ម្ទេសមានសារៈសំខាន់ណាស់​ក្នុងការជួយសម្រួល​ភាពចាស់ជរា

តើ ប្រិយមិត្តជ្រាបទេថាផ្លែម្ទេសមានរសជាតិហឹរក្រហាយ ពិបាកទំពាលេបតែនៅខាងក្នុងរសជាតិក្រហល់ក្រហាយ មានបង្កប់ទៅដោយសារធាតុអាហារមានប្រយោជន៏ជាច្រើន។ ជាពិសេសវាមាន សារធាតុម្យ៉ាងជួយពន្យាភាពចាស់ជរា ធ្វើឱ្យមនុស្សស្ថិតនៅក្មេងជាងវ័យបានយូរ។ ដើម្បីដឹងកាន់តែច្បាស់នូវសារៈសំខាន់យ៉ាងធំធេងនៃម្ទេសនេះ សូមប្រិយមិត្តឈ្វេងយល់សេចក្តីលម្អិតខាងក្រោមដូចតទៅ៖ ព្រោះបើទោះបីជាហឹរពិបាកលេបក៏នៅតែមានមនុស្សជាច្រើននិយមបរិភោគវា ដែរ។ ម្ទេសមានសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី មានបេតាខែរ៉ូទីននិងវីតាមីន C ច្រើនជាងបន្លែទូទៅ។ម្ទេស មានអាហារសសៃដល់ទៅ៩,៩ក្រាម ក្នុង១០០ក្រាម ដែលជាបរិមាណច្រើនបំផុតក្នុងចំណោមបន្លែដោយចាញ់តែត្រប់ចង្កោមម្រះ និងស្ដៅប៉ុណ្ណោះ។

លើសពីនេះម្ទេសមានតួរនាទីជួយពន្យាភាពចាស់ជរាធ្វើឱ្យមនុស្ស វ័យក្មេងរារាំងអាការរលាក និងជួយរំញោច ដល់ចរាចរឈាម។ដូច្នោះហើយ ការបរិភោគម្ទេសមានប្រយោជន៏ពាក់ព័ន្ធទៅនឹងរឿងសម្ជស្សដោយផ្ទាល់ គឺវាជួយធ្វើអោយមនុស្សមានភាពក្មេងវ័យបានយូរ។ប៉ុន្តែ វាក៏មានគុណវិបិត្តផងដែរគឺវាស្ថិតនៅលើរសជាតិហឹរ ដែលពុំអាចឱ្យយើងបរិភោគបានច្រើនដូចជាបន្លែដទៃទៀតអ៊ីចឹង។ជាពិសេសសម្រាប់អ្នកដែលមានជំងឺក្រពះវិញប្រសិនបើបរិភោគម្ទេស វានឹងធ្វើឱ្យផ្សាក្រពះពុំមែនជារឿងធម្មតាឡើយ។ទោះបីជាយ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញថាអ្នកដែលចូលចិត្ដហូបម្ទេសរមែងមានអាយុវែង។ បច្ចុបន្បន្ននេះម្ទេសត្រូវបានគេចម្រាញ់ធ្វើជាប្រេងរឹត លាបមានឈ្មោះថា ខែតសៃស៊ិន ជាថ្នាំក្ដៅប្រើសម្រាប់បំបាត់ការឈឺចាប់សាច់ដុំ៕

ប្រភព៖ iknow

 

  • ម្ទេសមានសារៈសំខាន់ណាស់​ក្នុងការជួយសម្រួល​ភាពចាស់ជរា已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/04  Category:សុខភាព
Tags: