ចំណងស្នេហ៍​៦ឆ្នាំ​របស់ Demi Lovato និង​មិត្ត​ប្រុស ដើរ​ដល់​ផ្លូវ​បំបែក

តារា​ចម្រៀង​អាមេរិក​ Demi Lovato និង​តារា​សម្ដែង​Wilmer Valderrama បាន​ចែក​ផ្លូវ​គ្នា​ហើយ បន្ទាប់​ពី​ក្លាយ​ជា​គូ​ស្នេហ៍​នឹង​គ្នា​៦ឆ្នាំ។

 

ចំណងស្នេហ៍​៦ឆ្នាំ​របស់ Demi Lovato និង​មិត្ត​ប្រុស ដើរ​ដល់​ផ្លូវ​បំបែក

 

តារា​ចម្រៀង​វ័យ ២៣ឆ្នាំ​និង​តារា​សម្ដែង ៣៦ឆ្នាំ​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ទាំង​ពីរ​រូប ដោយ​និយាយ​ថា​ការ​​បញ្ចប់​ទំនាក់ទំនង​ស្នេហា​នេះ​ដោយ​សារ​ពួក​គេ​គិត​ថា​ធ្វើ​ជា “មិត្ត​ល្អ” នឹង​គ្នា​ប្រសើរ​ជាង៖ “បន្ទាប់​ពី​៦​ឆ្នាំ​ពោរពេញ​ដោយ​ក្ដី​ស្រឡាញ់​និង​អស្ចារ្យ​ជា​មួយ​គ្នា ពួក​យើង​បាន​សម្រេច​ចិត្ត​បញ្ចប់​ស្នេហា​មួយ​នេះ។ នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​បំផុត​សម្រាប់​ពួក​យើង​ទាំង​ពីរ ប៉ុន្តែ​អ្វី​ដែល​ពួក​យើង​ដឹង​ច្បាស់​បំផុត គឺ​ថា​យើង​ទាំង​ពីរ​ធ្វើ​ជា​មិត្ត​ល្អ​នឹង​គ្នា​ប្រសើរ​ជាង។ ពួក​យើង​នឹង​នៅ​តែ​គាំទ្រ​ លើក​ទឹក​ចិត្ត​គ្នា​ជានិច្ច។ អរគុណ​អ្នក​គ្រប់​គ្នា​ដែល​តែងតែ​ផ្ដល់​ទឹក​ចិត្ត​និង​ការ​គាំទ្រ​រយៈ​ពេល​៦ឆ្នាំ​មក​នេះ”។​

 

ចំណងស្នេហ៍​៦ឆ្នាំ​របស់ Demi Lovato និង​មិត្ត​ប្រុស ដើរ​ដល់​ផ្លូវ​បំបែក

 

គូ​ស្នេហ៍​មួយ​គូ​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​នៅ​ពេល​ពួក​គេ​ចាប់​ផ្ដើម​ស្រឡាញ់​គ្នា​​ដោយ​សារ​គម្លាត​អាយុ​ខុស​គ្នា​ដល់​ទៅ​១៣​ឆ្នាំ ដែល​កាល​នោះ ម្ចាស់​បទ “Heart Attack” មាន​វ័យ​ត្រឹម​តែ​១៨ឆ្នាំ​ប៉ុណ្ណោះ។ Demi ធ្លាប់​បាន​សរសើរ​មិត្ត​ប្រុស​របស់​ខ្លួន​ថា ជា​អ្នក​ដែល​តែងតែ​ជួយ​លើក​ទឹក​ចិត្ត​គ្រប់​ពេល​វេលា អំឡុង​ពេល​នាង​ទទួល​ការ​ព្យាបាល​បញ្ហា​ញៀន​ថ្នាំ​នៅ​មណ្ឌល​អប់រំ​កែប្រែ ៕

 

ចំណងស្នេហ៍​៦ឆ្នាំ​របស់ Demi Lovato និង​មិត្ត​ប្រុស ដើរ​ដល់​ផ្លូវ​បំបែក

 

ចំណងស្នេហ៍​៦ឆ្នាំ​របស់ Demi Lovato និង​មិត្ត​ប្រុស ដើរ​ដល់​ផ្លូវ​បំបែក

 

ចំណងស្នេហ៍​៦ឆ្នាំ​របស់ Demi Lovato និង​មិត្ត​ប្រុស ដើរ​ដល់​ផ្លូវ​បំបែក

 

ចំណងស្នេហ៍​៦ឆ្នាំ​របស់ Demi Lovato និង​មិត្ត​ប្រុស ដើរ​ដល់​ផ្លូវ​បំបែក

 

 

ចុចអាន៖គូស្នេហ៍​ល្បី Zayn Malik និង​ Gigi Hadid បែក​គ្នា​មួយ​គូ​ទៀត​ហើយ

ចុចអាន៖ទីបំផុត​​ស្នេហា​រវាង​ Taylor Swiftនិង​មិត្ត​ប្រុស​ដើរ​ដល់​ផ្លូវ​បំបែក

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ dailymail