ពលកររងគ្រោះ​១៨​នាក់ ធ្វើ​មាតុភូមិនិវត្តន៍ មកដល់​មូលដ្ឋាន​ខ្លួន​វិញ ប្រកបដោយ​សុវត្ថិភាព

ពលកររងគ្រោះ​១៨​នាក់ ធ្វើ​មាតុភូមិនិវត្តន៍ មកដល់​មូលដ្ឋាន​ខ្លួន​វិញ ប្រកបដោយ​សុវត្ថិភាព

សៀមរាប​ ៖ ​នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០១៦ មន្ត្រី​អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​មនុស្ស នៃ​ក្រសួងមហាផ្ទៃ បាន​ជូន​ដំណើរ​ពលករ រងគ្រោះ​ចំនួន ១៨​នាក់ មកដល់​សាលាស្រុក​ជីក្រែង ខេត្ត​សៀមរាប បន្ទាប់ពី​បាន​ទទួល​ពលករ រងគ្រោះ​ទាំងនោះ នៅ​អាកាសយានដ្ឋាន​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០២ ខែមិថុនា កន្លងមកនេះ។ ពលករ​រងគ្រោះ​ទាំង ១៨​នាក់​នេះ ត្រូវ​បាន​អាជ្ញាធរ​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ឃាត់ខ្លួន និង​ចាត់​បញ្ជូន​មក​កម្ពុជា​វិញ ដោយមាន ការ​ជួយ​អន្តរាគមន៍ សម្របសម្រួល ពី​សំណាក់​មន្ត្រី​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ទីនោះ ។

ការ​មកដល់​មូលដ្ឋាន របស់​ពលករ​រងគ្រោះ​ទាំង​១៨​នាក់​នោះ គេ​សង្កេតឃើញ​មានការ​ចាំ​ទទួល​ស្វាគមន៍ ដោយ​លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន អចិន្ត្រៃយ៍​នៃ គណៈកម្មាធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួយ​ដូរ​មនុស្ស, មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត, អាជ្ញាធរ​មូលដ្ឋាន ព្រម​ជាមួយ​នឹង​វត្តមាន របស់​អង្គការក្រៅរដ្ឋាភិបាល ​​ជា​ពិសេស​នោះ គឺ​មា​ន​វត្តមាន ឪពុក​-​ម្តាយ ប្រពន្ធ​-​កូន នៃ​ពលករ​រងគ្រោះ​ទាំងនោះ ផងដែរ។

បើ​តាម​ការ​រៀបរាប់​ឲ្យ​ដឹង ពី​សំណាក់​ពលករ​ទាំងនោះ គឺ​ពួកគាត់​បាន​បង្ហាញ​អំពី​ការ​ខកចិត្ត ដែល​ពួកគាត់​ត្រូវ​បាន ចំណាកស្រុក ទៅ​លក់​កម្លាំង​ពលកម្ម​ខុស​គោលដៅ​ដែល​បាន​គ្រោង​ទុក។ ពួកគាត់​ត្រូវ​បាន មេខ្យល់​ចាត់​បញ្ជូន​ឲ្យ​ទៅធ្វើ​ការ លើ​ទូក​នេសាទ​ថៃ ។ ប្រការ​ដែល​ពួកគេ​ចងចាំ​មិន អាច​ភ្លេច​បាន និង​ជា​មេរៀន​សម្រាប់​ជីវិត​នោះ គឺ​ជីវិត​ជា​ទំនិញ​ត្រូវបាន​គេ​ប្រើប្រាស់ ហួស​ពី​កម្លាំង​មនុស្ស ។

ពួកគាត់​បាន​បញ្ជាក់​ថា ម្ចាស់​ទូក​នេសាទ​ថៃ បាន​នាំ​ពួកគេ​លួច​ចូល​នេសាទ ក្នុង​ដែនសមុទ្រ​នៃ ប្រទេស​ឥណ្ឌូណេស៊ី ។ អាស្រ័យ​ហេតុ​ដូច្នេះ​ហើយ ដែល​ខ្សែ​ជីវិត​របស់​ពួកគាត់ ដែល​លក់​កម្លាំង ពលកម្ម​ឲ្យ​ថៅកែ​ថៃ តែ​ត្រូវ​អាជ្ញាធរ​ឥណ្ឌូណេស៊ី ជា​អ្នក​ឃាត់ខ្លួន​នោះ។ ពួកគាត់​និយាយ​ថា នេះ គឺជា​​​សំណាង​របស់​ពួកគាត់​។ បើ​មិន​ដូច្នោះ​ទេ មិន​មាន​ឱកាស​បាន​ជួន​ប្រពន្ធ​កូន ឪពុក​ម្តាយ នោះ​ឡើយ៕