ពីរ​ថ្ងៃ​ជាប់​គ្នា​ សមត្ថកិច្ច​​​ ​ដឹកនាំ​កម្លាំងចុះ​ចាប់​ឃាត់​បាន​មនុស្ស​៩​នាក់​ ជាមួយ​វត្ថុតាង​បទល្មើស​មួយ​ចំនួន​

ពីរ​ថ្ងៃ​ជាប់​គ្នា​ សមត្ថកិច្ច​​​ ​ដឹកនាំ​កម្លាំងចុះ​ចាប់​ឃាត់​បាន​មនុស្ស​៩​នាក់​ ជាមួយ​វត្ថុតាង​បទល្មើស​មួយ​ចំនួន​



ពោធិ៍សាត់ ​៖​ រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា​ សមត្ថកិច្ច​នគរបាល​ និង​អាវុធហត្ថ​ដឹកនាំ​ដោយ​លោក​ឆាយ ហុង​ ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តពោធិ៍សាត់ ​បាន​ចុះ​បង្ក្រាប​ក្រុម​ជក់ ​និង​ចែកចាយ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ​បាន​ចំនួន​៩​នាក់ ​ក្នុង​នោះ​រកឃើញ​វត្ថុតាង​បទល្មើស​មួយ​ចំនួន​ផង​ដែរ​។

កិច្ចប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​លើកទីមួយ​នៅ​ថ្ងៃទី​០២​ ខែមិថុនា នៅ​ក្រុង​ពោធិ៍សាត់​ និង​លើក​ទី​២​ នៅ​ថ្ងៃទី​០៣ ខែមិថុនា ​នៅ​ខាង​ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់។

បើ​តាម​មន្ត្រី​អាវុធហត្ថ​ក្រុង​ពោធិ៍សាត់​ ដែល​ចុះ​ផ្ទាល់​ក្នុង​កិច្ចប្រតិបត្តិការ​ បង្ក្រាប​លើកទីមួយ​និយាយ​ថា កាលពី​វេលា​ម៉ោង​៥ល្ងាច​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៦​ កម្លាំង​អាវុធហត្ថ​ក្រុង​ជាមួយ​កម្លាំង​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ និង​ក្រុង ​ព្រមទាំង​រដ្ឋបាល​ប៉ុស្តិ៍​បន្ទាយ​ដី ដែល​ដឹកនាំ​ដោយ​លោក​លោក​រស់ ប៊ុន​ណាន ស្នងការ​រង​ក្រោម​ ការ​បញ្ជា​ចុះ​ផ្ទាល់​ជាមួយ​លោក ឆាយ ហុង​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តពោធិ៍សាត់ បាន​ចុះ​ឆែកឆេរ​ផ្ទះ​ជួល​ពីរ​កន្លែង​របស់​ស្ត្រី​រកស៊ីផ្លូវភេទ​ ​​ស្ថិត​ក្នុង​សង្កាត់​បន្ទាយ​ដី​ លើ​ក្រុង​ពោធិ៍សាត់។ មន្ត្រី​ដដែល​បន្ត​ថា ក្រោយពេល​ឆែកឆេរ​ផ្ទះ​ជួល​​​ពីរ​កន្លែង​នោះ​រួច​ ក៏​បាន​រកឃើញ​វត្ថុតាង​បទល្មើស​ថ្នាំញៀន​ចំនួន​១៦​កញ្ចប់​តូចៗ​ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​មួយ​ និង​កាកសំណល់​ថ្នាំញៀន ​រួម​ជាមួយ​ប្រដាប់​ជក់​មួយ​ចំនួន​ទៀត ហើយ​ក៏​បាន​ឃាត់ខ្លួន​ជន​ជាប់សង្ស័យ​ជក់​ និង​ចែកចាយ​ស្រី​ប្រុស​ចំនួន​៦​នាក់​ផង​ដែរ ​ដោយ​យក​ទៅ​ពិនិត្យ​ទឹកនោម​សុទ្ធតែ​វិជ្ជមាន​ទាំងអស់។

ជន​ទាំង​៦​នាក់​ទី​១.​ឈ្មោះ ឡៃ ​សុគា អាយុ​១៧​ឆ្នាំ​ ភេទ​ប្រុស រស់នៅ​ភូមិ​ក្រាំង​ក្រ​សែន​ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ទី២.ឈ្មោះ​ប៉ិច ចន្ទ្រា អាយុ​១៧​ឆ្នាំ ភេទ​ប្រុស ​រស់នៅ​ភូមិ​កែវ​សុវណ្ណ​ក្រោម ​សង្កាត់​កើតហេតុ ​ទី៣.ឈ្មោះ​វ៉ាន់ សំអុល ​អាយុ​៣៥​ឆ្នាំ ​ហៅ​ងៀង​ ភេទ​ប្រុស​ មុខសញ្ញា​ជក់​ និង​ចែកចាយ​ រស់នៅ​ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះ​ព្រៃ​ក្រុង​ពោធិ៍សាត់ ទី៤. ឈ្មោះ​ចាន់ ស្រីនាថ​ អាយុ​២៩​ឆ្នាំ ភេទ​ស្រី​ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ទី៥​.ឈ្មោះ​គង់​សោភ័ណ្ឌ អាយុ​២៣​ឆ្នាំ ភេទ​ស្រី​រស់នៅ​ភូមិ​បន្ទាយ​ដី​ក្រោម​ សង្កាត់​កើតហេតុ​ខាងលើ​ និង​ទី​៦​. ​ឈ្មោះ កូន សារ៉ាត់​ អាយុ​៣៤​ឆ្នាំ ភេទ​ស្រី ​រស់នៅ​ភូមិ​ កែវ ​សុវណ្ណ​សង្កាត់​កើតហេតុ​ខាងលើ។

ដោយឡែក​មួយ​ករណី​ទៀត ​ត្រូវ​បាន​លោក​អនុសេនីយ៍ទោ យិន​ ឈុន​ហាក់​នាយរង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ត្នោតជុំ​​ ​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១៦​ស្ថិត​ក្នុង​ភូមិ​តាកែវ​លើ ឃុំ​ត្នោតជុំ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់, កម្លាំង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្នងការ​នគរបាល​ខេត្ត​ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ត៍​មូលដ្ឋាន​ ដែល​ដឹកនាំ​ដោយ​លោក​លោក​រស់ ប៊ុន​ណាន ស្នងការ​រង​ក្រោម​ការ​បញ្ជា​ចុះ​ផ្ទាល់​ជាមួយ​លោក ឆាយ ហុង​ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​ បាន​ចូល​ឆែកឆេរ​លើ​ផ្ទះ​មុខ​សញ្ញា​ជន​សង្ស័យ​ ពីបទ​ប្រព្រឹត្ត​អំពើ​ចោរកម្ម​ និង​ចែកចាយ​ជក់​ថ្នាំញៀន​ ក៏​រកឃើញ​វត្ថុតាង​បទល្មើស​មួយ​ចំនួនធំ ក្នុង​នោះ​មាន ដាវ​មួយ​កាំបិត​ត្នោត​មួយ កាំបិតកញ្ចែត​មួយ ​ដំបង​ពី​កំណាត់​មួយ​ ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​០៦​កញ្ចប់​តូចៗ ​រួម​ទាំង​ឃាត់ខ្លួន​ជន​សង្ស័យ​ស្រី​ប្រុស​បាន​ចំនួន​០៣​នាក់​ផង​ដែរ​ ទី​១.​ឈ្មោះ ឃិន សុធី អាយុ​៣០​ឆ្នាំ​ភេទ​ប្រុស ជា​​ម្ចាស់ផ្ទះ​រស់នៅ​ភូមិ​កើតហេតុ​ខាង​លើ ទី​២.ឈ្មោះ​ធី ហេង អាយុ​២០​ឆ្នាំ ភេទ​ស្រី​រស់នៅ​ក្រុង​ពោធិ៍សាត់​ និង​ទី​៣​. ឈ្មោះ ស៊ន សីហា​អាយុ​២៤​ឆ្នាំ ​រស់នៅ​សង្កាត់​លលកស​ក្រុង​ពោធិ៍សាត់។

ក្នុង​កិច្ចប្រតិបត្តិការ​ពីរ​ករណី​ ​​រយៈពេល​ពីរ​ថ្ងៃ​បន្តបន្ទាប់​គ្នា​​នេះ​ សមត្ថកិច្ច​ចាប់​បាន​មនុស្ស​ប្រុស​ស្រី​ជា​ជនសង្ស័យ​ទាំង​០៩​នាក់ ​ព្រម​ទាំង ដកហូត​វត្ថុ​តាំង​បទល្មើស​ជាក់​ស្ដែង​នឹង​កន្លែង។ បច្ចុប្បន្ន​ជនសង្ស័យ ​និង​វត្ថុតាង​ ​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​ដើម្បី​បង្ក​សំណុំរឿង​ទៅ​តុលាការ​ចាត់​ការ​បន្ត៕
ពីរ​ថ្ងៃ​ជាប់​គ្នា​ សមត្ថកិច្ច​​​ ​ដឹកនាំ​កម្លាំងចុះ​ចាប់​ឃាត់​បាន​មនុស្ស​៩​នាក់​ ជាមួយ​វត្ថុតាង​បទល្មើស​មួយ​ចំនួន​

ពីរ​ថ្ងៃ​ជាប់​គ្នា​ សមត្ថកិច្ច​​​ ​ដឹកនាំ​កម្លាំងចុះ​ចាប់​ឃាត់​បាន​មនុស្ស​៩​នាក់​ ជាមួយ​វត្ថុតាង​បទល្មើស​មួយ​ចំនួន​

ពីរ​ថ្ងៃ​ជាប់​គ្នា​ សមត្ថកិច្ច​​​ ​ដឹកនាំ​កម្លាំងចុះ​ចាប់​ឃាត់​បាន​មនុស្ស​៩​នាក់​ ជាមួយ​វត្ថុតាង​បទល្មើស​មួយ​ចំនួន​

ពីរ​ថ្ងៃ​ជាប់​គ្នា​ សមត្ថកិច្ច​​​ ​ដឹកនាំ​កម្លាំងចុះ​ចាប់​ឃាត់​បាន​មនុស្ស​៩​នាក់​ ជាមួយ​វត្ថុតាង​បទល្មើស​មួយ​ចំនួន​