ទៅ​កាត់​សក់​ តែគេង​លក់ ដល់​ពេល​ភ្ញាក់​ឡើង​នៅ​​មន្ទីរពេទ្យ

បុរសជនជាតិចិនម្នាក់ បានចូលទៅកាត់សក់ នៅហាងមួយកន្លែង នាទីក្រុង Shijiazhuang ប៉ុន្តែបែរជាគេងលក់យ៉ាងឆាប់រហ័ស ធ្វើឲ្យជាងកាត់សក់ភ័យយ៉ាងខ្លាំង។

 

ក្រោយចូលក្នុងហាង បានប្រហែល២នាទី បុរសនោះបានគេងលក់ភ្លាម ហើយរំពេចនោះជាងកាត់សក់ បានព្យាយាមដាស់យ៉ាងណា ក៏មិនភ្ញាក់។ ម្ចាស់ហាងក៏បានហៅប៉ូលិស ២នាក់ទៀត មកជួយអន្តរាគមន៍។ ពេលប៉ូលិសទៅដល់ ក៏បានប្រើមធ្យោបាយជាច្រើនដូចជា អង្រួន ដាក់កន្សែងពោះគោសើមលើក្បាល ក៏មិនព្រមភ្ញាក់ទៀត ខណៈដែលប៉ូលិស បានសន្និដ្ឋានថា មកពីរូបគេ ស្រវឹងខ្លាំងពេក ហើយក៏តេហៅជំនួយពីផ្នែកសង្គ្រោះបន្ទាន់។

ទៅ​កាត់​សក់​ តែគេង​លក់ ដល់​ពេល​ភ្ញាក់​ឡើង​នៅ​​មន្ទីរពេទ្យ ទៅ​កាត់​សក់​ តែគេង​លក់ ដល់​ពេល​ភ្ញាក់​ឡើង​នៅ​​មន្ទីរពេទ្យ

ពេលឡានសង្គ្រោះបន្ទាន់ទៅដល់ វេជ្ជបណ្ឌិតម្នាក់សន្និដ្ឋានថា បុរសម្នាក់នោះ អាចមកពីមានបញ្ហាសរសៃឈាមកកក្នុងខួរក្បាល ទើបបណ្ដាលឲ្យគេងសន្លប់។ យ៉ាងណាក្ដី ការសន្និដ្ឋានរបស់ប៉ូលិស និងគ្រូពេទ្យគឺខុសទាំងអស់ ពោលគឺបុរសនោះ គ្រាន់តែគេងលក់ធម្មតាប៉ុណ្ណោះ។ ក្រោយទៅមន្ទីរពេទ្យបានប្រហែលពីរបីម៉ោង បុរសនោះបានភ្ញាក់ឡើង ហើយបានប្រាប់មូលហេតុថា រូបគេមិនបានគេងពីរបីថ្ងៃហើយ និងបានផឹកគ្រឿងស្រវឹងបន្តិចបន្តួច មុនចូលកាត់សក់៕

ប្រភព៖ sabay

  • ទៅ​កាត់​សក់​ តែគេង​លក់ ដល់​ពេល​ភ្ញាក់​ឡើង​នៅ​​មន្ទីរពេទ្យ已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/06/04  Category:កំសាន្ត
Tags: