សាលា​ដំបូង​ខេត្ត ព្រះសីហនុ​កំពុង​រង​ការរិះគន់ ​ពាក់ព័ន្ធ​ចេញ​សាលក្រម​ និង​ដីកា​សម្រេច​រក្សា​ការពារ ចំនួន​៣​លើ​ទីតាំង​ដី​ទំនាស់​តែមួយ​កន្លែង

សាលា​ដំបូង​ខេត្ត ព្រះសីហនុ​កំពុង​រង​ការរិះគន់ ​ពាក់ព័ន្ធ​ចេញ​សាលក្រម​ និង​ដីកា​សម្រេច​រក្សា​ការពារ ចំនួន​៣​លើ​ទីតាំង​ដី​ទំនាស់​តែមួយ​កន្លែង



ព្រះសីហនុ​ ៖​ វា​ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត សម្រាប់​មហាជន​ទូទៅ ​ក្នុង​ខេត្ត​ព្រះសីហនុ ជាពិសេស​គឺ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​បិតត្រាំង​តែ​ម្ដង​ ​ដោយ​ពួកគាត់​បាន​សម្ដែង​នូវ​ការរិះគន់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ ​ការ​សម្រេច​ចេញ ​ដីកា​ រក្សា​ការពារ​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​​​ចំនួន​៣​នៅ​លើ​ទីតាំង​ដី​ទំនាស់ មួយ កន្លែង​ ស្ថិតនៅ​ចំណុច​ភូមិ​គគីរ​ ឃុំ​បិតត្រាំង ​ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ​ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ភាព​ច្របូកច្របល់ រក​ទី​បញ្ចប់​គ្មាន។

ដីកា​សម្រេច​រក្សា​ការពារ​លេខ​១០៨ ត រ ចុះ​ថ្ងៃ​ទី ២១​ខែ​មីនា​ ឆ្នាំ​២០១៦ របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដែល​មាន​ម្ចាស់បំណុល​ឈ្មោះ សុខ​ចាន់ រិ​ទ្ឋ និង កូនបំណុល ព្រុំ តូ​ម៉ា ហៅ ទក នោះ ត្រូវ​បាន​លុបចោល​វិញ​ទាំងស្រុង ដោយ​ជំនួស​មកវិញ​នៅ​ដីកា​រក្សា​ការពារ​ថ្មី​លេខ​១៨៤.​ត រ​.១៦ ចុះ​ថ្ងៃ ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦ ហើយ​ដីកា​រក្សា​ការពារ​ថ្មី​នេះ​បាន​តម្រូវ​ឲ្យ ឈ្មោះ សុខ​ចាន់ រិទ្ឋ ដែល ដើមឡើយ​ជា​ម្ចាស់បំណុល​នោះ ​ទៅជា​កូនបំណុល​វិញ​ និង​កូនបំណុល ឈ្មោះ​ព្រុំ តូ​ម៉ា ហៅ ទក ទៅជា​ម្ចាស់បំណុល​វិញ យ៉ាង​រលូន គួរ​ឲ្យ​កត់សម្គាល់។ លោក ប្លុង វិសាល ចៅក្រម​សាលាដំបូង ខេត្ត​ព្រះសីហនុ ក្នុង​ពេល​ដឹកនាំ​ ក្រុមការងារ​ និង​មន្ត្រី​ពាក់ព័ន្ធ ចុះ​អនុវត្តន៍ ដីកា​រក្សា​ការពារ​ថ្មី លេខ ១៨៤.​ត រ​.១៦ ចុះ​ថ្ងៃ ទី​១២ ខែឧសភា ឆ្នាំ​២០១៦ នៅ​រសៀល​ថ្ងៃទី​០២ខែ មិថុនា ឆ្នាំ​២០១៦ បាន បញ្ជាក់​ថា ដី​រក្សា​ការពារ​នេះ មិនមែន​ជា​ការសម្រេច​ចាញ់​ឈ្នះ​នោះ​ទេ គឺជា​ដីកា​ដែល​កំណត់​ឲ្យ ភាគី ទាំងសងខាង​បញ្ចប់​​រាល់​សកម្មភាព​គ្រប់យ៉ាង​លើ​ទីតាំង​ដី​ទំនាស់ ដើម្បី​រង់ចាំ​នីតិវិធី​នៃ​អង្គ​សេចក្តី របស់ សាលាដំបូង​ខេត្ត​ព្រះសីហនុ ហើយ​បើ​សាលាដំបូង រក​ឃើញ​ នឹង​សម្រេច​ឲ្យ​ភាគី​ណាមួយ ឈ្នះ​ក្តី​ទើប ភាគី​នោះ​អាច​ធ្វើ​ការចាត់ចែង លើ​ទីតាំង ដី​ទំនាស់​នេះ​បាន​ដោយ​ស្រប់​ច្បាប់​។

នៅ​ក្នុង​រសៀល​នោះ​ដែរ​ ខុសគ្នា​ប្រមាណ​១០​នាទី ​ទីតាំង​ដី​ដដែល​នេះ​ គឺ​លោក​កៀង សុន្ទរោ ព្រះរាជ​អាជ្ញា​រង​ខេត្ត​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​លោក ផន ផា ក្រឡាបញ្ជី​សាលាដំបូង​ខេត្ត ព្រះសីហនុ ​​បាន​ធ្វើការ​ប្រកាស ដីកា​ចាត់ចែង​រក្សា​ការពារ​បណ្ដោះអាសន្ន​ថ្មី​មួយទៀត លេខ​១៧៨.​ត​.​រ​. ១៦​ចុះ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ​២០១៦​ ដោយ​តម្រូវ​ឲ្យ​ឈ្មោះ លឹម គ្រី ភេទ​ប្រុស ជា​ម្ចាស់ បំណុល និង​​លោក ព្រំ តូ​ម៉ា ទៅ​ជា​កូន​បំណុល​​​​វិញ។ នៅ​ក្នុង​ខ្លឹមសារ​នែ​ដីកា​នោះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ នៅ​លើ​ទីតាំង ដី​ទំនាស់​ខាង​លើ​នេះ ​លោក លីម គ្រី មាន​ប័ណ្ណ​កម្មសិទ្ធិ​ចំនួន​៣​ប័ណ្ណ​ចុះ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​១៩៩៧។

លោក ព្រំ តូ​ម៉ា ដែល​ដើមឡើយ​ជា​ម្ចាស់បំណុល​លើ​ភាគី​លោក ចាន់ រិ​ទ្ធ ហើយ​ចុង ក្រោយ​ក្លាយទៅជា​កូនបំណុល របស់​លោក លីម គ្រី បាន​និយាយ​ថា ទីតាំង​ដី​ទំនាស់​ដែល​ខ្លួន កំពុង​កាន់កាប់​នេះ គ្មាន​អ្វី​ពាក់ព័ន្ធ​នឹង​ដី​លោក លីម គ្រី នោះ​ទេ ពីព្រោះ​ដី​លោក លីម គ្រី​នៅ​ជាប់​នឹង​មាត់ អូរ ឯណោះ ហើយ​សម្រាប់​លោក ចាន់ រិ​ទ្ធ ក៏​ដូចគ្នា។

លោក លឹម គ្រី បាន​អះអាង​ថា ​ទីតាំង​ដី​ទំនាស់​នេះ រូបលោក បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៨៩​និង​បាន​កសាង ប័ណ្ណ​កម្មសិទ្ធិ​នៅ​ឆ្នាំ​១៩៩៧​មក​ម្ល៉េះ។ ទីតាំង​ដី​នេះ​កន្លងមក មិន​ដែល​មាន​បញ្ហា​អ្វី​នោះ​ទេ ប៉ុន្តែ​ថ្មីៗ​នេះ បែរ​ជា​លិច​មុខ​ឈ្មោះ ព្រុំ តូ​ម៉ា និង ឈ្មោះ​ឈឹម រស្មី ហៅ ស្រី នុ​ច រួម​ជា​មួយ​បក្សពួក មួយ​ចំនួន​ទៀត​យក​គ្រឿងចក្រ​ទៅ​ធ្វើ​ការ​ឈូស​ឆាយ​បំផ្លាញ​របង​របស់​គាត់​ចោល​អស់​។

លោក លីម គ្រី បាន​បន្ត​ទៀត​ថា នៅ​លើ​ទីតាំង​ដី​ទំនាស់​នេះ មិនដែល​មានឈ្មោះ ព្រំ តូ​ម៉ា ឬ​ឈ្មោះ ឈឹម រស្មី ហៅ​ស្រី​នុ​ច​នោះ​ទេ ​គឺ​មាន​តែ​ឈ្មោះ ចាន់ រិ​ទ្ធ តែ​ម្នាក់​គត់​ និង​បាន​ផ្តិត​មេដៃ​ជាប់​ព្រំ​ជាមួយគ្នា​។ ជា​មួយ​គ្នា​នេះ​លោក លីម គ្រី បាន​បញ្ជាក់​ថា ​ឈ្មោះ ព្រំ​តូ ម៉ា និង​ឈ្មោះ​ឈឹម រស្មី ហៅ ស្រី​នុ​ច​ខាង​លើ​នេះ គេ​បាន​ប្រើប្រាស់​អំណាច​សាលក្រម​សម្រេច​ឲ្យ​ឈ្នះក្តី​លើ​លោក ហេង​អ៊ុយ ហុក ចេញ​ដោយ​លោក គឹម អេង​ ចៅក្រម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ដី​ទីតាំង​នៃ​សាលក្រម​នោះ មិន​មាននៅ​លើ​ដី​ទំនាស់ នេះ​ទេ​ គឺ​មាននៅ​ផ្នែក​ខាងលើ ឯណោះ ខុសគ្នា ឆ្ងាយ​ណាស់ ដូចនេះ ឈ្មោះ ព្រំ​តូ ម៉ា និង ស្រី​នុ​ច គួរ ទៅ​ធ្វើ​អ្វីៗ​នៅ​លើ​ដី​នោះ​ទៅ វា​អស់​បញ្ហា​រហើយ និង​ឈប់​មក​បង្ក​បញ្ហា​នៅ​លើ​ដី​នេះ​តទៅទៀត ហើយ ម្យ៉ាងទៀត បញ្ហា​ដី ហេង អ៊ុយ ហុក សូម្បី​តែ លោក ផន ផា ជា​ក្រឡាបញ្ជី​ដែល មក​ប្រកាស​ដីកា​រក្សា​ការពារ ក៏បាន​ទ​ទួល​ស្គាល់​ផងដែរ​ថា​ដី ហេង អ៊ុយ ហុក នៅ​ផ្នែក​ខាងលើ​ឯណោះ មិន​មាន​នៅ​លើ​ទីតាំង​ដី​កំពុង​ទំនាស់​នេះ​ទេ ពីព្រោះ ដី ហេង អ៊ុយ ហុក​នេះ លោក ក៏​ធ្លាប់​ជា​អ្នក​មើល ឲ្យ​ដែរ។

ជុំវិញ​បញ្ហា ខាង​លើ​នេះ មិនគួរ​កើតមាន​ការ​ទំនាស់ បង្ក ឲ្យ​មាន ភាព ស្មុញស្មាញ ដូចនេះ​សោះ គួរ​ណាស់ ឲ្យ​មន្ត្រី​ជំនាញ​សុរិយោដី ធ្វើការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់ ថា​ដី​របស់​លោក សុខ ចាន់ រិ​ទ្ធ និង​លោក លឹម គ្រី នៅ​ចំណុច​ណា ហើយ​ដី​ឈ្មោះ ហេង ហ៊ុយ ហុក នៅ​ចំណុច​ណា ដើម្បី​ឲ្យ ទំនាស់​ចូល​គ្រប់គ្រង​ដី​របស់​ខ្លួន​ឲ្យ​ចំ​គោលដៅ។ ចំណែក​ឯ​ប្រព័ន្ធ​តុលាការ ក៏​ដូចគ្នា មុន​នឹង​សម្រេច​ចេញ សាលក្រម​ក៏​ដូច​ដីកា​រក្សា​ការពារ​ក៏​គួរ​ចុះ​មក​ពិនិត្យ​ជាក់​ស្តែង ផង​ដែរ​មិន គួរ​ដី​ទីតាំង តែមួយ​បែរជា ចេញ​សាលក្រម​ផង ដីកា​រក្សា​ការពារ​ចំនួន​២​ទៅ​៣​ផង បង្ក​ឲ្យ​មាន​ទំនាស់​មិន​ចេះ ចប់។ ទាំងនេះ ស​​បញ្ជាក់​ឲ្យ ឃើញ​ថា ទាំង​មន្ត្រី​ជំនាញ​សុរិយោដី​ និង ប្រព័ន្ធ​តុលាការ​ហាក់​ដូច ជា​មិន ទទួល ខុសត្រូវ​អ្វី​ទាល់តែសោះ៕

សាលា​ដំបូង​ខេត្ត ព្រះសីហនុ​កំពុង​រង​ការរិះគន់ ​ពាក់ព័ន្ធ​ចេញ​សាលក្រម​ និង​ដីកា​សម្រេច​រក្សា​ការពារ ចំនួន​៣​លើ​ទីតាំង​ដី​ទំនាស់​តែមួយ​កន្លែង

សាលា​ដំបូង​ខេត្ត ព្រះសីហនុ​កំពុង​រង​ការរិះគន់ ​ពាក់ព័ន្ធ​ចេញ​សាលក្រម​ និង​ដីកា​សម្រេច​រក្សា​ការពារ ចំនួន​៣​លើ​ទីតាំង​ដី​ទំនាស់​តែមួយ​កន្លែង

សាលា​ដំបូង​ខេត្ត ព្រះសីហនុ​កំពុង​រង​ការរិះគន់ ​ពាក់ព័ន្ធ​ចេញ​សាលក្រម​ និង​ដីកា​សម្រេច​រក្សា​ការពារ ចំនួន​៣​លើ​ទីតាំង​ដី​ទំនាស់​តែមួយ​កន្លែង

សាលា​ដំបូង​ខេត្ត ព្រះសីហនុ​កំពុង​រង​ការរិះគន់ ​ពាក់ព័ន្ធ​ចេញ​សាលក្រម​ និង​ដីកា​សម្រេច​រក្សា​ការពារ ចំនួន​៣​លើ​ទីតាំង​ដី​ទំនាស់​តែមួយ​កន្លែង សាលា​ដំបូង​ខេត្ត ព្រះសីហនុ​កំពុង​រង​ការរិះគន់ ​ពាក់ព័ន្ធ​ចេញ​សាលក្រម​ និង​ដីកា​សម្រេច​រក្សា​ការពារ ចំនួន​៣​លើ​ទីតាំង​ដី​ទំនាស់​តែមួយ​កន្លែង