គួរឱ្យ​អាសូរ​! សារ តារា​សម្តែង សុរ៉ា​ម​ភូមិ រំឭក​អនុស្សាវរីយ៍​ពី​អ្នក​ម្តាយ​ដែល​លាចាក​លោក អាន​ហើយ​ចង់​ស្រក់​ទឹកភ្នែក​…

Videos


ថ្មីៗនេះនៅលើទំព័រហ្វេសប៊ុករបស់តារាសម្តែងមានរាងខ្ពស់ស្រស់សង្ហា សុរ៉ាមភូមិ ដែលប្រិយមិត្តស្គាល់ច្បាស់តាមរយៈការសម្តែងរឿងភាគទូរទស្សន៍ជាច្រើននោះ បានបង្ហោះនូវខ្លឹមសារមួយ រំឭកពីអនុស្សាវរីយ៍មិនអាចបំភ្លេចបានរវាងលោក និង អ្នកម្តាយជាទីស្រឡាញ់របស់លោកដែលលាចាកចេញឆ្ងាយគ្មានថ្ងៃត្រឡប់ អានហើយគួរឱ្យស្រណោះស្រណោក និង ស្ទើរតែមិនអាចទប់ទឹកភ្នែកបាន ។

គួរឱ្យ​អាសូរ​! សារ តារា​សម្តែង សុរ៉ា​ម​ភូមិ រំឭក​អនុស្សាវរីយ៍​ពី​អ្នក​ម្តាយ​ដែល​លាចាក​លោក អាន​ហើយ​ចង់​ស្រក់​ទឹកភ្នែក​…

លោក សុរ៉ាមភូមិ បានសរសេរបង្ហោះដោយឃ្លាប្រយោគមានន័យសេចក្តីនឹករឭកដល់អ្នកម្តាយកម្សត់ទាំងអារម្មណ៍អួលអាក់យ៉ាងដូច្នេះថា «អារម្មណ៍មួយនេះមិនទាន់ទៅណាឆ្ងាយពីខ្ញុំនៅឡើយ ទោះបីពេលវេលាឆ្លងកាត់ទៅ ៣ ឆ្នាំក៏ដោយ ក៏ខ្ញុំមិនអាចបំភ្លេចបាន នៅពេលនោះកូនជាអី្វក៏មិនសំខាន់ សំខាន់គឺកូនចង់នៅក្បែរម៉ែ ប៉ុន្តែទោះជាកូនចំណាយលុយជាច្រើនទៅលើពេទ្យ ចំណាយកម្លាំងស្ទើរតែមួយថៃ្ង ២៤ ម៉ោង បោះបង់ការងារទាំងស្រុងដើម្បីតែមើលថែម៉ែក៏ដោយ ទីបំផុតម៉ែនៅតែទៅចោលកូន ។ មិត្តទាំងអស់គ្នា នារីម្នាក់នេះហើយដែលស្រឡាញ់យើងខ្លាំងជាងគេលើលោក នោះគាត់ឈ្មោះថា ម៉ែ» ។

គួរឱ្យ​អាសូរ​! សារ តារា​សម្តែង សុរ៉ា​ម​ភូមិ រំឭក​អនុស្សាវរីយ៍​ពី​អ្នក​ម្តាយ​ដែល​លាចាក​លោក អាន​ហើយ​ចង់​ស្រក់​ទឹកភ្នែក​…

នេះស្តែងឱ្យឃើញពីអារម្មណ៍ពិតមួយរបស់លោក សុរ៉ាមភូមិ ប្រកបដោយក្តីកត្តញ្ញូដែលតែងតែនឹកអាល័យដល់អ្នកម្តាយ ទោះបីថារូបកាយមិនបាននៅជិតកៀកគ្នាយ៉ាងណាក្តី តែចិត្ត និង អារម្មណ៍នៅតែនឹកគិតគ្មានថ្ងៃប្រួលប្រែ ហើយអ្វីដែលសំខាន់នោះគឺលោកចង់ប្រាប់ថា លោកស្រឡាញ់អ្នកម្តាយរបស់លោកខ្លាំងបំផុត ។

គួរឱ្យ​អាសូរ​! សារ តារា​សម្តែង សុរ៉ា​ម​ភូមិ រំឭក​អនុស្សាវរីយ៍​ពី​អ្នក​ម្តាយ​ដែល​លាចាក​លោក អាន​ហើយ​ចង់​ស្រក់​ទឹកភ្នែក​…

គួររំឭកថា បើគិតរហូតមកដល់បច្ចុប្បន្ន តារាសម្តែង សុរ៉ាមភូមិ បានបាត់បង់អ្នកម្តាយជាទីស្រឡាញ់អស់រយៈកាល ៣ ឆ្នាំមកហើយ នេះបើតាមការរៀបរាប់របស់លោក ៕ សាកល

គួរឱ្យ​អាសូរ​! សារ តារា​សម្តែង សុរ៉ា​ម​ភូមិ រំឭក​អនុស្សាវរីយ៍​ពី​អ្នក​ម្តាយ​ដែល​លាចាក​លោក អាន​ហើយ​ចង់​ស្រក់​ទឹកភ្នែក​…
គួរឱ្យ​អាសូរ​! សារ តារា​សម្តែង សុរ៉ា​ម​ភូមិ រំឭក​អនុស្សាវរីយ៍​ពី​អ្នក​ម្តាយ​ដែល​លាចាក​លោក អាន​ហើយ​ចង់​ស្រក់​ទឹកភ្នែក​…
គួរឱ្យ​អាសូរ​! សារ តារា​សម្តែង សុរ៉ា​ម​ភូមិ រំឭក​អនុស្សាវរីយ៍​ពី​អ្នក​ម្តាយ​ដែល​លាចាក​លោក អាន​ហើយ​ចង់​ស្រក់​ទឹកភ្នែក​…
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត
  • គួរឱ្យ​អាសូរ​! សារ តារា​សម្តែង សុរ៉ា​ម​ភូមិ រំឭក​អនុស្សាវរីយ៍​ពី​អ្នក​ម្តាយ​ដែល​លាចាក​លោក អាន​ហើយ​ចង់​ស្រក់​ទឹកភ្នែក​…已关闭评论
  • 3 views
  • Hide Sidebar
    A+