ឡើង​ត​ភ្លើង​បណ្ដាល​ឲ្យ​ឆក់ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក

ខេត្តបន្ទាយមានជ័យ ៖ បុគ្គលិក​ក្រុមហ៊ុន​អគ្គិសនី​អាន​កូ ផ្នែក​ត​ភ្លើង​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ជាប់​នៅ​លើ​បង្គោល​ភ្លើង​ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​កាលពី​វេលា​ម៉ោងជាង​១០ ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។ នៅ​កន្លែង​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ សំ​យ៉ុ​ង​ក្បាល​ចុះ​មក​ក្រោម តែ​មិន​ធ្លាក់​ទេ​ព្រោះ​មាន​ខ្សែក្រវាត់​ចង្កេះ​ភ្ជាប់​ទៅ​នឹង​ បង្គោល​ភ្លើង​ហើយ​អ្នកស្រុក​នាំ​គ្នា​ឈរ​មើល​ព្រោងព្រាត​រហូត​អ្នកខ្លះ សង្ស័យ​ថា​ជន​រង​គ្រោះ​ទំនងជា​ឈាន​ដល់​ស្លាប់​ទៀត​ផង​។

យ៉ាងណា​ក៏​ដោយ​ក្រោយ​ពី​ ក្រុម​បុគ្គលិក​ត​ភ្លើង​រួម​អាជីព​បិទ​ភ្លើង ហើយ​នាំ​គ្នា​ឡើង​ទៅ​ជួយ​ស្រាប់តែ​ជន​រង​គ្រោះ​ដឹងខ្លួន​ឡើង​វិញ ទើប​រួច​ផុត​ជីវិត​។ ជន​រង​គ្រោះ​ខណៈ​ចុះ​មក​ដល់​ដី​មិន​ផ្តល់​អត្តសញ្ញាណ​ទេ​ ដោយ​គ្រាន់​និយាយ​យ៉ាង​ខ្លី​ថា ពេល​ឡើង​ត​ភ្លើង​នោះ​ជើង​របស់​គាត់​ប៉ះ​នឹង​ខ្សែភ្លើង​ ហើយ​ដៃ​គាត់​តោង​ចំ​ម៉ាស់​ទើប​ឆក់​ចរន្ត​ យ៉ាង​ដូច្នេះ​៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែក ខណៈដែលបញ្ជូនដល់មន្ទីរពេទ្យ ខណៈស្រ្តីរូបនេះ កំពុងធ្វើការងារ ហើយ ដៃរបស់គាត់សើម បានដោតខ្សែភ្លើងចូលព្រី នៅម៉ោង៩៖០០នាទី កាលពីព្រឹកថ្ងៃទី១៣ ខែមីនាឆ្នាំ២០១៦ កន្លងទៅនេះ នៅចំណុចភូមិ ដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមមន្រ្តីនគរបាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ សារ៉េន អាយុ៤៤ឆ្នាំ រស់នៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ មុខរបរកម្មករលើកទឹកសុទ្ន នៅផ្ទះឈ្មោះ ថោង ជីវី។ មន្រ្តីនគរបាល បានឲ្យដឹងទៀតថា មូលហេតុដែលឆក់នេះ បណ្តាលមកពី ឈ្មោះ ចាន់ សារ៉េន ដៃសើម ហើយបានយកដៃ ទៅបិតប៉ារ៉ែត បណ្តាលឲ្យឆក់ខ្សែភ្លើង​ ដួលសន្លប់ ហើយភ្លាមៗនោះ ក៏ត្រូវបានបញ្ជួនទៅមន្ទីរពេទ្យស្វាយរៀង ប៉ុន្តែបានស្លាប់ នៅពេលដល់មន្ទីរពេទ្យ។ ​​​​

ប្រភពពីសមត្ថកិច្ច បានបង្ហើបឲ្យដឹងថា ទីតាំងកន្លែងផលិតទឹកសុទ្ធនេះ ពុំមានច្បាប់ទំលាប់ ត្រឹមត្រូវនោះទេ អាជ្ញាធរធ្លាប់ ចុះបិទម្តងដែរ តែមិនដឹងយ៉ាងម៉េចនៅតែ ដំណើរការរលូនដដែល។ប្រជាពលរដ្នសំណូមពរ ដល់សមត្ថកិច្ចជំនាញ សូមមានវិធានការ ចំពោះកន្លែងផលិតទឹកសុទ្ធនេះផង ដើម្បីសុខភាពប្រជាពលរដ្ឋ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឡើង​ត​ភ្លើង​បណ្ដាល​ឲ្យ​ឆក់ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក

ឡើង​ត​ភ្លើង​បណ្ដាល​ឲ្យ​ឆក់ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក

ឡើង​ត​ភ្លើង​បណ្ដាល​ឲ្យ​ឆក់ បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក