លើស​​ហើយ! ធ្វើឯង​​​​​បង្ហាញ​​ចង្កេះ​សៀត​​កាំ​ភ្លើង

រាជធានី​ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ បាន​ឃាត់ខ្លួន​ជន​ម្នាក់​ពី​បទប្រើ​ប្រាស់​អាវុធ​ខ្លី​ (​ប្រភេទ​បាញ់​គ្រាប់កង់​)​ គំរាម​កម្លាំង​​សណ្តាប់ធ្នាប់​សាលា​ខណ្ឌដូនពេញ ដែល​មិន​ព្រម​ដោះ​ លែង​រថយន្ត​ដឹក​អីវ៉ាន់​ទម្ងន់​២,៥​តោន​របស់​ពួក​គេ​ នៅ​មុខ​ស្ថានីយ​​​ប្រេង​តេ​លា ផ្លូវជាតិ​លេខ​៥ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​០៥ ​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​២ មិថុនា ។

មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​និយាយ​ថា ជន​នេះ​ឈ្មោះ ឈុំ ពិ​ឆៃ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត ស្នាក់​នៅផ្ទះ​លេខ​៩១ ផ្លូវ​បេតុង ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ​។ វត្ថុ​តាង​ដែល​បាន​រឹបអូស​មាន អាវុធ​ខ្លី​១​ដើម ពណ៌​ខ្មៅ​ជា​ប្រភេទ​បាញ់​គ្រាប់កង់ បង់​១​គ្មាន​គ្រាប់ ទូរស័ព្ទ​២​គ្រឿង កូនសោ​មួយ​ចំនួន ដែកកេះ​២ និង​ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន​មួយ​ចំនួន ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា មុន​កើតហេតុ កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ​បាន​ចាប់​ឃាត់​រថយន្ត​១​គ្រឿង ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ប្រភេទ​២,៥​តោន ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣A៩១៩៨ ដែល​បើក​ចូល​ក្រុង​ខុស​ ម៉ោង​កំណត់​របស់​សាលា​រាជធានី ។ គ្រាន់តែ​ឃាត់​រថយន្ត​នេះ​ភ្លាម ស្រាប់តែ​ជន​ខាង​លើ​ជិះ​ម៉ូតូ​ ១​គ្រឿង​ម៉ាក​អ៊ែ​ប្ល៊ែ​ត ជាមួយនឹង​ប​ក្យ​ពួក​ ២​នាក់​ទៀត មក​អន្តរាគមន៍​សុំ​ឱ្យ​ ខាង​សណ្តាប់ធ្នាប់​ខណ្ឌ​ដោះ​លែង​រថយន្ត​របស់​ពួក​គេ ។

ប៉ុន្តែ​ខាង​សណ្តាប់ធ្នាប់​បដិសេធ ធ្វើ​ឱ្យ​ជន​នេះ​ខឹង​ក៏​លើក​អាវ​ សើ​យ​ឡើង​លើ​បញ្ចេញ​កាំ​ភ្លើ​ង​ដែល​សៀត​នៅ​ចង្កេះ ហើ​យ​និយាយ​ខ្លាំង​ៗ​ថា សុទ្ធតែ​គ្នា​ឯង​ទេ ចាំបាច់​ធ្វើអ៊ីចឹ​ង​ធ្វើ​អី ? ពួក​ឯង​អាង​ស្បែក​អី ? ក្រោយ​ពី​និយាយ​ចប់ ជន​នេះ​បាន​យកដៃ​កាន់​កាំ​ភ្លើង​បម្រុង​នឹង​ដក ក៏​ត្រូវ​កម្លាំង​សណ្តាប់ធ្នាប់​ឈ្មោះ អ៊ុ​ក គង្គា យកដៃ​ទៅ​ទប់​ពី​លើ​មិន​ឱ្យ​ដក ដោយ​និយាយ​បែប​ សម្រុះសម្រួល​ពន្យារពេល ដើ​ម្បី​ឱ្យ​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​អន្តរាគមន៍ ។

ពេល​ទទួល​ព័ត៌មាន​នេះ​ភា្ល​ម កម្លាំង​ល្បាត​បាន​ចុះ​ដល់​កន្លែង​កើ​ត​ហេតុ ឃាត់ខ្លួន​ជនសង្ស័យ​និង​វត្ថុ​តាង​យក​មក​បញ្ជាការដ្ឋាន​។ រីឯ​រថយន្ត​ និង​អ្នកបើកបរ​ប្រគល់​ឱ្យ​សាលា​ខណ្ឌដូនពេញ​ ធ្វើការ​ផាកពិន័យ ចំណែក​បក្សពួក​ ២​នាក់​ទៀត ដែល​ឌុ​ប​ជនសង្ស័យ​មក​បាន​គេចខ្លួន​បាត់​មុន​ពេល​ កងកម្លាំង​ទៅ​ដល់​ទៀត ។

ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន ជន​នេះ​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ ប្រព្រឹត្ត​សកម្មភាពខាង​លើ ​ដូច​ការ​ចោទប្រកាន់​របស់​កម្លាំង​ សណ្តាប់​​ធ្នាប់​ខណ្ឌ​ប្រាកដ​មែន ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

លើស​​ហើយ! ធ្វើឯង​​​​​បង្ហាញ​​ចង្កេះ​សៀត​​កាំ​ភ្លើង