ក្ដៅៗ ខេ​ម គ្រោង​ធ្វើ​សន្និសីទកាសែត​!

Videos


តារាចម្រៀងសំនៀងស្អក ខេម គ្រោងនឹងធ្វើសន្និសីទកាសែត នាពេលបន្តិចទៀតនេះ ដើម្បីបកស្រាយចម្ងល់ដល់មហាជនពីរឿង ដែលលោកជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់មានមនុស្សស្លាប់ នាពេលកន្លងមកនោះ ។

ក្ដៅៗ ខេ​ម គ្រោង​ធ្វើ​សន្និសីទកាសែត​!

បើទោះបីជាខាងផលិតកម្មថោន និង តារាចម្រៀង ខេម ផ្ទាល់ ត្រៀមនឹងបើកសន្និសីទកាសែតបកស្រាយចម្ងល់ដល់មហាជនពីរឿងអ្នកណាខុស អ្នកណាត្រូវក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះក៏ដោយ បើតាមប្រភពពត៌មានមួយចំនួនបានឱ្យដឹងថា ករណីនោះបានផ្សះផ្សាគ្នាចប់សព្វគ្រប់ជាស្ថាពរទៅហើយ ដោយខាងភាគីខាងជនរងគ្រោះយល់ព្រមទទួលនូវប្រាក់សងជំងឺចិត្តចំនួន ៤០០០ ដុល្លារ ពីគ្រួសារតារាចម្រៀង ខេម ដើម្បីបញ្ចប់រឿង ។

ក្ដៅៗ ខេ​ម គ្រោង​ធ្វើ​សន្និសីទកាសែត​!

សូមបញ្ជាក់ឱ្យដឹងថា តារាចម្រៀងក្នុងទ្រនំផលិតកម្មថោនលោក ខេម បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង ១២ : ៤០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៦ កន្លងទៅនេះ នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ សង្កាត់ឫស្សីកែវ ខណ្ឌ ឫស្សីកែវ បណ្ដាលឱ្យបុរសខ្មែរឥស្លាមម្នាក់ស្លាប់បាត់បង់ជីវិតគួរឱ្យរន្ធត់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះផងដែរ ៕ ភូមិន្ទ

ក្ដៅៗ ខេ​ម គ្រោង​ធ្វើ​សន្និសីទកាសែត​!
ក្ដៅៗ ខេ​ម គ្រោង​ធ្វើ​សន្និសីទកាសែត​!