Man Utd ​នឹង​ចុះ​កុងត្រា​យក​ Zlatan ​ផ្លូវការ​ មុន​ដល់​ Euro 2016

ក្លឹប​បិសាច​ក្រហម​ Manchester United ​នឹង​ចុះ​កុងត្រា​នាំ​យក​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Zlatan Ibrahimovic ​ទៅ​កាន់​កីឡដ្ឋាន​ Old Trafford ផ្លូវការ​ មុន​ដល់​ប្រកួត​ UEFA Euro 2016។

 

Man Utd ​នឹង​ចុះ​កុងត្រា​យក​ Zlatan ​ផ្លូវការ​ មុន​ដល់​ Euro 2016

 

Sky Sports​ បាន​ឲ្យ​ដឹង​ថា អនុ​ប្រធាន​ក្លឹប​បិសាច​ក្រហម​ Ed Woodward ​និង​ភ្នាក់ងារ​​របស់​ Zlatan ​កំពុង​​ពិភាក្សា​គ្នា​ឈាន​ដល់​ដំណាក់​កាល​ជិត​បញ្ចប់​រួច​រាល់​ផ្លូវ​ការ​ហើយ ខណៈ​ដែល​​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ស៊ុយអែត​រូប​នេះ នឹង​ចុះ​កុងត្រា​១​ឆ្នាំ លេង​ឲ្យ​ក្រុម​លោក​ Jose Mourinho។

 

Man Utd ​នឹង​ចុះ​កុងត្រា​យក​ Zlatan ​ផ្លូវការ​ មុន​ដល់​ Euro 2016

Zlatan ហ្វឹកហាត់ជាមួយជម្រើសជាតិស៊ុយអែត ត្រៀម Euro 2016

 

Man Utd ​នឹង​ចុះ​កុងត្រា​យក​ Zlatan ​ផ្លូវការ​ មុន​ដល់​ Euro 2016

 

អ្នកចាត់ការ​ថ្មី ​Mourinho ​ជឿ​ថា ការ​ចុះ​កុងត្រា​​អតីត​តារា​ឆ្នើម​ក្រុម​ Malmo FF, Ajax, Juventus, Inter Milan, Barcelona និង​ AC Milan ​​រូប​នេះ នឹង​ជួយ​ឲ្យ​ក្រុម​បិសាច​ក្រហម ​អាច​មាន​លទ្ធភាព​ខ្ពស់ ក្នុង​ការ​ប្រជែង​យក​តំណែង​ជើង​ឯក​ Premier League រដូវ​កាល​ក្រោយ និង​អាច​នឹង​ជួយ​ចែក​រំលែក​បទ​ពិសោធន៍​ល្អៗ​ដល់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ដូច​ជា​​ Marcus Rashford ផង​ដែរ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ mirror | skysports