​ទី​៧០ ។

ដោយ​ឡែក​៣​គ្រាប់​របស់​ក្លឹប​ Shaktar Dnetsk គឹ​ជា​ការ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Alex Teixeira នៅ​នាទី​ទី​៧៧​ (បាល់​ពិន័យ​១១​ម៉ែត្រ​ ) ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​២​នៅ​នាទី​ទី​៨៣​ដោយ​កីឡាករ​ Bruno Ferreira Bonfim នឹង​គ្រាប់​ទី​៣​ដោយ​កីឡាករ​ Alex Teixerira នៅ​នាទី​ទី​៨៨​ ។

តោះ​សូម​ទស្សនា​ Highligh នៃ​ការ​ប្រកួត​ទាំង​អស់​គ្នា ៖

អត្ថបទ ៖ វិចទ័រ


  • Real Madrid នាំ​មុខ​គេ​៤​គ្រាប់​ទៅ​ហើយ​បែរ​ជា​ធ្វើ​ឲ្យ​គេ​ប៊ិះ​តាម​ស្មើ​នៅ​ចុង​ម៉ោង​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/04  Category:កំសាន្ត
Tags: