ព្រះ​មហាក្សត្រ​​នឹង​​យាង​និវត្តន៍​​មក​កម្ពុជា​​នៅ​​រសៀល​នេះ​

រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​វេលា​ម៉ោង០​៣ ​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៤ មិថុនា ២០១៦ នេះ ព្រះករុណា ព្រះ​បាទ​​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​យាង​និវត្តន៍​ពី​បំពេញ​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។

តាម​គម្រោង​យាង និង​អញ្ជើញ​ទៅ​ទទួល​ព្រះរាជ​ដំណើរ​យាង​និវត្តន៍​របស់​ព្រះមហាក្សត្រ​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ ​​រួម​មាន​ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹ​ទ្ធ​សភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ព្រះរាជ​វង្សានុវង្ស សមាជិក​ សមាជិក​ព្រឹ​ទ្ធ​សភា រដ្ឋសភា រាជរដ្ឋាភិបាល និង​តំណាង​អង្គទូត​ប្រទេស​ជា​មិត្ត​ប្រចាំ​កម្ពុជា​ជា​ច្រើន​រូប ​និង​អង្គ​ទៀត ​។