​ហើមពោះ​ជាប់ អាច​ជា​សញ្ញា​មួយ របស់​ជំងឺ​ទាំងនេះ​

​ហើមពោះ​ជាប់ អាច​ជា​សញ្ញា​មួយ របស់​ជំងឺ​ទាំងនេះ​

​ទម្លាប់​អាក្រក់​ដូចជា ការជក់បារី ឬ​ញ៉ាំ​អាហារ​ច្រើន​ជ្រុល អាច​ធ្វើឲ្យ​ដុះ​ក្បាលពោះ ហើយក៏​ជា​ហេតុ​នាំ​ឲ្យ​ហើមពោះ ជា​ញឹកញាប់​បំផុត​ដែរ​។ ប៉ុន្តែ ការ​ដែល​ហើមពោះ​ជាប់​នោះ មិន​ត្រឹមតែ​ជា​កត្តា​ដែល​គួរឲ្យ​បារម្ភ​ទេ តែ​អាច​ជា​ជំងឺ​ធ្ងន់ធ្ងរ​ទៀត​ក៏​មាន​ដែរ​។ អ្នកជំនាញ​និយាយថា បើសិន​ជា​អ្នក​ធ្លាប់​មាន​អាការៈ​ហើមពោះ​ជាប់ និង​ធ្ងន់ធ្ងរ បូករួម​នឹង​ស្រក​ទម្ងន់ និង​ឈឺ​ក្នុង​ពោះ​ទៀត​នោះ វា​អាច​ជា​បញ្ហា​សុខភាព​ច្រើនជាង ហើយ​ក៏​ត្រូវ​ទៅ​ជួប​ពេទ្យ​ភ្លាមៗ​ដែរ​។ ខាងក្រោម​នេះ គឺ​ជា​ជំងឺ​មួយចំនួន ដែល​អាច​បណ្តាល​ឲ្យ​ហើមពោះ​ធ្ងន់ធ្ង​រ និង​ជាប់​រហូត​បាន ៖

ជំងឺ​ថ្លើម​
ជំងឺ​ថ្លើម ច្រើន​តែ​បង្ក​ជា​ការ​កើត​ទាច​ទឹក មានន័យ​ថា ជា​ការដក​ទឹក​ច្រើន​ក្នុង​ប្រហោង​ពោះ​។ ទាច​ទឹក​នេះ ច្រើន​តែ​តែ​នាំ​ឲ្យ​ឡើង​ទម្ងន់ និង​រីក​ចង្កេះ​លឿន​។

មហារីក​
ការ​ហើមពោះ​ជាប់ ក៏​អាច​ជា​សញ្ញា​មួយ របស់​ជំងឺមហារីក​ដែរ​។ ជំងឺមហារីក​ខុសៗ​គ្នា​ជា​ច្រើន ដូចជា មហារីកក្រពះ ក្រពេញ​អូ​វ៉ែ ឬ​ពោះវៀន ក៏​នាំ​ឲ្យ​ដ​ក់ទឹក​ក្នុង​ពោះ និង​បង្ក​ជា​ហើមពោះ​បានដែរ​។ ១០ ភាគរយ​នៃ​ការកើត​ទាច​ទឹក បណ្តាលមកពី​ជំងឺមហារីក​ដែរ​។ ការ​ហើមពោះ ដែល​មាន​ជាប់ទាក់ទង​នឹង​ឈឺក្រពះ​ទៀត ក៏​អាច​បណ្តាលមកពី ដុំ​សាច់​មហារីក​សង្កត់​ទៅលើ​ពោះវៀន​ដែរ​។

រលាក​ក្រពះ​ពោះវៀន​
ការ​ហើមពោះ អាច​ជា​សញ្ញា​ញឹកញាប់ របស់​ជំងឺ​ជាច្រើន​ដែរ ជាពិសេស ការ​រលាក​ក្រពះ​ពោះវៀន​តែម្តង​។ ជំងឺ​នេះ​ច្រើន​តែ​បង្ក​ឡើង​ដោយ ការបង្ក​រោគ​ដោយ​ពពួក​បាក់តេរី ឬ​វីរុស​។

ស្ទះ​ពោះវៀន​
ការ​ហើមពោះ កើត​ឡើង​ជាមួយ​នឹង​ការ​ឈឺពោះ​ធ្ងន់ធ្ងរ ក្អួត និង​ចង្អោរ ក៏​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺ​ស្ទះ​ពោះវៀន​។ ការស្ទះ​នេះ គឺ​មាន​ការឈឺចាប់​ខ្លាំងណាស់ ដោយសារ​តែ​ពោះវៀន មិន​អាច​ធ្វើ​ចលនា​បញ្ជូន អាហារ​ទៅមុខ​ទៀត​បាន​។ ការឈឺចាប់​កើតឡើង ក្នុងពេល​ដែល​ពោះវៀន ធ្វើ​ចលនា​តែម្តង​។ ក្នុងករណី មិន​មាន​ការ​ព្យាបាល​ទេ វា​អាច​នឹង​បណ្តាល​ឲ្យ​ពោះវៀន​ធ្លាយ​បាន​។

ទល់លាមក​រ៉ាំរ៉ៃ​
និយមន័យ​នៃ​ការ​ទល់លាមក​គឺថា មានការ​បន្ទោ​របង់ តិច​ជាង​បី​ដង​ក្នុង​មួយ​សប្តាហ៍ រយៈពេល​ច្រើន​ខែ​។ ដោយសារ​តែ​លាមក​ស្ទះ​យូរៗ​បែបនេះ ទើប​ធ្វើឲ្យ​ខ្យល់​ស្ទះ​ក្នុង​ពោះវៀន និង​បង្ក​ជាការ​ហើមពោះ​ទៅ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​ហើមពោះ​ជាប់ អាច​ជា​សញ្ញា​មួយ របស់​ជំងឺ​ទាំងនេះ​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/04  Category:ជំងឺទូទៅ
Tags: