លោកណៅ ធួ​ក ៖ ថ្នាក់​ជាតិ​បាន​ឯកភាព​ឲ្យ​ចំណាយ​ថវិការដ្ឋ​លើ​គម្រោង​ដាំ​ដុះ​ព្រៃ​លិច​ទឹក​ប្រមា​ណ​១៣.០០០​ហិកតា

លោកណៅ ធួ​ក ៖ ថ្នាក់​ជាតិ​បាន​ឯកភាព​ឲ្យ​ចំណាយ​ថវិការដ្ឋ​លើ​គម្រោង​ដាំ​ដុះ​ព្រៃ​លិច​ទឹក​ប្រមា​ណ​១៣.០០០​ហិកតា



កំពង់ឆ្នាំង ​៖ ​លោក​ណៅ ធួក រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ បាន​ថ្លែង​ដូច​ខាង​លើ​នេះ​ នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​ឃុំ​ឆ្នុកទ្រូ ​សមត្ថកិច្ច​ចម្រុះ​ និង​មន្ត្រី​រដ្ឋបាល​ជលផល នៅ​ល្ងាច​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ ក្នុង​ពេល​​ដែល​លោក​ចុះ​ពិនិត្យមើល​ព្រៃ​លិច​ទឹក ដែល​ត្រូវ​ភ្លើង​ព្រៃ​ឆេះ នៅ​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុក​ទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ( ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​នេះ​​ដែរ លោក​ក៏បាន​ចុះទៅ​ប្រជុំ និង​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ​​ធ្វើការ​បង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​រដូវ​បិទ​នេសាទ ក្នុងស្រុក​ក្រគរ ខេត្តពោធិ៍សាត់​ផង​ដែរ)។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា​ ពី​មុន​មក​ យើង​មាន​ព្រៃ​លិច​ទឹក​១​លាន​ហិកតា ឥឡូវនេះ​នៅសល់​ជាង​៧៤​ម៉ឺន​ហិកតា ក្នុង​នោះ​ចំនួន​៦៤​ម៉ឺន​ហិកតា​ បាន​កំណត់​ជា​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ ដោយឡែក​នៅ​ក្នុង​ឆ្នាំនេះ ព្រៃ​លិច​ទឹក​ប្រមាណ​១៣.០០០​ហិកតា នៅក្នុង​ទូទាំង​ប្រទេស ​ត្រូវ​បាន​ភ្លើងព្រៃ​ឆេះ​អស់។ ក្រោយពី​បាន​ប្រជុំ​ថ្នាក់​ជាតិ​រួចមក ​សម្ដេច ហ៊ុន សែន បាន​ឯកភាព​ឲ្យ​ក្រសួងកសិកម្ម​ចំណាយ​ថវិកាជាតិ ក្នុង​គម្រោង​ដាំ​ដុះ​ព្រៃ​លិច​ទឹក​ ដែល​បាន​រង​ការ​ខូច​ខាត​ដោយ​ភ្លើងព្រៃ​ឆេះ​ឡើងវិញ។ នៅ​ក្នុង​គម្រោង​ខាង​លើ​នេះ ​ក្រសួង​នឹង​មាន​ផែនការ​សង់​ថ្នាល​បណ្ដុះ​ពូជ​កូនឈើ និង​គម្រោង​សម្រាប់​ចំណាយ​លើ​ពលកម្ម​ដាំ​ដុះ​ព្រៃ​លិច​ទឹក​នៅ​តាម​បណ្ដា​ខេត្ត។
​ ​
លោក ​ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ក្រៅពី​គម្រោង​ខាង​លើ​នេះ ថ្នាក់​ជាតិ​ក៏​បាន​ឯកភាព​ឲ្យ​ធ្វើ​ការ​ស្ដារ​ព្រែក​ទន្លេ​ឆ្មា ជា​តំបន់​អភិរក្ស​ពូជ​ត្រី​នៅ​ក្នុង​ខេត្តកំពង់ធំ ដែល​មាន​គម្រោង​ថវិកា​ប្រមាណ​១០០​លាន​ដុល្លារ។ នៅក្នុង​រដូវក្ដៅ​ឆ្នាំ​២០១៥​កន្លងមក ​ត្រី​នៅក្នុង​ទន្លេ​ឆ្មា​បាន​ងាប់​អស់​១៦០​តោន ប៉ុន្តែ​នៅ​

ក្នុង​ឆ្នាំ​នេះ ​ត្រី​បាន​ងាប់​អស់​តែ​៦០​តោន​តែប៉ុណ្ណោះ ហើយ​នៅ​ក្នុង​ពេល​នេះ​ដែរ​ បឹង​នៅ​ក្នុង​ទន្លេ​ឆ្មា​យើង​ធ្វើការ​ស្ដារ​បាន​៨០​ម៉ែត្រ ធ្វើ​ឲ្យ​​ទឹក​ជ្រៅ​ជាង​មុន​ និង​អាច​សង្គ្រោះ​ត្រី​បាន​មួយ​ចំនួន​ធំ​ហើយ​ដែរ​។​
​ ​
ដោយឡែក ​ថ្នាក់​ជាតិ​ក៏​កំពុង​សិក្សា​លើ​គម្រោង​ស្តារ​បឹង​ទន្លេសាប​ប្រចាំ​ឆ្នាំ​ផង​ដែរ ដែល​មាន​គម្រោង​ចំណាយ​ថវិកា​រាប់ពាន់​លាន​ដុល្លារ។ លោក​បាន​គិត​ថា យើង​អាច​ស្តារ​បឹង​ទន្លេសាប​បាន​ក្នុង​១​ឆ្នាំ​៣​គីឡូម៉ែត្រ​ជម្រៅ​១​ម៉ែត្រ បើ​ធ្វើ​បាន​ដូចនេះ ​យើង​នឹង​អាច​រីកចម្រើន​គ្រប់​ពហុ​វិស័យ ដូចជា ​វិស័យ​ដឹកជញ្ជូន​ទេសចរណ៍ កសិកម្ម និង​វិស័យ​ជលផល ហើយ​បើ​យើង​មាន​គោលដៅ​ត្រូវធ្វើ​នោះ​ ពិតជា​អាច​ធ្វើ​បាន​ជាមិនខាន​ក្នុង​ពេល​អនាគត​ខ្លី​ខាងមុខនេះ​។​

នៅក្នុង​ការប្រជុំ​ខាង​លើ​នេះ លោក​ ណៅ ធួ​ក ក៏បាន​ចុះទៅ​ពិនិត្យមើល​ព្រៃ​លិច​ទឹក​នៅ​ក្រោយ​សាលាឃុំ​ឆ្នុកទ្រូ ដែល​ខូចខាត​ដោយ​ភ្លើងព្រៃ​ឆេះ និង​បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ឃុំ និង​សមត្ថកិច្ច​ឲ្យ​យកចិត្ត​ទុក​ដាក់​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ​ ឲ្យ​យល់ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ព្រៃ​លិច​ទឹក និង​រួម​គ្នា​សហការ​ថែរក្សា​ការពារ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេល​វេលា បទល្មើស​ការ​កាប់​បំផ្លាញ​រុករាន ឈូស​ឆាយ​ព្រៃ​លិច​ទឹក​យក​ដី​ជា​កម្មសិទ្ធិ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។ បើ​យើង​ថែរក្សា​បាន​ព្រៃ​លិច​ទឹក​នោះ ​យើង​នឹង​សំបូរ​ត្រី​ហូប ​សំបូរ​ភ្លៀង មិន​ជួបប្រទះ​គ្រោះ​រាំងស្ងួត ការ​ធ្វើ​ស្រែ​ធ្វើ​ចម្ការ​រប​ស់​យើង ក៏​ទទួល​បាន​ទិន្នផល​ខ្ពស់​នោះ ​យើង​នឹង​មិន​ខ្វះខាត​ជីវភាព​នោះ​ឡើយ៕

លោកណៅ ធួ​ក ៖ ថ្នាក់​ជាតិ​បាន​ឯកភាព​ឲ្យ​ចំណាយ​ថវិការដ្ឋ​លើ​គម្រោង​ដាំ​ដុះ​ព្រៃ​លិច​ទឹក​ប្រមា​ណ​១៣.០០០​ហិកតា

លោកណៅ ធួ​ក ៖ ថ្នាក់​ជាតិ​បាន​ឯកភាព​ឲ្យ​ចំណាយ​ថវិការដ្ឋ​លើ​គម្រោង​ដាំ​ដុះ​ព្រៃ​លិច​ទឹក​ប្រមា​ណ​១៣.០០០​ហិកតា

លោកណៅ ធួ​ក ៖ ថ្នាក់​ជាតិ​បាន​ឯកភាព​ឲ្យ​ចំណាយ​ថវិការដ្ឋ​លើ​គម្រោង​ដាំ​ដុះ​ព្រៃ​លិច​ទឹក​ប្រមា​ណ​១៣.០០០​ហិកតា

​ ​
​ ​