រថយន្ត​ពន្លត់​អគ្គិភ័យ​៣​គ្រឿង ម៉ាស៊ីន​បូម​ទឹក​៣​គ្រឿង ​និង​ប្រេង​៦០០​លីត្រ ត្រូវបានចែក​ជូន​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​៣​ស្រុក​

ឧត្តរមានជ័យ ៖ កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ចំនួន​៣​ស្រុក​ បាន​ទទួល​នូវ​រថយន្ត​ពន្លត់​អគ្គិភ័យ ម៉ាស៊ីន​បូម​ទឹក​ ព្រមទាំង​ប្រេង​ពី​រាជរដ្ឋាភិបាល ​និង​ក្រសួងមហាផ្ទៃ តាមរយៈ លោក​ឧត្ដមសេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧត្តរ​មានជ័យ​។

ស្រុក​ទាំង​៣ គឺ​មាន​ស្រុក​ត្រពាំង​ប្រាសាទ ស្រុក​អន្លង់វែង ស្រុក​ចុងកាល់ ក្នុង​នោះ​ស្រុក​និមួយៗ​ទទួល​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង​.​ម៉ាស៊ីន​បូមទឹក​១​គ្រឿង​.​និង​ប្រេងម៉ាស៊ូត​២០០​លីត្រ​។ ជំនួសមុខ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត លោក​ឧត្ដមសេនីយ៍​ទោ ម៉ែន លី សូម​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ​និង​ក្រសួងមហាផ្ទៃ ដែល​តែងតែ​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា​៕