ក្មេង​ស្រី​២​នាក់ចុះលេងទឹកត្រពាំង រហូត​លង់​​ស្លាប់​យ៉ាង​អាណោចអាធ័ម

ក្មេង​ស្រី​២​នាក់ចុះលេងទឹកត្រពាំង រហូត​លង់​​ស្លាប់​យ៉ាង​អាណោចអាធ័ម



កំពត​ ៖ ​​ក្មេង​ស្រី​២​នាក់ ​ដែល​​នៅ​ផ្ទះ​​ជិត​គ្នា ​និង​តែងតែ​រត់​លេង​ជាមួយ​គ្នា​នោះ ​បាន​លង់​ទឹក​ត្រពាំង​ស្លាប់​យ៉ាង​អាណោចអាធ័ម ​​កាលពី​វេលា​ម៉ោង​១៧​និង​៣០​នាទី​​ថ្ងៃ​ទី​០៣ ខែ​មិថុនា ឆ្នាំ​២០១៦​ នៅ​ចំណុច​ត្រពាំង​ទឹក ស្ថិត​ក្នុង​ ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ខេត្ត​កំពត។

សមត្ថកិច្ច​បញ្ជាក់​ថា ​ក្មេង​រងគ្រោះ​ទាំង​២​នាក់​នោះ​មាន​ទី​១.​ឈ្មោះ​ខុន វ៉ាន់​នីសា អាយុ​៥​ឆ្នាំ​ ទី​២. ឈ្មោះ​ខាត់ សុខ​ឃីម អាយុ​១០​ឆ្នាំ។ ពួកគេ​រស់នៅ​ផ្ទះ​នៅ​ជិត​គ្នា និង​រត់​លេង​ជាមួយគ្នា រៀងរាល់ថ្ងៃ។ នៅ​ថ្ងៃ​កើតហេតុ​នោះ ​ពួកគេ ​បាន​លេង​ទឹក តាំងពី​ម៉ោង​១៦​រហូតដល់​ម៉ោង​១៧​និង​៣០​នាទី ​ស្រាប់​តែ​​អាណាព្យាបាល ​​​​ឃើញ ​សព​​ពួកគេ​អណ្ដែត​ទឹក​ក្នុង​ត្រពាំង ជិត​ផ្ទះ​តែម្ដង៕