សើចសប្បាយជាឱសថថាមពលសរីរាង្គ

តាមការស្រាវជ្រាវថ្មីមួយរបស់ពួកអ្នកវិទ្យាសាស្ត្រអង់គ្លេស ការសើចសប្បាយមានប្រសិទ្ធភាពរំញោចសរសៃប្រសាទអាចប្រដូចជាមួយអាភៀន… ។ពួកអ្នកស្រាវជ្រាវបានដំណើរការពិសោធន៍ជាច្រើន ដោយវិធីឲ្យពួកអ្នកស្ម័គ្រចិត្ត មើលវីដេអូកំប្លែង និងត្រួតពិនិត្យកម្រិតគាំទ្រឈឺចាប់របស់គេ ។ លទ្ធផលបង្ហាញថា ដោយគ្រាន់តែសើចសប្បាយក្នុងរង្វង់ប្រមាណ១៥នាទី នោះលទ្ធភាពទ្រាំទ្រឈឺចាប់របស់ពួកគេកើនឡើង១០% ។ រឿងនេះផ្អែកលើយន្តការបង្កើត endorphins សារជាតិគីមីស្មុគស្មាញមួយដើម្បីបញ្ជូនសាររវាងកោសិកាសរសៃប្រសាទអំពីការឈឺចាប់រាងកាយនិងតានតឹងផ្លូវចិត្ត ។ Endorphins ត្រូវបានបង្កើតពេលសរីរាង្គចលនាច្រើនដូចជាហាត់ប្រាណ ហែលទឹក ហាត់ Yoga… ។

ពេលយើងសើច សាច់ដុំជាច្រើនក្នុងសរីរាង្គក៏ត្រូវចលនា អាស្រ័យហេតុនេះ ប្រសិនយើងសើចច្រើន សរីរាង្គនឹងបង្កើតជា endorphins ជួយសរីរាង្គរំដោះសម្រាលតានតឹង និងទ្រាំទ្រល្អជាង ។ ក្រៅពីនេះ សំណើចក្អាកក្អាយនៅជួយបន្ថយស្នាមជ្រួញជុំវិញត្របកភ្នែក ។ ពួកអ្នកវិទ្យាសាស្ត្រសង្កត់ធ្ងន់ថា ពេលសើចវិញត្របកភ្នែក ។

ពួកអ្នកវិទ្យាសាស្ត្រសង្កត់ធ្ងន់ថា ពេលសើចសប្បាយដោយអារម្មណ៍ពីក្នុងខ្លួនពិតប្រាកដនោះស្នាមជ្រួញទើបត្រូវបានរារាំង តែប្រសិននោះគ្រាន់តែជាសំណើចពិធីការតាមរបៀបគួរសម គឺពុំមានប្រសិទ្ធភាពបន្ថយស្នាមជ្រួញ តែអាចបង្កស្នាមជ្រួញច្រើនជាង ។ ទន្ទឹមនឹងឥទ្ធិពលសកម្មទៅដល់សុខភាព ពួកអ្នកស្រាវជ្រាវនៅវិទ្យាស្ថានជាតិនិពន្ធវិទ្យាសង្គម និងវប្បធម៌ចំណុះសកលវិទ្យាល័យ Oxford បង្ហាញថា សំណើចនៅមានឥទ្ធិពលផ្សារភ្ជាប់ទំនាក់ទំនងសង្គម ។ដូច្នេះ ពួកអ្នកជំនាញការទូន្មានថា គួរលេងសប្បាយជាមួយមិត្តភក្តិមើលភាពយន្តកំប្លែងជាប្រចាំ ដើម្បីមានសរីរាង្គមួយរឹងមាំ និងស្មារតីភ្លឺថ្លា ៕

ប្រភព៖ iknow

  • សើចសប្បាយជាឱសថថាមពលសរីរាង្គ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/06/04  Category:សុខភាព
Tags: