រកឃើញ​សាកសព​កូន​ខ្លា ៤០ ក្បាល​ក្នុង​ទូរ​ទឹកកក នៅក្នុង​វត្ត​ប្រទេស​ថៃ​

Videos


សាកសពកូនខ្លាចំនួន ៤០ក្បាលត្រូវបានគេរកឃើញនៅក្នុងទូរទឹកកកនៅក្នុងវត្តពុទ្ធសាសនាមួយក្នុងប្រទេសថៃដែល ជាវត្តល្បីឈ្មោះមួយនៅខេត្តកាន់ចាន់ណាបុរី ដែលតែងតែលក់សំបុត្រចូលទស្សនាសត្វខ្លាអស់ពេលជាយូរឆ្នាំមកហើយ ។

រកឃើញ​សាកសព​កូន​ខ្លា ៤០ ក្បាល​ក្នុង​ទូរ​ទឹកកក នៅក្នុង​វត្ត​ប្រទេស​ថៃ​

ការរកឃើញនេះគឺនៅក្រោយពេលអាជ្ញាធរបានចូលទៅឆែកឆេរនិងប្រមូលយកសត្វខ្លាធំៗចេញពីវត្តនេះមកវិញ ដោយទទួលការចោទប្រកាន់ថាមានជាប់ទាក់ទងទៅនឹងការបង្កាត់ពូជ និង ជួញដូរសត្វខ្លាខុសច្បាប់ ។ សត្វខ្លាទាំងនោះត្រូវបានគេរក្សាទុកក្នុងទូរទឹកកក កន្លែងដែលគេរក្សាទុកស្បៀងអាហារក្នុងវត្ត នេះបើយោងតាមលោក អានុសន នូចដំរុង (Anusorn Noochdumrong) មន្ត្រីនាយកដ្ឋានឧទ្យានជាតិ ដែលបានចុះមកពិនិត្យ ។

រកឃើញ​សាកសព​កូន​ខ្លា ៤០ ក្បាល​ក្នុង​ទូរ​ទឹកកក នៅក្នុង​វត្ត​ប្រទេស​ថៃ​

សត្វខ្លាធំៗចំនួន ៦០ ក្បាលត្រូវបានបញ្ជូនទៅទីជម្រកដ៏ស័ក្តិសមរួចហើយ ។ គេនៅមិនបានដឹងច្បាស់ថាហេតុអ្វី បានជាវត្តមួយនេះរក្សារទុកសាកសពកូនខ្លានៅក្នុងទូរទឹកកកក្នុងគោលបំណងអ្វីនោះទេ ? ។ អ្នកជំនាញនឹងប្រមូល យកសាកសពទៅពិនិត្យ ឌីអិនអេ (DNA) ដើម្បីស្វែងយល់ពីមូលហេតុ ។ តាមការពិនិត្យសាកសពកូនខ្លាទាំងនោះគឺមានកូនខ្លាខ្លះមើលទៅទើបមានអាយុត្រឹមតែ ១ សប្តាហ៍ប៉ុណ្ណោះ ។ អាជ្ញាធរកំពុងរៀបចំឯកសារប្តឹងវត្តមួយនេះពីបទរក្សាទុកសត្វខ្លាដ៏កម្រ ៕ សុផល