ចេះ​ថែទាំ​ឡាន ​រដូវ​ភ្លៀង​ធ្លាក់​លិច​ផ្លូវ ​ប្រយ័ត្ន​អស់​​លុយ​​​ទៅ​រក​ជាង

ខែភ្លៀងលិចផ្លូវមកដល់ អ្នកជិះឡានគ្រប់ប្រភេទត្រូវដឹងវិធីថែទាំរថយន្ត កុំឲ្យមានបញ្ហាដោយទឹកភ្លៀងអាស៊ីតធ្លាក់ជោគជាំសឹងរាល់ថ្ងៃ។

ចេះ​ថែទាំ​ឡាន ​រដូវ​ភ្លៀង​ធ្លាក់​លិច​ផ្លូវ ​ប្រយ័ត្ន​អស់​​លុយ​​​ទៅ​រក​ជាង

ចង់ថែទាំឡានឲ្យបានល្អ លោករដ្ឋាអ្នកជំនាញផ្នែករថយន្ត និងជាថៅកែយានដ្ឋាន វើ សឺស ខេមបូឌា បានណែនាំវិធីសាស្រ្តថែទាំរថយន្តសាមញ្ញ ជៀសវាងខាតប្រាក់កាសជួសជុលរថយន្តខូចរដូវភ្លៀង។

ទី១៖ ហ្រ្វាំង

រឿងសំខាន់ដំបូងដែលត្រូវធ្វើជាចាំបាច់នោះ គឺពិនិត្យនិងលាងហ្វ្រាំងឡាន។ បន្ទាប់ពីជិះហាលភ្លៀង អ្នកត្រូវយកទឹកស្អាតបាញ់លាងឡានឬផ្នែកហ្វ្រាំងឲ្យបានស្អាត ដើម្បីការពារកុំឲ្យច្រេះបណ្ដូលហ្វ្រាំង និងស្ងួតខ្លាញ់ហ្វ្រាំង នាំឲ្យចាប់ស្អិតៗ ដោយសារទឹកភ្លៀងអាស៊ីត។

ទី២៖ ម៉ាស៊ីនត្រជាក់

ត្រូវបិទម៉ាស៊ីនត្រជាក់ហើយបើកកញ្ចក់តូចល្មមដើម្បីឲ្យខ្យល់ចូល ពេលជិះកាត់ផ្លូវលិចទឹកភ្លៀងខ្លាំង។ ធ្វើដូច្នេះ ដើម្បីការពារកង្ហារម៉ាស៊ីនត្រជាក់ឆេះ ដោយសារទឺកភ្លៀងលិចផ្លូវជ្រៅ។ ម្យ៉ាងទៀត អ្នកក៏មិនត្រូវបើកឡានលឿន ពេលជិះកាត់ផ្លូវលិចទឹកខ្លាំងដែរ ជាហេតុនាំឲ្យប៉ះពាល់ម៉ាស៊ីនត្រជាក់។

ទី៣៖ ពិនិត្យមើលផ្លិត
ភ្លៀងអាស៊ីនរួមនឹងកម្តៅអាចធ្វើឲ្យផ្លិតកញ្ចក់ឆាប់រឹងនិងងាយបាក់ ហេតុដូចនេះអ្នកត្រូវឲ្យពិនិត្យឲ្យបានញឹកញាប់និងឧស្សាហ៍ឲ្យជាងដាក់ទឹកថ្នាំផ្លិត។

ក្រៅពីចំណុចចម្បងទាំង៣ខាងលើ លោករដ្ឋាថា សំបកកង់ក៏ជាបញ្ហាមួយដែលទាមទារការពិនិត្យឲ្យបានញឹកញាប់ដែរ ដើម្បីធានាថាសំបកកង់មិនទាន់សឹកក្រឡាខ្លាំង នាំឲ្យរអិលពេលជិះលើផ្លូវកៅស៊ូខណៈកំពុងមានភ្លៀង៕

ប្រភព៖ sabay

  • ចេះ​ថែទាំ​ឡាន ​រដូវ​ភ្លៀង​ធ្លាក់​លិច​ផ្លូវ ​ប្រយ័ត្ន​អស់​​លុយ​​​ទៅ​រក​ជាង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/04  Category:ចំនេះដឹង
Tags: