មាន់ដុត ABC

ថ្ងៃនេះ ខ្មែរប្រពៃ មានម្ហូបដ៏ឆ្ងាញ់ ហើយប្លែកមួយមុខទៀតហើយមកមង្ហាញជូនដល់បងៗស្ត្រីមេផ្ទះ និងប្រិយមិត្តទាំងអស់អោយបានជ្រាប នោះគឺ មាន់ដុត ABC ។ ដូច្នេះចង់ដឹងច្បាស់ថា ម្ហូបមួយនឹងនេះត្រូវបានគ្រឿងអ្វីខ្លះ? ហើយត្រូវធ្វើយ៉ាងណាខ្លះ ដើម្បីអោយមានរសជាតិឆ្ងាញ់? សូម អានការណែនាំដូចខាងក្រោម៖

+គ្រឿងផ្សំ៖
– ប៊ីចេង ១ ស្លាបព្រាកាហ្វេ
– ស្ករស ១ ស្លាបព្រាកាហ្វេ
– ម្សៅស៊ុបរ៉ូឌី ១ ស្លាបព្រាកាហ្វេ
– ប្រេងខ្យង

– ប្រេងល្ង
– ប្រេងឆា
– ទឹកស៊ីអ៊ីវ
– ABC មួយកំប៉ុង
– ផ្សិតក្រៀម ត្រចៀកកណ្តុល គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម ម្រេចម៉ត់ រំដេង

+វិធីធ្វើ៖
– ដំបូងយកមាន់មួយក្បាលដែលធ្វើរូចមកលាងទឹកអោយស្អាតជាមុនសិន។
– យកគ្រឿងផ្សំទាំងអស់មាន៖ ទឹកស៊ីអ៊ីវ ប្រេងខ្យង ប្រេងល្ង ម្រេច ម្សៅស៊ុបរ៉ូឌី ស្ករស ប៊ីចេង ខ្ទឹមស ខ្ទឹមក្រហម (ដំវាអោយទក់ៗបន្តិច) ស្រាបៀរ ABC (ចាក់ចូល បន្តិចសិនបានហើយ ព្រោះទុកវាពេលដុតក្នុងឆ្នាំងទើបយើងចាក់ចូលម្តងទៀត) យកគ្រឿងផ្សំទាំងអស់ច្របល់បញ្ចូលគ្នា ហើយយកមាន់មកប្រឡាក់ទុកមួយអន្លីសិន។
– បន្ទាប់មកយកឆ្នាំងមួយដែលមានទំហំធំអាចដាក់មាន់បាន ដាក់លើចង្ក្រាន ចាក់ប្រេងឆាចូលរូចទ្រាប់បាតឆ្នាំង ដោយកំណាត់គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម មុននិងដាក់មាន់ដែលប្រឡាក់គ្រឿងចូល។
-ចំណែកគ្រឿងក្នុងមាន់វិញ យកមកប្រលាក់គ្រឿង ដែលមានស្រាប់ និងផ្សឹតក្រៀម ត្រចៀកកណ្តុល ហើយបានញាត់ចូលក្នុងពោះរបស់មាត់។

– ចុងក្រោយពេលដុតមាន់ត្រូវចាក់ស្រាបៀរ ABC ចូលបន្ថែមទៀតផង អោយអស់មួយកំប៉ុង៕

ប្រភព៖ khmerpropey