ស្នេហា​មួយ​… នឹក​ដល់​គួរ​អាណិត !

លោក កឹ​ម សុខា និង​ស្រី​មុំ​ដែល​ជា​កំពូលស្រី​ស្នេហ៍​...​នឹកឃើញ​គួរ​ឱ្យ​អាណិត​ជាងគេ​...​មិន​អាណិត​ម្នាក់​ៗ​ទេ គឺ​អាណិត​ទាំង​ទ្វេ​...សុខ​ៗ​ស្រណុក​ស្រួល​ទាំង​២​នាក់​រាប់​ឆ្នាំ​មក​ហើយ​...​

ទំនង​គិត​ថា បានបង​ធ្វើ​ប្រុស​ស្នេហ៍​ដូច​បាន​កុយពុក​...​បង​សម្លាញ់​នាំ​អូន​ដល់​ណា ក៏​អូន​ទៅ​តាម​ដែរ​...​។ ទំនង​បាន​គិត​ថា បាន​បង​ធ្វើ​ប្រុស​ស្នេហ៍​...​អូន​ពិតជា​បាន​សុខណាស់ ។

ដឹង​អី​មិន​គួរ​ព្រាត់ប្រាស​...​ឃ្លាតឆ្ងាយ​ពី​គ្នា​...​មានទុក្ខ​ទោម្នេញ​បែប​នេះ​ឡើយ​...​កាល​ណោះ​បើ​អូន​កុំ​សួរ​ដេញដោល​បង​រឿងស្រី​ទី​២...​ហើយ​បើ​បង​កុំ​ហែកកេរ្តិ៍​អ្នកទី​២​លួង​ចិត្ត​អូន ក៏​ស្នេហ៍​យើង​មិនបែកធ្លាយ​ដែរ​...​បាន​សុខ​រហូត អត់មាន​សត្រូវ​ណា​បៀតបៀន​បានឡើយ​...​ស្តាយ​ណាស់​បង !!

ប៉ុន្តែបើ​អូន​មិន​ទម្លាយ​ការ​ពិត​ទេ​...​ក៏​អូន​មិន​បាន​សុខ​ដែរ​...​ទាល់តែ​ទម្លាយ​...​ទើបបាន​សុខ​...​មិនដឹង​ថា ទម្លាយ​រន្ធតូច​មួយ​សោះ មិន​គួរ​រីក​ធំ​ដល់​ម្លឹ​ង​ទេ​...​។

ពេល​នេះ​ពិតមែន​អូន​បាន​សុខ​...​ប៉ុន្តែ​បង​កើតទុក្ខ​...​ទុក្ខ​ធំ​ម្លឹ​ង​ៗ​ក្នុង​អារម្មណ៍​អូន​ក៏​មិនល្អ​ដែរ​...​អាណិត​បង​ណាស់ !! បង​អើយ​...​យើង​បែក​គ្នា​មែនទែន​ហើយ​...​ស្តាយណាស់ ។

ប្រ​សិន​អូន​បាន​ភៀស​ទៅនៅ​រួម​គ្នា​ក្នុង​ស្នាក់​ការ​...​មិនដឹងថា សេចក្តីសុខ​មាន​កំរិត​លុប​ចោលទុក្ខ​ប៉ុនណា​ទេ​...​បង​អើយ ! បង​អើយ​...​អូន​សប្បាយ ព្រោះ​អូន​បាន​បងដូច​បំណង​...​មិនដឹង​ថា ជួប​វាសនាអាក្រក់​បែប​នេះ​សោះ​...​។

ទស្សនៈ​ខាងលើ​នេះ​ជា​រឿង​ស្រមៃ​ឃើញ​...

ចំណែក​ទស្សនៈ​មហាជន​នានា ខ្សឹប​ប្រាប់​អា​ឡេវ​ខ្ញុំ​ថា រឿង​លើ​គ្រែតូចតាច​សោះ​មិន​គួរ​ពង្រីក​ដល់​ម្លឹ​ង​ឡើយ​...​ថ្ងៃមុន​ខ្ញុំ​ទៅ​ដល់​វ៉ា​សិ​ុ​ន​តោន​...​មិនមែន​វ៉ា​សិ​ុ​ន​តោន​ស្រុក​អា​មេ​រិ​ក​ទេ គឺ​ជ្រោយចង្វា​...​សួរ​គេ​ថា មាន​តា​ៗ​ណា​ខ្លះមក​កម្តៅ​សាច់ដុំ​ទី​នេះ គេ​ឆ្លើយ​ថា​មាន​ច្រើន​...​។ ដល់​អីចឹង​ទៅ​...​អាណិត​ណាស់​លោក កឹ​ម សុខា ដែល​មតិ​ខ្លះ​ថា កំពុង​អោប​គ្រាប់បែក​...​ប៉ុន្តែ​តាម​ពិត​ទៅ​គាត់​មិន​អោប​គ្រាប់បែក​ទេ​...​សង្ស័យ​អោប​ត្រឹម​ដុំ​ភ្លើង​ប៉ុណ្ណោះ​...

ឱ ! មេ​បក្ស​ម្នាក់​អើយ​...​នឹកគិត​យូរ​ៗ​ទៅ គួរ​ឱ្យ​អាណិត​ណាស់​ដែរ​...​គេ​ចេះ​ណេះ​ណុះ​ច្រើន​ណាស់​...​ទិញ​វីឡា បូ​រី​ឱ្យ​នៅ​...​គេ​បាន​សុខ​ត្រជាក់​កាយ​...​មក​អី​ៗ​អាក្រក់​តែ​ម្នាក់ឯង​...​តាម​ទាន់​ជាន់កែង​ច្រើន​ដង​តែ​ម្នាក់ឯង​...​ប្រហែល​កម្ម​តាម​ពី​ជាតិ​មុន​ទេ​ដឹង ?

ស្នេហា​មួយ​នេះ​...​នឹក​ដល់​ទៅ​គួរ​ឱ្យ​អាណិត​ណាស់​...​អាណិត​ទី​១ លោក កឹ​ម សុខា​...​អាណិត​ទី​២ ស្រី​មុំ ៕               អា​ឡេវ