ពិសេស​ជាមួយ ឯកឧត្ដម វ៉ាត់ ចំរើន ជុំវិញ​ការ​ប៉ះ​ទង្គិច​គ្នា​លើ​ការ​ប្រកួត​រវាង​កម្ពុជា និង​ឆាយនីសតៃប៉ិ

បន្ទាប់​ពី​​បញ្ចប់​ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម​ពាន​រង្វាន់​ AFC ​Asian Cup 2019 ​ជើង​ទី​១ ក្នុង​លទ្ធផល ២ ទល់ ២ រវាង​ក្រុម​កីឡា​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា និងឆាយនីស​តៃប៉ិ ថ្មី​ៗ​នេះ អ្នក​គាំទ្រ​កម្ពុជា​មួយ​ចំនួន បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង ចំពោះ​ឥរិយាបថ​របស់​កីឡាករ​ម្ចាស់​ផ្ទះ​មក​លើ​កីឡាករ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្នុង​នោះ ខ្លះ​ស្នើ​ឲ្យ​មាន​ប្រតិកម្ម​ធ្ងន់​ៗ​ប្រឆាំង​កីឡាករ​ឆាយនីស​តៃប៉ិ​ថែម​ទៀត។

 

ពិសេស​ជាមួយ ឯកឧត្ដម វ៉ាត់ ចំរើន ជុំវិញ​ការ​ប៉ះ​ទង្គិច​គ្នា​លើ​ការ​ប្រកួត​រវាង​កម្ពុជា និង​ឆាយនីសតៃប៉ិ

 

ប្រតិកម្ម​របស់​អ្នក​គាំទ្រ បាន​បង្កើត​ឲ្យ​ព្រួយ​បារម្ភ​មួយ​ចំនួន សម្រាប់​ការ​ប្រកួត​ជើង​ទី​២​នៅ​លើ​ទឹក​ដី​កម្ពុជា​ថ្ងៃ​ទី​០៧ មិថុនា​សប្ដាហ៍​ក្រោយ​នេះ ខ្លាច​ថា​មាន​ហេតុការ​នឹក​ស្មាន​មិន​ដល់​កើតឡើង ជះ​ឥទ្ធិពល​អាក្រក់​ដល់​ក្រុម​ជម្រើស​ជា​ដែល​កំពុង​រីកចម្រើន។ជុំវិញ​បញ្ហា​នេះ Sabay បាន​ជួប​ធ្វើ​បទ​សម្ភាសន៍​ឯកឧត្តម វ៉ាន់ ចំរើន អគ្គ​លេខា​ធិការ​គណ:កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍ ព្រឹក​នេះ ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ Facebook ព័ត៌មាន​កីឡា​របស់ Sabay ផង។

 

សូម​តាម​ដាន កិច្ច​សម្ភាសន៍​នេះ​ទាំង​អស់​គ្នា!