ដឹក​​​គោ​ដើរ​​ក្បែរ​​​​អ​ណ្តូង​ ​​​​ រត់​​ចេញវិញ​​​ស្រែក​​​​ផ្អើល​

ខេត្តកំពត​ ៖ ក្មេងស្រី​២នាក់ (ម្នាក់​​អាយុ​១០​​ឆ្នាំ និងម្នាក់​ទៀត​​អាយុ​៦​ឆ្នាំ)​ ​​នាំ​គ្នា​​រត់​​លេង​​ក្នុង​ទឹកស្រែ​ ក្រោយ​មក​ក៏​​​​ចុះ​មក​លេង​​ទឹក​អណ្តូង​វិញ បណ្តាល​ឱ្យ​លង់​​ស្លាប់​ទាំង​២​នាក់​​យ៉ាង​​អា​ណោ​ចអាធ័ម ​ដែល​​ហេតុ​ការណ៍​​នេះបង្កឱ្យភ្ញាក់​​ផ្អើល​​​ កាលពី​វេលា​ម៉ោង​០៥៣០​នាទី​​ល្ងាច​​ថ្ងៃ​ទី០៣ ​មិថុនា ​២០១៦ ស្ថិតនៅ​ក្នុង​អណ្តូង​ជីក​​មួយ​កន្លែង ក្បែរផ្លូវ​រថភ្លើង​​​ក្នុងភូមិ​ទ្វី​​ខាង​ជើង សង្កាត់​អណ្តូងខ្មែរ ក្រុង​​កំពត ​។

ប្រភព​ឱ្យ​ដឹងថា ក្មេង​ស្រី​​ទាំង​២ ម្នាក់​ឈ្មោះខាត់ សុ​ឃី​ន អាយុ១០​ឆ្នាំ មាន​ឪពុក​​ឈ្មោះ​ង៉ែត​ រ៉​ន អាយុ​៣៦​ឆ្នាំ ជា​​ជាងសំណង់ និង​ម្តាយ​​ឈ្មោះ​ខួ​ន សុខុម អាយុ​៣២​ឆ្នាំ ។ រីឯ​​ក្មេងស្រី​ម្នាក់ទៀត​ឈ្មោះ​ឃុន វ​ន្នី​សា អាយុ​៦​ឆ្នាំ មាន​ម្តាយ​ឈ្មោះ​អ៊ុ​ក ស្រី​នាង អាយុ​២៦​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​ ។ ទាំង២​គ្រួសារ​ មានទីលំ​​នៅ​​ឃ្លាត​​ពី​គ្នា​ចម្ងាយ​ជាង​​២០០ម៉ែត្រ ស្ថិត​ក្នុងភូមិ​-​សង្កាត់​ខាងលើ ។

បើ​តាម​​សាក្សី​​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ ប្រហែលជា​ម៉ោង​០២ និង៣៥​នាទីរសៀលថ្ងៃដដែល គេ​ឃើញ​​ក្មេងស្រី​ទាំង​២​នាក់ នាំ​គ្នា​​​រត់​​ដេញ​គ្នា​លេ​ង​​នៅ​ក្នុង​ទឹកស្រែ​ក្បែរ​ផ្ទះ ។ ក្រោយ​មក ម្តាយ​​​​បាន​ស្រែក​ប្រាប់​​ឱ្យ​​​កូន​​ឈប់​លេង​​​ទៅ​ផ្លាស់​ខោអាវ​​ចេញ​។ ប៉ុន្តែ​​​ត្រូវ​កុមារី​ទាំង២នាក់ មិន​ទៅ​ផ្លាស់​ខោអាវ​ទេ បែរជា​នាំ​គ្នា​ទៅ​លេង​ទឹក​អណ្តូង រួចក៏​​លង់ទឹក​ស្លាប់ ដោយ​គ្មាន​អ្នក​​ដឹង​តែ​ម្តង ​។

លុះដល់​ម៉ោង០៥ និង៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ត្រូវ​​​ស្ត្រី​ជា​ម្តាយ​មីងទៅ​ដឹកគោ​​នៅ​ក្បែរ​អណ្តូង ឃើញ​សព​ក្មួយ​ស្រី​អណ្តែត
នៅ​ក្នុង​អណ្តូង​ទើប​​ផ្អើល​ឆោឡោ​ឡើង ​ហៅ​អ្នក​ភូមិ​ឱ្យ​​ជួយ​ស្រង់​សព​ឡើង​ ។ ​នៅ​ពេល​​ចុះ​ស្រង់បាន​ម្នា​ក់ ក៏​រាវ​បន្ត​ទៀតក៏​ប្រទះ​​សព​ម្នាក់​ទៀត​នៅ​បាត​អណ្តូង​ ហើយ​​ស្រង់​ឡើង​​មក​ទាំង​២​នា​ក់​ ។