ប៉ែន ចំរុង ចូល​ហាង​កែ​សម្ផស្ស ព្រងើយ​

Videos


ក្រោយពីដាក់ពាក្យបណ្ដឹងលែងលះជាមួយប្រពន្ធ បង្កើតបានជារឿងចម្រូងចម្រាសរហូតដល់ឡើងតុលាការនោះ ពេលនេះ ប៉ែន ចំរុង បែរជាមកសម្ងំម៉ាហ្សាមុខ កែសម្ផស្សធ្វើព្រងើយ ឯ ភិន សុដាលីស ឯណោះវិញ បែរជានៅពរពោះកូនក្នុងផ្ទៃតែម្នាក់ឯង បើតាមគម្រោងនាងគ្រោងនឹងទៅសម្រាលកូននៅក្រៅប្រទេសផងដែរ ។

ប៉ែន ចំរុង ចូល​ហាង​កែ​សម្ផស្ស ព្រងើយ​

ប៉េន ចំរុង បានបញ្ចេញរូបថតចូលហាងម៉ាហ្សាមុខ អមជាមួយការសសេរពាក្យពេចន៍បែបដូចជាគ្មានរឿងអ្វីកើតឡើង នៅក្នុងជីវិតឱ្យដឹងថា «(លុយអស់កុំឱ្យសម្រស់បង់) អាយុគ្រាន់តែជាតួលេខ ហាហាហា លួងខ្លួនឯងតិចទៅ អោយបានធូរបន្តិច!» ។

ប៉ែន ចំរុង ចូល​ហាង​កែ​សម្ផស្ស ព្រងើយ​

បើទោះបីជា ប៉ែន ចំរុង តែងតែបញ្ចេញរូបភាពបែបគ្មានរឿងអ្វីកើតឡើងនៅក្នុងជីវិតក៏ដោយ ក៏គ្រប់ពាក្យ ដែល លោកបានបញ្ចេញនៅក្នុងហ្វេសប៊ុកកន្លងមក អាចបញ្ចាក់បានថា លោក ក៏កើតទុក្ខ ឈឺក្បាលក្នុងរឿងជីវិតនេះ មិនធម្មតាដែរ ព្រោះតែលោកតែងតែបញ្ចេញពាក្យថា «ឱ្យបានធូរចិត្ត» ជានិច្ច ។ ដោយឡែក រាល់ការបង្ហាញ វត្តមានរបស់លោកនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម គឺលោកតែងតែទទួលរងនូវព្រនង់ដៀលត្មះយ៉ាងចាស់ដៃ ពីមហាជន ព្រោះតែមហាជនមិនពេញចិត្តនឹងទង្វើដែលលោកដាច់ចិត្តដាក់ពាក្យប្ដឹងលែងលះជាមួយភរិយា ទាំងមានកូនក្នុងផ្ទៃនេះ ។

ប៉ែន ចំរុង ចូល​ហាង​កែ​សម្ផស្ស ព្រងើយ​

ក្រោយពាក្យបណ្ដឹងលែងលះរបស់ ប៉េន ចំរុង ឡើងដល់ដៃតុលាការហើយនោះ តុលាការបានធ្វើការកោះហៅអ្នកទាំងពីរដើម្បីធ្វើការសម្រុះសម្រួលរួចម្ដងមកហើយដែរ ប៉ុន្តែចុងក្រោយនេះ គេនៅពុំទាន់ដឹងថា តុលាការកោះហៅអ្នកទាំងពីរជាលើកទីពីរ នៅពេលណាទៀតនោះទេ មានតែរង់ចាំទាំងអស់គ្នា ៕ ភូមិន្ទ

ប៉ែន ចំរុង ចូល​ហាង​កែ​សម្ផស្ស ព្រងើយ​
ប៉ែន ចំរុង ចូល​ហាង​កែ​សម្ផស្ស ព្រងើយ​
ប៉ែន ចំរុង ចូល​ហាង​កែ​សម្ផស្ស ព្រងើយ​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត