ទៅ​កាត់​សក់​ តែគេង​លក់ ដល់​ពេល​ភ្ញាក់​ឡើង​នៅ​​មន្ទីរពេទ្យ

បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ចូល​ទៅកាត់​សក់​ នៅ​​ហាង​មួយ​កន្លែង​ នា​ទីក្រុង​ Shijiazhuang ​ប៉ុន្តែ​បែរ​ជា​គេង​​លក់​យ៉ាង​ឆាប់​រហ័ស ធ្វើ​ឲ្យ​ជាង​កាត់​សក់​ភ័យ​​យ៉ាង​ខ្លាំង។

 

ទៅ​កាត់​សក់​ តែគេង​លក់ ដល់​ពេល​ភ្ញាក់​ឡើង​នៅ​​មន្ទីរពេទ្យ

ក្រោយ​ចូល​ក្នុង​ហាង បាន​ប្រហែល​២​នាទី បុរស​នោះ​បាន​គេង​​លក់​ភ្លាម​ ហើយ​រំពេច​នោះ​ជាង​កាត់​សក់ បាន​ព្យាយាម​ដាស់​​​យ៉ាង​ណា ក៏​មិន​ភ្ញាក់។ ម្ចាស់​ហាង​ក៏​បាន​ហៅ​ប៉ូលិស ២​នាក់​ទៀត​ មក​ជួយ​អន្តរាគមន៍។ ពេល​ប៉ូលិស​​ទៅ​ដល់ ​ក៏​បាន​ប្រើ​មធ្យោបាយ​ជា​​ច្រើន​ដូច​ជា អង្រួន ​ដាក់​កន្សែង​ពោះ​គោ​សើម​លើ​ក្បាល ក៏​មិន​ព្រម​ភ្ញាក់​ទៀត ខណៈ​ដែល​ប៉ូលិស បាន​សន្និដ្ឋាន​ថា មក​ពី​រូប​គេ​ ស្រវឹង​ខ្លាំង​​ពេក ហើយ​ក៏​​តេ​ហៅ​​ជំនួយ​ពី​ផ្នែក​សង្គ្រោះ​បន្ទាន់។

 

ទៅ​កាត់​សក់​ តែគេង​លក់ ដល់​ពេល​ភ្ញាក់​ឡើង​នៅ​​មន្ទីរពេទ្យ

 

ទៅ​កាត់​សក់​ តែគេង​លក់ ដល់​ពេល​ភ្ញាក់​ឡើង​នៅ​​មន្ទីរពេទ្យ

 

ពេល​​ឡាន​សង្គ្រោះ​បន្ទាន់​ទៅ​ដល់​ វេជ្ជបណ្ឌិត​ម្នាក់​​សន្និដ្ឋាន​ថា បុរស​ម្នាក់​នោះ អាច​​មក​ពី​មាន​បញ្ហា​សរសៃឈាម​កក​ក្នុង​ខួរ​ក្បាល ទើប​បណ្ដាល​ឲ្យ​​គេង​សន្លប់។ យ៉ាងណាក្ដី ការ​សន្និដ្ឋាន​របស់​ប៉ូលិស និង​គ្រូ​ពេទ្យ​គឺ​ខុស​ទាំង​អស់ ពោល​គឺ​​បុរស​នោះ គ្រាន់​តែ​គេង​លក់​ធម្មតា​ប៉ុណ្ណោះ។ ក្រោយ​ទៅ​មន្ទីរពេទ្យ​បាន​ប្រហែល​ពីរ​បី​ម៉ោង​ បុរស​​នោះ​បាន​ភ្ញាក់​ឡើង ​ហើយ​បាន​ប្រាប់​មូលហេតុ​ថា រូប​គេ​មិន​បាន​​គេង​​ពីរ​បី​​​ថ្ងៃ​​ហើយ​ ​និង​បាន​ផឹក​គ្រឿង​ស្រវឹង​បន្តិច​បន្តួច​ មុន​​ចូល​កាត់​សក់៕

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ shanghaiist