ស្លាប់១ របួសធ្ងន់១២ កាលពីម្សិលមិញ​

រាជធានីភ្នំពេញ​៖ កាលពី​​ថ្ងៃ​ទី​០៣ ​មិថុនា ​២០១៦ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស ​កើត​ឡើង​ចំនួន​៥​លើក(​យប់​៤​លើក) ​​មនុស្ស​ស្លាប់​ម្នាក់ រង​របួសធ្ងន់​១២​នាក់ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ អគ្គស្នងការ​នគរបាល​ជាតិ​។

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៥​លើក​នេះ បណ្តាល​ឱ្យ​​ខូចខាត​យានយន្ត សរុប​ចំនួន​៩​គ្រឿង រួម​មាន​ម៉ូតូ​ចំនួន​៨​គ្រឿង​, រថយន្ត​ធុន​តូច​១​គ្រឿង ហើយ​មូលហេតុ ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន​ល្មើស​ល្បឿន​១​លើក​, បត់​គ្រោះថ្នាក់​២​លើក​, មិន​ប្រកាន់​ស្តាំ​១​លើក​,​ស្រវឹង​១​លើក​។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​១០​នាក់​។

​លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប ទូ​ទាំង​ប្រទេស​មាន ចំនួន​៣,៧២១​គ្រឿង ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​១,៣៦១​គ្រឿង និង​ពិន័យ​សរុប ២,៣៦០​គ្រឿង​៕