ក្មេងស្រី​អាយុ​១៤​ឆ្នាំ​ត្រូវ​រថភ្លើងកិន​ស្លាប់ ខណៈ​ដើរ​ឆ្លង​ផ្លូវ​រថ​ភ្លើង រវល់​តែ​ផ្ញើ​សារ​នៅ​លើ​ទូរស័ព្ទ

ក្មេងស្រីជំទង់ម្នាក់នៅក្នុងប្រទេសអេស្ប៉ាញត្រូវបានរថភ្លើងកិនរហូតស្លាប់ ក្រោយដើរចូលផ្លូវរថភ្លើង ខណៈផ្ញើសារនៅលើទូរស័ព្ទដៃរបស់នាង ។

ប៉ូលីស Murcia និយាយថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថភ្លើងនេះ បានកើតឡើងកាលពីថ្ងៃអង្គារ៍ វេលាម៉ោងប្រហែល ៤ និង ៣០ នាទី ល្ងាច ខណៈក្មេងស្រីម្នាក់កំពុងដើរ ដើម្បីចូលរួមថ្នាក់រាំមួយ ។

ក្មេងស្រី​អាយុ​១៤​ឆ្នាំ​ត្រូវ​រថភ្លើងកិន​ស្លាប់ ខណៈ​ដើរ​ឆ្លង​ផ្លូវ​រថ​ភ្លើង រវល់​តែ​ផ្ញើ​សារ​នៅ​លើ​ទូរស័ព្ទរូបតំណាងៈ ក្មេងស្រីនៅជាប់នឹងរថភ្លើង

បើប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីរងគ្រោះដែលពុំត្រូវបានស្គាល់អត្តសញ្ញាណនោះ គឺនាងពុំបានចាប់អារម្មណ៍ថា នាងបានចូលកៀករថភ្លើងទេ ព្រោះតែនាងកំពុងពាក់កាសត្រចៀក និងរវល់តែផ្ញើសារនៅលើទូរស័ព្ទដៃរបស់នាងទៀតផង ។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់ប៉ូលីសថា ពួកគេបានឮសម្លេងព្រមានរបស់រថភ្លើង ៣ ដង, ប៉ុន្តែ ក្មេងស្រីនោះមិនចាប់អារម្មណ៍ និងបន្តដើរចូលផ្លូវរបស់វា ។

ចំណែកអ្នកបើកបររថភ្លើងប្រាប់ប៉ូលីសថា គាត់មិនអាចចាប់ហ្វ្រាំងទាន់ពេលបានទេ ព្រោះតែវាកំពុងរត់ក្នុងល្បឿន ៩០ ម៉ៃល៍ក្នុង១ម៉ោង ។

ក្រុមពន្លត់អគ្គីភ័យត្រូវទូរស័ព្ទហៅឲ្យមកកាន់កន្លែងកើតហេតុ, ប៉ុន្តែ ពួកគេពុំអាចជួយសង្គ្រោះជីវិតនាងបានទេ ។

ក្មេងស្រីរងគ្រោះពុំមានបណ្ណសំគាល់អត្តសញ្ញាណណាមួយទេ, ប៉ុន្តែ ប៉ូលីសបានគ្រប់គ្រងកំណត់អត្តសញ្ញាណរបស់នាង តាមរយៈការស្រាវជ្រាវលេខទូរស័ព្ទសាច់ញាតិនៅក្នុងទូរស័ព្ទរបស់នាង ដែលបានពុំរងការខូចខាត ។

ប៉ូលីសឆែកបញ្ជីទំនាក់ទំនង និងលេខមួយ Save ជាឈ្មោះម្តាយរបស់នាង, ហើយពួកគេក៏បានខល និងផ្តល់ព័ត៌មានទៅនាងថា កូនស្រីរបស់នាងបានស្លាប់ហើយ ៕