De Gea ៖ ខ្ញុំ​ចង់​នៅ​ Man Utd បន្ត​ហើយ​ឈ្នះ​ពាន​ជាមួយ​ Jose Mourinho

មួយរយៈមកនេះព័ត៌មានទាក់ទងនឹងក្លឹប Real Madrid ចង់បានអ្នកចាំទីឆ្នើមរបស់ Man Utd គឺ David De Gea នៅតែមានការចុះផ្សាយជាបន្តបន្ទាប់ តែយ៉ាងណាថ្មីៗនេះបើយោងតាម Express បានឲ្យដឹងថា De Gea បញ្ជក់ថាចង់ស្នាក់នៅ Man Utd បន្តដោយសង្ឃឹមថានឹងឈ្នះពានក្រោមការដឹកនាំរបស់លោក Jose Mourinho ។

ដោយ De Gea បាននិយាយថា « បើនិយាយពី Jose Mourinho គឺអ្នកគ្រប់តែងនិយាយអំពីអ្នកឈ្នះ ។ គាត់ជាមនុស្សដ៏ពូកែខ្ញុំជឿការក្រោមការដឹកនាំរបស់គាត់ក្នុងក្រុមយើងអាចទទួលបានជ័យជំនះ » ។

De Gea បន្តថា « ខ្ញុំនៅសល់កុងត្រា៣ឆ្នាំទៀតជាមួយ Man Utd ដូចនេះហើយខ្ញុំចង់បន្តនៅ Man Utd ហើយឈ្នះពានជាច្រើនជាមួយលោក Jose Mourinho ។ ហើយរំពឹងថាពួកយើងនឹងអាចធ្វើវាបាន » ។

គួររំលឹកថាកីឡាករ David De Gea ត្រូវបាន Man Utd ទិញពីក្លឹប At Madrid ក្នុងឆ្នាំ២០១០ ហើយតាំងពីចូលរួមជាមួយ Man Utd មកអ្នកចាំទីវ័យ២៥ឆ្នាំរូបនេះបានអភិវឌ្ឍខ្លួនឲ្យក្លាយជាអ្នកចាំទីដ៏លេចធ្លោមួយរូបក្នុងពិភពលោក ។ គួររំលឹកថាមកដល់ពេលនេះគេបានរួមចំណែកជួយ Man Utd ឈ្នះពានចំនួន៤ផងដែរ ដែលមានដូចជា ៖ Premier League: 2012–13 FA Cup: 2015–16 FA Community Shield: 2011, 2013 ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • De Gea ៖ ខ្ញុំ​ចង់​នៅ​ Man Utd បន្ត​ហើយ​ឈ្នះ​ពាន​ជាមួយ​ Jose Mourinho已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/04  Category:វីដេអូ
Tags: