នារីម្នាក់មិនហ៊ាន ចូលផ្ទះ2-3ថ្ងៃ ក្រោយពីឲ្យម៉ូតូ មិត្តភ័ក្រខ្ចី រួចយកទៅ ស៊ីគ្រឿងអស់

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ បានបាត់ពីផ្ទះ២យប់៣ថ្ងៃ ដោយមិនហ៊ានចូលផ្ទះ ព្រោះតែក្លាយឳពុកម្តាយ ក្រោយពីរូបនាង បានឲ្យម៉ូតូមិត្តភ័ក្រខ្ចីជិះ ប៉ុន្តែបែរជាអ្នកទាំងពីរនោះ យកម៉ូតូរបស់នាង ទៅស៊ីគ្រឿង អស់ រហូតដល់អាណាព្យាបាលប្រទះឃើញ ចាប់ប្រគល់ឲ្យសមត្ថកិច្ច អាវុធហត្ថខណ្ឌមានជ័យ។

បើតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា យុវជនពីរនាក់ ត្រូវបានកម្លាំងអាវុធហត្ថធ្វើការឃាត់ ខ្លួន នៅម៉ោងប្រមាណ ៩៖០០នាទី ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចផ្លូវបេតុង ក្រោយរោងចក្រទាន ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បន្ទាប់ពីបុរសម្នាក់ បានឃើញជិះ ម៉ូតូរបស់កូនស្រីខ្លួន ដែលបានបាត់ពីផ្ទះរយៈពេល ២យប់មកហើយ។

សាក្សីបានឲ្យដឹងថា ទៀតថា ក្រោយពីឃាត់ខ្លួនយុវជនទាំងពីរនាក់ នេះ ទើបដឹងរឿងរ៉ាវថា មុនពេល កើតហេតុ នារីរងគ្រោះមិនហ៊ានចូលផ្ទះ ព្រោះតែនាងបានឲ្យម៉ូតូទៅយុវជនទាំងពីរនាក់នេះជិះ ប៉ុន្តែ ពួកគេបែរជាយកម៉ូតូនេះទៅស៊ីគ្រឿង ទើបធ្វើឲ្យនាងមិនហ៊ានចូលផ្ទះ ព្រោះក្លាចឳពុកម្តាយ។ បើតាមមន្រ្តីអាវុធហត្ថបានឲ្យដឹងថា នារីរងគ្រោះ ឈ្មោះ ចាប ដាណា អាយុ១៧ឆ្នាំ មុខរបររៀន សំអាង ការ នៅក្នុងខណ្ឌដង្កោ ដោយឡែកយុវជនដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះ សួន ប្រុសហុង អាយុ២៤ឆ្នាំ ធ្វើការនៅក្លឹបមួយកន្លែង ស្នាក់នៅក្នុងខណ្ឌដង្កោ និងទី២.ឈ្មោះ ចន បុប្ផា អាយុ១៨ឆ្នាំ ជាជាងសំណង់ ស្នាក់នៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ៕

ប្រភព ៖

ការកត់សម្គាល់ខ្មែរឡូត៖

ហេតុការណ៍ខាងលើ សំណាងល្អដែលនារីជាកូនស្រីមិនបានបាត់បង់ជីវិត តែសម្រាប់ករណីមួយដូចជា 

នេះបើតាមប្រភពព័ត៌មាន បានឲ្យដឹងថា សាក​សព​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់ មាន​​សភាព​ហើយ​​​រលួយស្អុយអសោច៍ទៅហើយ​ និង​​អាក្រាត​​កាយផង ដែល​ករណី​នេះ​ស​ង្ស័យ​​ថា ​ត្រូវ​បាន​គេ​រំលោភ​សម្លាប់ជា​ច្រើន​ថ្ងៃ​ ក៏​ត្រូវ​​អ្នក​​ដើរ​​រក​ឃ្មុំ​ប្រទះ​ឃើញ​ បង្កឱ្យ​ភ្ញាក់​ផ្អើល កាលពី​ម៉ោង​០១ ​និង​១០​នាទីរសៀល​ថ្ងៃ​ទី​៤ ឧសភា ស្ថិតនៅ​ក្នុង​ព្រៃចំណុច​មាត់​ប្រឡាយ​ខាងលិច​​ផ្លូវជាតិ​​លេខ​៦ ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ ​​ក្នុង​ភូមិ​កណ្ដាល ឃុំ​ព្រែក​អញ្ចាញ ​ស្រុក​មុខកំពូល ខេត្តកណ្ដាល ។ 

មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​​ឱ្យ​ដឹង​ថា ​​ក្មេង​ស្រីរងគ្រោះ​​មាន​ឪពុក​ម្ដាយ​ ស្នាក់​នៅ​ធ្វើ​ជា​កម្មករ​ឡឥដ្ឋ​បាយ័ន ​ក្នុង​ភូមិ​ក្រោម ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល ។

មន្ត្រី​ដដែល​​​បន្ថែម​ទៀត​ថា ​កាលពី​វេលា​ម៉ោង៥​ និង​៣០នាទីល្ងាចថ្ងៃ​ទី​២២ មេ​សា ​កន្លងមក​ ក្មេង​ស្រី​រង​គ្រោះ​​បាន​បាត់​ពី​ផ្ទះ ​ដោយ​មិនដឹង​​មូលហេតុ ហើយ​ឪពុក​ម្ដាយ​​បាន​ពឹងពាក់​​ឱ្យ​អ្នក​ជិតខាង​​ជួយ​ដើរ​រក តែ​រក​មិនឃើញទេ ក៏​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍ ព្រែក​អញ្ចាញ ។

កម្លាំង​សមត្ថកិច្ច​បាន​ចេញ​ទៅ​ជួយ​រក តែ​នៅរក​មិនឃើញ កម្លាំង​បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ រហូត​លុះ​ដល់​ថ្ងៃ​ទី​៤ ឧសភា ​វេលា​ម៉ោង​​០១ ​និង​៣០នាទី​រសៀល​ ក៏មាន​អ្នក​ដើរ​រក​ឃ្មុំ​​​ប្រទះ​ឃើញ​សាកសព​ ក្មេង​ស្រី​រង​គ្រោះ​​នៅ​ក្នុង​ ព្រៃ​ក្បែ​ប្រឡាយ ចម្ងាយ​ពី​ផ្លូវជាតិ ប្រមាណ​៣០០​ម៉ែត្រ ក៏​បាន​មក​ប្រាប់​អ្នក​ភូមិ​​ផ្អើល​ឆោឡោ ។

ភ្លាម​នោះ ​លោក​អធិកា​រ​បាន​បញ្ជា​ឱ្យ​​ កម្លាំង​ប៉ុស្តិ៍​ និង​ស្រុក ​ចុះ​ទៅ​កន្លែង​កើតហេតុ​ ដើម្បី​ធ្វើការ​ហ៊ុម​ព័ទ្ធ ការពារ​កន្លែង​កើតហេតុ រង់ចាំ​កម្លាំង​ជំនាញ​ខេត្ត​ចុះ​មក​ពិនិត្យ​សាកសព​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នារីម្នាក់មិនហ៊ាន ចូលផ្ទះ2-3ថ្ងៃ ក្រោយពីឲ្យម៉ូតូ មិត្តភ័ក្រខ្ចី រួចយកទៅ ស៊ីគ្រឿងអស់

នារីម្នាក់មិនហ៊ាន ចូលផ្ទះ2-3ថ្ងៃ ក្រោយពីឲ្យម៉ូតូ មិត្តភ័ក្រខ្ចី រួចយកទៅ ស៊ីគ្រឿងអស់

នារីម្នាក់មិនហ៊ាន ចូលផ្ទះ2-3ថ្ងៃ ក្រោយពីឲ្យម៉ូតូ មិត្តភ័ក្រខ្ចី រួចយកទៅ ស៊ីគ្រឿងអស់