កុមារី២នាក់ ចុះលេងទឹកត្រពាំង លង់ស្លាប់ទាំងពីរ

កំពត៖ កុមារី២នាក់ បានលង់ទឹកស្លាប់ ខណៈនាំគ្នាចុះលេង ក្នុងទឹកត្រពាំង រួចត្រូវបានក្រុមគ្រួសារដើររក ប្រទះឃើញ នៅម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា កុមារីទី១-ឈ្មោះ ខុន វ៉ាន់នីសា អាយុ៥ឆ្នាំ និងទី២-ឈ្មោះ ខាត់ សុខឃីម អាយុ១០ឆ្នាំ មានផ្ទះនៅជិតគ្នា ក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូតខ្មែរ។ មន្ត្រីដដែលបន្តថា កុមារីរងគ្រោះទាំង២ បានបបួលគ្នាចេញទៅលេងទឹក តាំងពីម៉ោង៤រសៀល លុះដល់ម៉ោង៥៖៣០នាទី ដោយបានឃើញ បាត់យូរពីផ្ទះ ក្រុមគ្រួសារបានដើររក ក៏ប្រទះឃើញលង់ទឹកស្លាប់ អណ្តែតក្នុងទឹកត្រពាំង៕

ប្រភព ៖

ការកត់សម្គាល់ខ្មែរឡូត៖

យ៉ាងណាមិញ ករណីក្មេងលង់ទឹកនេះ គឺឧស្សាហ៍កើតមានឡើង ដែលកាលពីពាក់កណ្ដាលខែឧសភា មុននេះ ក៏មាន ក្នុងខេត្ដព្រះ​សីហ​នុ។ គួររំលឹកថា ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​កម្លាំង អ​.​ហ ស្នាក់​ការ​៤០១ និង​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​ស្លាប់​ដោយសារ​លង់ទឹក​ក្នុង​រណ្តៅ​ជីកដី​មួយ​កន្លែង​ដែល​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​ជា​៣៥០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​តា​នៃ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ កាលពី​វេលា​ម៉ោង​០៩​និង​១៦​នាទី​យប់ ថ្ងៃ​ទី​១៤ ឧសភា ២០១៦​។

ក្មេង​រង​គ្រោះ​ឈ្មោះ ភា ធា​រ៉ូ ភេទ​ប្រុស អាយុ​១១​ឆ្មាំ ជា​សិស្ស​ថ្នាក់​ទី​២ នៃ​សាលា​បឋម​សិក្សា​តា​នៃ ម្តាយ​ឈ្មោះ រី ឈុ​ន​ហៀ​ង អាយុ​២៩​ឆ្នាំ មុខរបរ​មេផ្ទះ ចំណែក​ឪពុក​ក្មេង​រង​គ្រោះ (​ស្លាប់​) ទីលំនៅ​ភូមិ​តា​នៃ ឃុំ​ជើងគោ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ក្មេង​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា នៅ​ម៉ោង​៤​និង​២០​នាទី​រសៀល បាន​បាត់​ពី​ផ្ទះ បន្ទាប់​ពី​ក្មេង​នេះ​បាន​សុំ​លុយ​ជីដូន​ចំនួន​២.០០០​រួច ហើយ​បាន​ជិះ​កង់​ទៅ​បាត់​រហូត​ដល់​ម៉ោង​៧​យប់​។ ម្តាយ​មិនឃើញ​មក​ផ្ទះ​វិញ ក៏​មានការ​ឆោឡោ ហើយ​បាន​រាយការណ៍​ទៅ អ​.​ហ ៤០១ ដើម្បី​តាម​ស្វែងរក ។ នៅ​វេលា​ម៉ោង​០​និង​១៦​នាទី​យប់ ដោយ​មានការ​សហការ​ល្អ​ពី​ក្រុម​គ្រួសារ កម្លាំង អ​.​ហ និង​ក្រុម​គ្រួ​សារបាន​ដើរ​ប្រទះ​ឃើញ​កង់ និង​សម្លៀក​បំពាក់​នៅ​ចម្ងាយ​ពីរ​ណ្តៅ​ដី​នោះ​ប្រហែល​២០​ម៉ែត្រ ហើយ​សន្និដ្ឋាន​ដឹង ក៏​នាំ​គ្នា​ចុះ​រាវ​ក្នុង​រណ្តៅ​ដី​នោះ ដែល​មាន​ជម្រៅ​ប្រមាណ​ជា​១,៧០​ម៉ែត្រ ក៏​ប្រទះ​ឃើញ តែ​ក្មេង​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ ។

ក្មេង​រង​គ្រោះ​មាន​បងប្អូន​២​នាក់ ប្រុស​ទាំង​២ ដែល​ក្មេង​រង​គ្រោះជា​កូន​បង ហើយ​ក៏​ជា​កូន​ប្តី​មុន បន្ទាប់​ពី​ស្ត្រី​ជា​ម្តាយ​បាន​យកប្តី​ក្រោយ​ទៀត​បាន​កូនស្រី​២​នាក់​ទៀត ចំណែក​សព​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កុមារី២នាក់ ចុះលេងទឹកត្រពាំង លង់ស្លាប់ទាំងពីរ

កុមារី២នាក់ ចុះលេងទឹកត្រពាំង លង់ស្លាប់ទាំងពីរ