​វិធីធ្វើ៖ សារាយ​ខ្ចប់​ស្នូល​បង្គា

– បង្គាស្រស់ចិញ្ច្រាំ ២៥០ ក្រាម
– សាច់ជ្រូកចិញ្ច្រាំ ១០០ ក្រាម

– ម្រេចម៉ដ្ឋ កន្លះស្លាបព្រាកាហ្វេ
– អំបិល កន្លះស្លាបព្រាកាហ្វេ
– ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ

– សារាយសម្រាប់រុំបាយជប៉ុនប្រវែង ១៣ សង់ទីម៉ែត្រ ៤ បន្ទះ
– ស៊ុតផ្នែកលឿងរបស់ពងទាប្រៃ ១ ស៊ុត
– ស្លឹកជីរវ៉ាន់ស៊ុយ ( ទុកសម្រាប់តុបតែង )
– ត្រៀមទឹកស៊ីអ៊ីវជូរសម្រាប់ជ្រលក់
– គ្រឿងផ្សំទឹកជ្រលក់
– ប្រេងខ្យង ១ ភាគ ៤ ចានចង្កឹះ
– ស្រាចិន ១ ស្លាបព្រាបាយ
– ទឹកស៊ុបសាច់ជ្រូក ( Stock ) ១ ចានចង្កឹះ
– ប្រេងល្ង ១ ស្លាបព្រាបាយ ។

. វិធីធ្វើ
– ធ្វើទឹកជ្រលក់សម្រាប់ស្រោច ដោយយកប្រេងខ្យង ស្រាចិន ទឹក ស៊ុបសាច់ជ្រូក ( Stock ) និង ប្រេងល្ង កូរច្របល់គ្នាក្នុងចានគោមមួយ រួចរម្ងាស់ដោយភ្លើងតិចៗប្រហែល ៣ នាទី ។
– ចំណែកឯការធ្វើស្នូលបង្គា ត្រូវយកបង្គាចិញ្ច្រាំសាច់ជ្រូកចិញ្ច្រាំ ម្រេច អំបិល និង ទឹកស៊ីអ៊ីវ ច្របល់ចូលគ្នាក្នុងចានគោមធំ រួចក្លាស្សេក្នុងទូទឹកកកថតកកទុកឱ្យត្រជាក់ខ្លាំងទើបយកចេញវិញ ។
– យកសារាយក្រាលពីលើជ្រញ្ញ់ រួចដួសស្នូលបង្គាកន្លះចានចង្កឹះ ចាក់ពីលើសារាយផ្នែកកណ្តាល រួចកៀសឱ្យដល់ចុងទាំងសងខាង ទើបរុំដូចនំប៉កពារ ។
– បន្ទាប់មកយកសារាយដែលរុំហើយទៅដាក់ចូលក្នុងទូទឹកកកនៅថតកក ទុកវាឱ្យរឹងល្មម ទើបយកចេញកាត់ជាកង់ៗ ។
– យកដុំសារាយដែលកាត់ហើយមកតម្រៀបក្នុងឆ្នាំងចំហុយ សឹមដួសស៊ុតផ្នែកក្រហមដាក់ពីលើបន្តិច រួចចំហុយប្រហែល ១០ នាទី ។
– យកដុំសារាយខ្ចប់ស្នូលបង្គាតម្រៀបដាក់ចាន រួចស្រោចទឹកជ្រលក់ពីលើ និង រោយស្លឹកជីរវ៉ាន់ស៊ុយ ទទួលទានជាមួយទឹកស៊ីអ៊ីវជូរទាន់នៅក្តៅៗ ៕

ប្រភព៖ pmhotnews

  • ​វិធីធ្វើ៖ សារាយ​ខ្ចប់​ស្នូល​បង្គា已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/04  Category:ចំនេះដឹង
Tags: