ញាក់សាច់! រកឃើញ ២០ក្រឡ ដែលច្រកសាកសពកូនខ្លា បន្ថែមទៀត ក្នុងវត្ដល្បីប្រទេសថៃ (មានវីដេអូ)

ថៃ៖ នាពេលនេះ ប៉ូលីសថៃ បានធ្វើការចោទប្រកាន់ មនុស្ស២២នាក់ ដែលមាន៣នាក់ជាព្រះសង្ឃ និងមួយចំនួនទៀត ជាអ្នកជួញដូរសត្វព្រៃ ខណៈដែលអជ្ញាធរនៅបន្ដការ រុករក នៅក្នុងវត្ដដ៏ល្បីនេះ។

នេះបើតាមប្រភពព័ត៌មានដែលទើបតែចុះផ្សាយបន្ថែមទៀត ទាក់ទងនឹងការប្រទះឃើញសត្វព្រៃ នៅក្នុងវត្ដដ៏ល្បីក្នុងប្រទេសថៃ បានឲ្យដឹងថា នាយកដ្ឋានអភិរក្សសត្វព្រៃ បានប្រទះឃើញ ក្រឡ២០ទៀត ដែលផ្ទុកដោយសាកសពកូនខ្លា នៅក្នុងវត្ដ Pha Luang Ta Bua នេះ ក្នុងខេត្ដ Kanchanaburi កាលពីថ្ងៃសុក្រ ម្សិលមិញនេះ ខណៈដែលរយៈពេល ២ថ្ងៃដំបូងក្នុងការវាយឆ្មក់ចូលវត្ដនេះ ពួកគេបានរកឃើញរឿងដ៏រន្ធត់ ដែលប្រទះឃើញសាកសពកូនខ្លា ៤០ក្បាល នៅក្នុងទូរក្លាស្សេ នៅខាងក្រោមដីនៃវត្ដនេះ។

ទន្ទឹមនឹងនេះ កាលពីថ្ងៃព្រហស្បតិ៍មុននេះ ប៉ូលីសក៏បានធ្វើការចាប់ខ្លួន ព្រះសង្ឃ៣អង្គ ក្រោយពីព្យាយាមចាកចេញ ពីតំបន់នេះតាមរយៈរថយន្ដ ជាមួយនឹងស្បែកខ្លាមួយចំនួន។ ទោះជាយ៉ាងណា វត្ដមួយនេះ នៅតែបដិសេធការចោទប្រកាន់មួយនេះ។

គួរបញ្ជាក់ថា វត្ដនេះគឺជាទិសដៅទេសចរណ៍ដ៏ធំ ជាយូរណាស់មកហើយ ដែលរាល់អ្នកទេសចរចូលទស្សនា ត្រូវបង់ប្រាក់ជិត១៧ដុល្លារអាមេរិក ដែលអាចចូលថតរូប ជាមួយនឹងសត្វខ្លាផងដែរ៕

ប្រភព ៖

កំណត់ត្រាខ្មែរឡូត៖

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍មុននេះ ខ្មែរឡូតបានធ្វើការចុះផ្សាយម្ដងរួចមកហើយ ទាក់ទិននឹង ។ 

នៅក្នុងនេះបានឲ្យដឹងថា នាយកដ្ឋានអភិរក្សសត្វព្រៃ បានធ្វើការចុះស្រាវជ្រាវ បន្ទាប់ពីមានរឿងអាស្រូវ និងចម្រូងចម្រាស់ពីវត្ដខ្លានេះ ដែលនាពេលនេះក្រុមអជ្ញាធរបាន យកសត្វខ្លា ១៣៧ក្បាលចេញពីវត្ដដ៏មានប្រជាប្រិយភាព ហើយខាងនាយកដ្ឋានឧទ្យានជាតិរបស់ប្រទេសថៃ បានតម្រៀបសត្វដែលសេសសល់ ជាជួរដូចជា កូនខ្លាតូចៗ, ជាមួយនឹងកូនខ្លាឃ្មុំ, ក្រឡដាក់ពោះវៀនជ្រូកព្រៃងាប់ និងស្នែងមួយសំណុំផងដែរ ដើម្បីចាប់ផ្ដើមក្នុងការប្រមូល DNA ក្នុងការធ្វើតេស ដោយសង្ឃឹមថា ពួកគេនឹងអាចរកឃើញពីមូលហេតុ ដែលបណ្ដាលឲ្យសត្វកម្រទាំងនេះងាប់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រូបភាព កូនខ្លានៅក្នុងក្រឡ ដែលទើបតែប្រទះឃើញថ្មី
ញាក់សាច់! រកឃើញ ២០ក្រឡ ដែលច្រកសាកសពកូនខ្លា បន្ថែមទៀត ក្នុងវត្ដល្បីប្រទេសថៃ (មានវីដេអូ)

ញាក់សាច់! រកឃើញ ២០ក្រឡ ដែលច្រកសាកសពកូនខ្លា បន្ថែមទៀត ក្នុងវត្ដល្បីប្រទេសថៃ (មានវីដេអូ)

ញាក់សាច់! រកឃើញ ២០ក្រឡ ដែលច្រកសាកសពកូនខ្លា បន្ថែមទៀត ក្នុងវត្ដល្បីប្រទេសថៃ (មានវីដេអូ)

ញាក់សាច់! រកឃើញ ២០ក្រឡ ដែលច្រកសាកសពកូនខ្លា បន្ថែមទៀត ក្នុងវត្ដល្បីប្រទេសថៃ (មានវីដេអូ)

ញាក់សាច់! រកឃើញ ២០ក្រឡ ដែលច្រកសាកសពកូនខ្លា បន្ថែមទៀត ក្នុងវត្ដល្បីប្រទេសថៃ (មានវីដេអូ)

ញាក់សាច់! រកឃើញ ២០ក្រឡ ដែលច្រកសាកសពកូនខ្លា បន្ថែមទៀត ក្នុងវត្ដល្បីប្រទេសថៃ (មានវីដេអូ)

ញាក់សាច់! រកឃើញ ២០ក្រឡ ដែលច្រកសាកសពកូនខ្លា បន្ថែមទៀត ក្នុងវត្ដល្បីប្រទេសថៃ (មានវីដេអូ)

ញាក់សាច់! រកឃើញ ២០ក្រឡ ដែលច្រកសាកសពកូនខ្លា បន្ថែមទៀត ក្នុងវត្ដល្បីប្រទេសថៃ (មានវីដេអូ)
រូបភាពស្បែកខ្លា ដែលប្រទះឃើញ ពេលចាប់ខ្លួនព្រះសង្ឃ ប្រុងនឹងរត់គេច

ញាក់សាច់! រកឃើញ ២០ក្រឡ ដែលច្រកសាកសពកូនខ្លា បន្ថែមទៀត ក្នុងវត្ដល្បីប្រទេសថៃ (មានវីដេអូ)
សាកសពខ្លា ដែលគេប្រទះឃើញ