“រោង​ពុម្ព​មួយ​ចំនួន​មិន​ហ៊ាន​ទទួល​បោះ​ពុម្ព​ឯកសារ​ប្រវត្តិសាស្ត្រ​ដែន​ដី​កម្ពុជា​ក្រោម”

នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ថ្លែង​​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ថា មាន​រោងពុម្ព​មួយ​ចំនួន​មិន​ហ៊ាន​ទទួល​បោះ​ពុម្ព​ឯកសារ​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​ដែន​ដី​កម្ពុជា ដែល​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​យក​មក​ពី​ប្រទេស​បារាំង នោះ​ទេ។ លោក​ថា ឯកសារ​ទាំង​នោះ​ក្រុម​ការងារ​បាន​បក​ប្រែ​មួយ​ចំនួន​ហើយ ដោយ​គ្រោង​នឹង​បោះ​ពុម្ព ប៉ុន្តែ​ខាង​រោង​ពុម្ព​បដិសេធ​មិន​ទទួល។

នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​ឲ្យ​ដឹង​ដូច្នេះ​ក្នុង​ពិធី​រំឭក​ខួប​ទី​៦៧ នៃ​ថ្ងៃ​អាណានិគម​បារាំង កាត់​ទឹក​ដី​កម្ពុជា​ក្រោម ឲ្យ​ប្រទេស​វៀតណាម គ្រប់គ្រង (៤ មិថុនា ១៩៤៩ - ៤ មិថុនា ២០១៦)។ ពិធី​នេះ​ធ្វើ​ឡើង​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត ចាស នា​ត្រើយ​ខាង​កើត ទល់​មុខ​ព្រះ​បរម​រាជវាំង ដែល​មាន​ព្រះរាជ​តំណាង​ព្រះមហាក្សត្រ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ពលរដ្ឋ និង​ព្រះសង្ឃ ចូល​រួម​ប្រមាណ ១​នាក់។ មិន​មាន​តំណាង​ខាង​រដ្ឋាភិបាល​ចូល​រួម​ក្នុង​ពិធី​នេះ​ទេ។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។