មួក​កងទ័ពពិសេស​អាមេរិក​ ​ម៉ូដែល​ថ្មី​ ​រាង​ដូច​តុក្កតា​ ​Minions​

កងទ័ពជើងទឹក​ ​អាមេរិក​ទើប​បញ្ចេញ​ ​មួក​សម្រាប់​មុជ​ទឹក​ ​ម៉ូដែល​ថ្មី​របស់​ពួក​គេ​ ​ដែល​មាន​ពណ៌​លឿង​ ​និង​រាង​ដូច​តុក្កតា​ ​Minions​​ ។​

 

មួក​កងទ័ពពិសេស​អាមេរិក​ ​ម៉ូដែល​ថ្មី​ ​រាង​ដូច​តុក្កតា​ ​Minions​

 

មួក​ប្រភេទ​នេះ​ ​គឺ​សម្រាប់​កង​កម្លាំង​ពិសេស​ ​នៃ​កងទ័ពជើងទឹក​ ​អាមេរិក​ ​ដែល​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ៗ​ ​ជា​ច្រើន​ ​ដូច​ជា​មុខ​ងារ​ ​សម្រាប់​មើល​ច្បាស់​ក្រោម​ទឹក​ ​ដែល​ភ្នែក​ធម្មតា​មិន​អាច​មើល​ឃើញ​បាន​ ​និង​ប្រព័ន្ធ​ទំនាក់ទំនង​រយៈ​ចម្ងាយ​ឆ្ងាយ​ ​ជា​ដើម​ ​។​ ​ចំណុច​ពិសេស​របស់​មួយ​នេះ​ ​គឺ​មាន​បំពាក់​នូវ​អេក្រង់​ ​សម្រាប់​ឲ្យ​អ្នក​ប្រើប្រាស់​អាច​គ្រប់គ្រង​ពី​ស្ថានការណ៍​ ​នានា​ ​បាន​យ៉ាង​ឆាប់រហ័ស​ ​។​

 

មួក​កងទ័ពពិសេស​អាមេរិក​ ​ម៉ូដែល​ថ្មី​ ​រាង​ដូច​តុក្កតា​ ​Minions​

 

​តែ​សម្រាប់​ម៉ូដែល​នេះ​ ​វា​គ្រាន់​ស្ថិត​ក្នុង​ដំណាក់​កាល​សាកល្បង​ ​ហើយ​ម៉ូដែល​សម្រេច​ចុង​ក្រោយ​របស់​មួក​នេះ​ ​ប្រហែល​មាន​ការ​ផ្លាស់​ប្ដូរ​ ​ខ្លះ​ដែល​អាច​មិន​សូវ​ដូច​តុក្កតា​ ​Minions​​​ ៕​

 

មួក​កងទ័ពពិសេស​អាមេរិក​ ​ម៉ូដែល​ថ្មី​ ​រាង​ដូច​តុក្កតា​ ​Minions​

 

អាន​បន្ត​ ​៖​ ​emojis​ ​ថ្មី​ ​ចំនួន​ ​៧២​ ​នឹង​មាន​ប្រើ​ក្នុង​ ​Unicode​ ​ជំនាន់​ក្រោយ​

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​​ ​dailymail​