​MacBook Pro ​កម្រាស់​ស្ដើង​ជាង​មុន ​ស្រាល​ជាង​មុន នឹង​បង្ហា​ខ្លួន​នៅ​ចុង​ឆ្នាំ 2016 នេះ

​MacBook Pro ​កម្រាស់​ស្ដើង​ជាង​មុន ​ស្រាល​ជាង​មុន នឹង​បង្ហា​ខ្លួន​នៅ​ចុង​ឆ្នាំ 2016 នេះ

កុំព្យូទ័រយួរដៃពេញនិយមរបស់ Apple ត្រូវគេរំពឹងថា នឹងត្រូវក្រុមហ៊ុនផលិតឡើងមានកម្រាស់រឹតតែស្ដើង និងស្រាលជាងជំនាន់មុនៗ ថែមទៀត ហើយអាចបង្ហាញខ្លួននៅចុងឆ្នាំ 2016 នេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់គេហទំព័រ 9to5Mac។

Image: ​MacBook Pro ​កម្រាស់​ស្ដើង​ជាង​មុន ​ស្រាល​ជាង​មុន នឹង​បង្ហា​ខ្លួន​នៅ​ចុង​ឆ្នាំ 2016 នេះ

ចំណុចលេចធ្លោដែលមានការកែប្រែគួរកត់សម្គាល់មួយ គឺនៅលើការឌីហ្សាញរូបរាងកុំព្យូទ័រ MacBook Pro ជំនាន់ថ្មីនេះ នឹងមានកម្រាស់ស្ដើងជាងមុន ហើយស្រាលជាងមុន។ MacBook Pro បច្ចុប្បន្នត្រូវបានឌីហ្សាញរូបរាងដដែលៗចាប់តាំងពីឆ្នាំ 2012 មក ។ ចំណែកការរចនារូបរាងបែកថ្មីនេះ ត្រូវគេរំពឹងថា នឹងត្រូវផ្លាស់ប្ដូរនៅលើ MacBook Pro 2016 នេះហើយ។

រចនាបថ MacBook Pro ថ្មីអាចមានលក្ខណៈ ស្រដៀងនឹង New MacBook អេក្រង់ 12 អ៊ីញ ដែលផលិតពីលោហធាតុ។ ការផ្លាស់ប្ដូរផ្សេងទៀត គឺអាចមានបន្ថែមបន្ទះ OLED ជំនួសប្រើនៅក្នុងគ្រាប់ keyboard។ វានឹងមានពណ៌ផ្សេងគ្នាទៅតាមមុខងារ keyboard ហើយអាចប្ដូរពណ៌បាន។ ចំណែកបច្ចេកវិទ្យា TouchID ក៏ត្រូវបានគេរំពឹងផងដែរ ខណៈដែលចចាមអារ៉ាមថ្មីមួយបានអះអាងថា MacBook ថ្មីអាចឱ្យគេប្រើ iPhone ដើម្បីដោះសោបាន។

កុំព្យូទ័រ MacBook Pro ថ្មីត្រូវគេរំពឹងទៀតថា នឹងភ្ជាប់មកជាមួយរន្ធ USB Type C និងរន្ធ Thunderbolt ដែលអាប់ដេតឡើងទៅ Thunderbolt 3 អមដោយអេក្រង់ទំហំ 13 អ៊ីញ និង​ 15 អ៊ីញ។

Image: ​MacBook Pro ​កម្រាស់​ស្ដើង​ជាង​មុន ​ស្រាល​ជាង​មុន នឹង​បង្ហា​ខ្លួន​នៅ​ចុង​ឆ្នាំ 2016 នេះ

Image: ​MacBook Pro ​កម្រាស់​ស្ដើង​ជាង​មុន ​ស្រាល​ជាង​មុន នឹង​បង្ហា​ខ្លួន​នៅ​ចុង​ឆ្នាំ 2016 នេះ

---------------------------------------

ដោយ: ខន សុខឡាយ

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
​MacBook Pro ​កម្រាស់​ស្ដើង​ជាង​មុន ​ស្រាល​ជាង​មុន នឹង​បង្ហា​ខ្លួន​នៅ​ចុង​ឆ្នាំ 2016 នេះ

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
​MacBook Pro ​កម្រាស់​ស្ដើង​ជាង​មុន ​ស្រាល​ជាង​មុន នឹង​បង្ហា​ខ្លួន​នៅ​ចុង​ឆ្នាំ 2016 នេះ

ចុះថ្ងៃទី 4 ខែមិថុនា ឆ្នាំ 2016 ម៉ោង 9:23 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ