Dortmund ចុះ​កុងត្រា​យក​ខ្សែ​​ការពារ​ Barcelona ​ម្នាក់ ​ផ្លូវការ​ហើយ

ក្លឹប​ជើង​ឯក​រង​អាល្លឺម៉ង់​ Borussia Dortmund ​បាន​ចុះ​កុងត្រា​នាំ​យក​ខ្សែ​ការពារ​កណ្ដាល​ Marc Bartra  របស់​ក្លឹប​ FC Barcelona ក្នុង​តម្លៃ​ ៨​លាន​អឺរ៉ូ (ជាង​៩​លាន​ដុល្លារ)។

 

Dortmund ចុះ​កុងត្រា​យក​ខ្សែ​​ការពារ​ Barcelona ​ម្នាក់ ​ផ្លូវការ​ហើយ

ខ្សែ​ការពារ​កណ្ដាល​ Marc Bartra

 

Dortmund ចុះ​កុងត្រា​យក​ខ្សែ​​ការពារ​ Barcelona ​ម្នាក់ ​ផ្លូវការ​ហើយ

Bartra (ឆ្វេង) ហ្វឹកហាត់ជាមួយក្រុមអេស្ប៉ាញ ត្រៀម Euro 2016

 

Dortmund ​បាន​​ប្រកាស​ថា កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ វ័យ​២៥​ឆ្នាំ Bartra នឹង​ចុះ​កុងត្រា​៤​ឆ្នាំ លេង​នៅ​កីឡដ្ឋាន​ Westfalenstadion។

 

Bartra ​នៅ​ក្លឹប​​ Barcelona តាំង​ពី​អាយុ​១២​ឆ្នាំ ​ខណៈ​ដែល​រដូវ​កាល​​មុន​ រូប​គេ​ចូល​លេង​​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ​សរុប​ទាំង​អស់​បាន ២៦​ប្រកួត។ ខ្សែ​ការពារ​រូប​នេះ ធ្លាប់​ឈ្នះ​ពាន​ជាមួយ​ក្រុម​ Barca ជា​ច្រើន​ដូច​ជា La Liga ៥​ដង, UEFA Champions League ២​ដង, Copa del Rey ២​ដង, UEFA Super Cup ២​ដង, Spanish Super Cups ​២​ដង និង​ FIFA Club World Cup ​១​ដង​ផង​ដែរ។

 

Dortmund ចុះ​កុងត្រា​យក​ខ្សែ​​ការពារ​ Barcelona ​ម្នាក់ ​ផ្លូវការ​ហើយ

 

Dortmund ​មមាញឹក​ខ្លាំង​ក្នុង​ទីផ្សារ​ដោះដូរ​​កីឡាករ​រដូវ​ក្ដៅ​នេះ បន្ទាប់​ពី​ពួកគេ​លក់​ Ilkay Gundogan ទៅ​ឲ្យ​ក្លឹប​ Manchester City និង​លក់​ប្រធាន​ក្រុម​ Mats Hummels ដែល​ជា​ខ្សែ​ការពារ​ដ៏​សំខាន់​ទៅ​ឲ្យ​ Bayern Munich។ យ៉ាងណា ​អ្នកចាត់ការ​​ Thomas Tuchel ​ជឿ​ថា​​ខ្សែ​ការពារ​ថ្មី​ ​Bartra នឹង​អាច​ជំនួស​តំណែង Hummels បាន​ល្អ៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ SkySports