​ប្លង់​ជម្រើស​ទាំង​៤​​នៃ​គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី ​ស្តុប BKC ​(កា​ណា​ឌី​យ៉ា)

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រជុំពិភាក្សាលើគម្រោងស្ថាបនាផ្លូវក្រោមដី ស្តុប BKC (កាណាឌីយ៉ា) និងបានចេញនៅប្លង់គម្រោងសាងសង់ជម្រើសចំនួន៤ ធ្វើការស្ទង់មតិបងប្អូនសាធារណជន នៅលើទំព័រ Facebook របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយសម្រួល និងដោះស្រាយបញ្ហាការកកស្ទះចរាចរ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញ បានប្រជុំពិភាក្សាលើគម្រោងស្ថាបនាផ្លូវក្រោមដីស្តុប BKC (កាណាឌីយ៉ា) និងពិនិត្យលទ្ធភាពចាប់ផ្តីមសាងសង់ស្ពានអាកាសចំនួន៤ខ្សែបន្ថែមទៀត នៅតំបន់ក្បាលថ្នល់ ស្ថិតក្នុងខណ្ឌចំការមន ដើម្បីជួយសម្រួល និងដោះស្រាយបញ្ហាការកកស្ទះចរាចរ។

ចំពោះចំណុចស្តុប BKC ក្រុមការងារបច្ចេកទេសនឹងសិក្សាលម្អិតបន្ថែម អំពីផលប៉ះពាល់នៃគម្រោង ចំណែកឯ គម្រោងសាងសង់ស្ពានអាកាសក្បាលថ្នល់ ត្រូវតែចាប់ផ្តើម បើទោះបីជានៅមានបញ្ហាដែលជាឧបសគ្គមួយចំនួនក៏ដោយ។ នេះបើតាមការបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញ កាលពីម្សិលមិញ៕

​ប្លង់​ជម្រើស​ទាំង​៤​​នៃ​គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី ​ស្តុប BKC ​(កា​ណា​ឌី​យ៉ា) ​ប្លង់​ជម្រើស​ទាំង​៤​​នៃ​គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី ​ស្តុប BKC ​(កា​ណា​ឌី​យ៉ា) ​ប្លង់​ជម្រើស​ទាំង​៤​​នៃ​គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី ​ស្តុប BKC ​(កា​ណា​ឌី​យ៉ា) ​ប្លង់​ជម្រើស​ទាំង​៤​​នៃ​គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី ​ស្តុប BKC ​(កា​ណា​ឌី​យ៉ា) ​ប្លង់​ជម្រើស​ទាំង​៤​​នៃ​គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី ​ស្តុប BKC ​(កា​ណា​ឌី​យ៉ា)

ប្រភព៖ kqube

  • ​ប្លង់​ជម្រើស​ទាំង​៤​​នៃ​គម្រោង​ស្ថាបនា​ផ្លូវ​ក្រោម​ដី ​ស្តុប BKC ​(កា​ណា​ឌី​យ៉ា)已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/06/04  Category:ជីវិតនិងសង្គម
Tags: