ស្គាល់​​ប្ដី​ប្រពន្ធ​​​លក់​ទឹក​អំពៅ​​​​ពីរ​​នាក់​នេះ​ទេ ឧកញ៉ា​វ័យ​ក្មេង​ប្រកាស​រក​​​​(វីដេអូ)

ជធានីភ្នំពេញ៖ ឧកញ៉ាវ័យក្មេង ឌួង ឆាយ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦នេះ បានប្រកាសរកប្ដីប្រពន្ធអ្នកលក់ទឹកអំពៅកម្សត់ពីរនាក់ ដែលមានបណ្ដាញសង្គម Facebook មួយចុះផ្សាយថា ជិះម៉ូតូដឹកទឹកអំពៅលក់ប៉ះជាមួយរថយន្តគេ ហើយម្ចាស់រថយន្តនោះ បានឲ្យពួកគាត់សងថ្លៃប៉ះរថយន្តចំនួន១០០ដុល្លារ តែពួកគាត់គ្មានលុយគ្រប់ ដោយប្រមូលលុយលក់ទឹកអំពៅបានតែ៨ម៉ឺនសងគេទាំងអស់។
ឧកញ៉ា ឌួង ឆាយ បានប្រកាសលើទំព័រ Facebook របស់លោកថា “មានបងប្អូនពូមីងណា ស្គាល់ប្តីប្រពន្ធដ៏កំសត់នេះ សូមប្រាប់មកខ្ញុំផង ពីព្រោះខ្ញុំចង់ជូនលុយដែលគាត់បានសងឡាន Mazda នោះទៅពួកគាត់វិញ មិនគួរណាមិនបានជួយអ្នកក្រហើយថែមទាំងធ្វើបាបអ្នកក្រទៀត”។
ឧកញ៉ា ឌួង ឆាយ បានបន្តថា៖ ” ទោះបីគាត់ខុសប៉ះឡានរបស់អ្នក ប៉ុន្តែពាក្យសុំទោសនោះវាគ្រប់គ្រាន់ណាស់ទៅហើយអស់លោកអ្នកមានអើយ ល្មមៗបានហើយ សង្គមដែលល្អ គឺចាប់ផ្តើមពីការយោគយល់និងអធ្យាស្រ័យអោយគ្នាទៅវិញទៅមក ហើយក៏ចាប់ផ្តើមពីយើងទាំងអស់គ្នា”។
យ៉ាងណាក៏ដោយ បើតាមការបញ្ជាក់លើបណ្ដាញ Facbook មួយដែលបង្ហោះវីដេអូបង្ហាញពីសកម្មភាពខាងលើនេះ កាលពីថ្ងៃម្សិលមិញ បានឲ្យដឹងថា ប្ដីប្រពន្ធកម្សត់ទាំងពីរនាក់ បានរាប់លុយដែលបានមកពីការលក់ទឹកអំពៅទាំងកណ្ដាលថ្ងៃ សងរថយន្តគេអស់ ដោយសារតែជិះបុករថយន្តរបស់គេ។

ប៉ុន្តែបើតាមបុរសជាប្តី បានរៀបរាប់ទាំងទឹកមុខស្រពោនថា តាមពិតរថយន្តទំនើបនោះជាអ្នកបើកមកបុកគូថរទេះគាត់សោះ តែម្ចាស់រថយន្តបែរជាទារឲ្យគាត់សងថ្លៃខូចរថយន្តចំនួន១០០ ដុល្លារទៅវិញ ហើយដោយសារខ្លាចគេ គាត់សុខចិត្តអង្វរនិងប្រមូលលុយអស់ពីខ្លួន បានតែ៨ម៉ឺនរៀលសងគេប៉ុណ្ណោះ៕

ស្គាល់​​ប្ដី​ប្រពន្ធ​​​លក់​ទឹក​អំពៅ​​​​ពីរ​​នាក់​នេះ​ទេ ឧកញ៉ា​វ័យ​ក្មេង​ប្រកាស​រក​​​​(វីដេអូ) ស្គាល់​​ប្ដី​ប្រពន្ធ​​​លក់​ទឹក​អំពៅ​​​​ពីរ​​នាក់​នេះ​ទេ ឧកញ៉ា​វ័យ​ក្មេង​ប្រកាស​រក​​​​(វីដេអូ)

ប្រភព៖ kqube

  • ស្គាល់​​ប្ដី​ប្រពន្ធ​​​លក់​ទឹក​អំពៅ​​​​ពីរ​​នាក់​នេះ​ទេ ឧកញ៉ា​វ័យ​ក្មេង​ប្រកាស​រក​​​​(វីដេអូ)已关闭评论
  • 21 views
  • Hide Sidebar
    A+
Publish on:2016/06/04  Category:ជីវិតនិងសង្គម
Tags: