ផ្ទុះ​អំពើ​​ហិង្សា​​រវាង​​ប៉ូលិស​​ឥណ្ឌា​ និង​​អ្នក​តវ៉ា​ សម្លាប់​​​​២២​នាក់

យ៉ាងហោចណាស់មនុស្សចំនួន ២២នាក់ត្រូវបានសម្លាប់ ក្នុងអំឡុងពេលប៉ះទង្គិចរវាងប៉ូលិសនឹងមនុស្សមួយក្រុមនៅភាគខាងជើងប្រទេសឥណ្ឌា។ នេះបើតាមមន្ត្រីប៉ូលិសប្រាប់សារព័ត៌មាន Reuter នៅថ្ងៃសុក្រ។

ផ្ទុះ​អំពើ​​ហិង្សា​​រវាង​​ប៉ូលិស​​ឥណ្ឌា​ និង​​អ្នក​តវ៉ា​ សម្លាប់​​​​២២​នាក់

អំពើហិង្សាបានផ្ទុះឡើង បន្ទាប់ពីក្រុមអ្នកតវ៉ាសម្លាប់ប៉ូលិស២នាក់ ពេលប៉ូលិសបើកប្រតិបត្តិការបណ្ដេញពួកគេចេញពីសួនសាធារណៈមួយកន្លែង។

ប៉ូលិសចាប់ផ្ដើមបណ្ដេញអ្នកតវ៉ាចេញពីសួនក្នុងស្រុក Mathura ចម្ងាយប្រមាណ ១៤០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងញូដេលី កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីតុលាការបញ្ជាឲ្យមនុស្សប្រមាណ ៣០០០នាក់ ចាកចេញពីកន្លែងជួបជុំ។

អាជ្ញាធរបានកំពុងស៊ើបអង្កេតរកមូលហេតុដែលក្រុមអ្នកតវ៉ាប្រមូលផ្ដុំហើយ។ តុលាការបានបង្គាប់ឲ្យរដ្ឋអំណាចបោសសម្អាតការប្រមូលផ្ដុំ ក្រោយអ្នកទាំងនោះបដិសេធមិនព្រមចេញ។

ប៉ូលិសប្រាប់ថា ដំបូងពួកគេបានឆ្លើយតបដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ តែពេលអ្នកតវ៉ាសម្លាប់ប៉ូលិស ២នាក់ ពួកគេក៏សម្រេចបាញ់គ្រាប់ពិតតែម្ដង។ អ្នកតវ៉ាប្រមាណជាង ២០០នាក់ត្រូវបានចាប់ខ្លួនទៅសួរនាំផងដែរ៕

ផ្ទុះ​អំពើ​​ហិង្សា​​រវាង​​ប៉ូលិស​​ឥណ្ឌា​ និង​​អ្នក​តវ៉ា​ សម្លាប់​​​​២២​នាក់ ផ្ទុះ​អំពើ​​ហិង្សា​​រវាង​​ប៉ូលិស​​ឥណ្ឌា​ និង​​អ្នក​តវ៉ា​ សម្លាប់​​​​២២​នាក់

ប្រភព៖ sabay

  • ផ្ទុះ​អំពើ​​ហិង្សា​​រវាង​​ប៉ូលិស​​ឥណ្ឌា​ និង​​អ្នក​តវ៉ា​ សម្លាប់​​​​២២​នាក់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/04  Category:កំសាន្ត
Tags: