ឃាត់​ខ្លួន​ជនសង្ស័យ​៥​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន ​បញ្ជូន​ទៅ​​តុលាការ

ឃាត់​ខ្លួន​ជនសង្ស័យ​៥​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន ​បញ្ជូន​ទៅ​​តុលាការ



សៀមរាប​ ៖ នគរបាល​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្វាយដង្គំ​និង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ជ្រាវ ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​២ករណី ដោយ​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​៥​នាក់​ និង​ដកហូត​គ្រឿងញៀន​ចំនួន​០៩​កញ្ចប់ កាល​ថ្ងៃ​ទី​២​ ខែ​មិថុនា ឆ្នាំ​២០១៦ នៅក្នុង​សង្កាត់​ជ្រាវ ​និង​សង្កាត់​ស្វាយដង្គំ​ ក្រុង/ខេត្តសៀមរាប។

លោក​វរសេនីយ៍ទោ​ អ៊ុំ​ សា​អាត ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៥​នាក់​នោះ មាន​៖ ទី​១.​ឈ្មោះ​ សេន​ បូរី ហៅ​ប៊ូល​ រី​ប៊ូល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្វាយដង្គំ ​សង្កាត់​ស្វាយដង្គំ​ ក្រុង​សៀមរាប ​ពី​បទ​ប្រើប្រាស់ ទី​២.​ឈ្មោះ សុខ​ ផល​ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​វិហា​ចិន ​សង្កាត់​ស្វាយដង្គំ​ ក្រុង​សៀមរាប​ ពី​បទ​ជួញដូរ ទី​៣.​ឈ្មោះ អ៊ុក​ ណា​រ៉ា​ន់​ ហៅ​យ៉ាន់ ​ភេទ​ប្រុស ​អាយុ​៣៨ឆ្នាំ ​រស់នៅ​ភូមិ​ស្វាយព្រៃ ​សង្កាត់​ស្វាយដង្គំ​ ក្រុង​សៀមរាប ​ពី​បទ​ជួញដូរ​ឆ្នាំ​ ទី​៤.​ឈ្មោះ អោម​ ភា​រ៉ា​ន់​ ហៅ​តឿ​ ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ ​រស់នៅ​ភូមិ​វត្ត​បូ​ព័ ​សង្កាត់​សា​លា​កំរើក​ ក្រុង​សៀមរាប​ ពី​បទ​ចាត់ចែង ទី​៥.​ឈ្មោះ ឌឿ ​បូរ៉ា​ ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ត្រ​ពាំង​សេស ​សង្កាត់​គោកចក ​ក្រុង​សៀមរាប​ ពី​បទ​ជួញដូរ។ ក្នុង​ចំណោម​ពួកគេ​ទាមង​៥​នាក់ ​​មាន​២​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន​។​

ក្រោយពេល​សាកសួរ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង ​ទៅ​តុលាការ​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃទី​០៣ ខែមិថុនា ​ឆ្នាំ​២០១៦ ដើម្បី​ផ្ដន្ទាទោស​ផ្លូវច្បាប់​៕​​

ឃាត់​ខ្លួន​ជនសង្ស័យ​៥​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន ​បញ្ជូន​ទៅ​​តុលាការ

ឃាត់​ខ្លួន​ជនសង្ស័យ​៥​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន ​បញ្ជូន​ទៅ​​តុលាការ