ករណីមួយគ្រួសារស្រឡាំងកាំង ពេលទៅសែនផ្នូរអត់ឃើញផ្នូរនោះ ក្មួយប្រុសចេញមកបំភ្លឺថា ទីតាំងចាស់តូចចង្អៀត និងគ្មានផ្លូវចូល

(ភ្នំពេញ)៖ លោក ឡាយ សម្បត្តិ ដែលត្រូវបានឪពុកមា និងបងប្អូនជីដូនមួយប្តឹង ហើយចោទប្រកាន់ថា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦នេះ បានចេញមកបកស្រាយ និងពន្យល់ពីដំណើររឿងថា តាមពិតលោកលក់ ដីផ្នូរក៏ដោយសារតែទីតាំងចាស់ ត្រូវបានគេសង់សំណង់ហ៊ុំព័ទ្ធ ស្ទើតែគ្មានផ្លូវនិងពិបាកដឹកជញ្ជូនឥវ៉ាន់ ម្ហូបអាហារនៅពេលនាំទៅ សែនជីដូនជីតាម្តងៗ។

យ៉ាងណាក៏ដោយ លោក ឡាយ សម្បត្តិ បានលើកឡើងថា លោកគ្មានបំណងបង្កជម្លោះជាមួយឪពុកមា និងកូនៗរបស់គាត់នោះទេ គ្រាន់តែចង់បំភ្លឺ និងសុំធ្វើការសម្របសម្រួល ហើយលោកក៏បានទៅធ្វើផ្នូរថ្មី ធំជាងមុន ស្អាតជាងមុន និងស្ងប់ស្ងាត់ជាងមុនផងដែរ។ ក្មួយប្រុសរូបនេះ បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦នេះថា នៅពេលដែលលោកបានលក់ ទីតាំងផ្នូរចាស់ នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខនោះ គឺមានការឯកភាព និងយល់ព្រមពីបងប្អូនជាច្រើននាក់លើកលែងតែគ្រួសារពូ របស់គាត់តែប៉ុណ្ណោះ ដែលមិនយល់ព្រមតាម។ លោកថា មុនមានការផ្លាស់ប្តូរផ្នូរដែលត្រូវបានកសាងឡើងតាំងពីឆ្នាំ១៩៨១នោះ លោកបានឲ្យចិនសែមើលរួចហើយ ដោយគ្មានបញ្ហា អ្វីនោះទេ សម្រាប់ទីតាំងថ្មីស្ថិតនៅភូមិជោទ្រាជ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋមួយគ្រួសារ មានខ្សែស្រឡាយកាត់ចិនមានការហួសចិត្ត និងស្រឡាំងកាំងយ៉ាងខ្លាំង នៅពេលដែលនាំគ្នា ទៅសែនផ្នូរដូនតា កុងម៉ារបស់ខ្លួនដូចរាល់ឆ្នាំនោះ ស្រាប់តែមិនឃើញផ្នូរដូចសព្វរាល់ដង ពោលបែរជាឃើញសំណង់រឹងកំពុងតែ សាងសង់ទៅវិញ នៅលើទីតាំងផ្នូរនោះ។ ហេតុការណ៍ហួសចិត្ត និងស្ទើតែមិនធ្លាប់ជួបនេះ បានកើតឡើងតាំងពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ នៅដែលប្រជាពលរដ្ឋមួយគ្រួសារ មានឪពុកម្តាយ កូនបង្កើត កូនប្រសា និងសាច់ញាតិជាច្រើនបាននាំគ្នាទៅសែនផ្នូរដូច រាល់ឆ្នាំ ស្ថិតនៅទីទួលចាស់បូរាណ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មេគ្រួសារលោក ឡាយ វែងថាង និងកូនៗ ២-៣នាក់ទៀត នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦នេះ បានធ្វើដំណើរកាន់ការិយាល័យអង្គភាពព័ត៌មាន Fresh News ដោយសុំ ជួយចុះផ្សាយរឿងកម្រមួយនេះ ដើម្បីឲ្យបានដឹងដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធសូមមេត្តាជួយអន្តរាគមន៍ និងដោះស្រាយឲ្យផង ពីព្រោះថា ទាំងថៅសង្កាត់ឃ្មួញ និងអភិបាលខណ្ឌ (ជំនាន់លោក លី សាវេត) មិនបានជួយដោះស្រាយ និងបង្ហាញផ្លូវដើម្បីរក ដំណោះស្រាយនោះទេ។

បើតាមការរៀបរាប់ពីមេគ្រួសារមួយនេះ បានឲ្យដឹងថា ផ្នូរទាំង៣កន្លែង ស្ថិតនៅទីតាំងខាងលើនេះ ត្រូវបានកូនក្មួយរបស់ខ្លួនឈ្មោះ ឡាយ សម្បត្តិ ដែលធ្លាប់ចូលរួមទៅអុជធូប និងសែនរាល់ឆ្នាំផងដែរនោះ គឺជាអ្នកលួចលក់ទៅឲ្យឈ្មួញ ដើម្បីធ្វើជាសំណង់រឹងហើយ ការលក់ដូរនេះ គឺមិនមានការអនុញ្ញាតពីក្រុមគ្រួសាររបស់លោកនោះទេ។ លោក ឡាយ វែងថាង បានបញ្ជាក់ថា «ជារៀងរាល់ឆ្នាំនៅ រដូវឆេងម៉េង ក្រុមគ្រួសាររបស់ខ្ញុំបាទ និងបងប្អូនដែលជាកូនចៅ ចៅទូតចៅលួត ចៅលា បានមូលមតិគ្នា មកសែនផ្នូរដើម្បីរំលឹកគុណ ដល់ជីដូនជីតា ដែលបានចែកឋាន។ ឆ្នាំនេះក៏មិនខុសពិឆ្នាំមុនៗដែរ គឺនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦វេលាម៉ោង៧ព្រឹកជាពេលដែល យើងត្រូវមកកពូនផ្នូរ តែពេលមកដល់ផ្នូរ ក៏មិនឃើញផ្នូរដូចរៀងរាល់ឆ្នាំ»។

លោកបានបន្តទៀតថា ក្រោយមានករណីនេះភ្លាមគឺពិត ជាហួសចិត្តខ្លាំងណាស់ ពីព្រោះទីដែលជាផ្នូរធ្លាប់សែនដូនតា កុងម៉ា ជារៀង រាល់ឆ្នាំបែរជាត្រូវគេឈូសបំផ្លាញចោលទាំងអស់ហើយ ពួកយើងក៏មិនអាចចូលទៅកាន់ដីនោះថែមទៀតផងពិតជាអយុត្តិធម៌ណាស់ ។ លោកថា ពេលនោះក្រុមគ្រួសាររបស់លោកបានរៀបចំ ផ្នូរនៅកន្លែងថ្មីក្បែរផ្នូរចាស់ តែក៏ត្រូវបានហាមឃាត់ទៀត ពីអាជ្ញាធរដែល ធ្វើឲ្យពួកគាត់ពិតជាខឹងយ៉ាងខ្លាំងតើ មានរឿងនេះកើតឡើងចំពោះប្រជាពលរដ្ឋប៉ុន្មានគ្រួសារទៀត។ ជាចុងក្រោយក្រុមគ្រួសារ រងគ្រោះ សូមអំពាវនាវដល់អាជ្ញាធរខណ្ឌសែនសុខ ជាពិសេសលោកអភិបាលថ្មី ប៉ឹល កុសល ជួយអន្តរាគមន៍ និងដោះស្រាយផង៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត