ជនជាតិ​កូរ៉េ​រវល់​តែ​ប្រឡែង​ស្រី​ស្នេហ៍​ខ្មែរ បើក​រថយន្ត​បុក​ម៉ូតូ​របួសធ្ងន់​

ជនជាតិ​កូរ៉េ​រវល់​តែ​ប្រឡែង​ស្រី​ស្នេហ៍​ខ្មែរ បើក​រថយន្ត​បុក​ម៉ូតូ​របួសធ្ងន់​

ភ្នំពេញ​ ៖​ បុរស​ម្នាក់ បាន​រង​របួស​ធ្ងន់ធ្ងរ ដោយសារតែ​ត្រូវ​រថយន្ត​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​ប៉ើង​ខ្ទាត​ជិត ១០ ម៉ែត្រ កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ ២០១៦ នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្ដម កែង​ផ្លូវ​លេខ ១០៦ ស្ថិត​ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា ​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1AG 8490 ​តែ​ម្នាក់ឯង ​​​​តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្ដម ក្នុង​ទិសដៅ ពី​ត្បូង​ទៅ​ជើង។ ពេល​មកដល់​ចំណុច​កើត​ហេតុ ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក RAV4 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF 2351 បើកបរ ដោយ​បុរស​ជនជាតិ​កូរ៉េ រួម​ជាមួយ​នារី​ខ្មែរ​ម្នាក់ ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ ១០៦ ក្នុង​ទិសដៅ ពី​កើ​តទៅ​លិច​យ៉ាង​លឿន ក្នុង​បំណង​ឆ្លង​មហាវិថី​ព្រះ​នរោត្ដម។ ប៉ុន្តែ​ដោយសារ​មិន​ប្រយ័ត្ន រវល់​តែ​ប្រឡែង​ស្រី​ស្នេហ៍​ខ្មែរនោះ ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​អូស​ជិត ១០ ម៉ែត្រ និង​ម្ចាស់​ម៉ូតូ​រង​របួស​បែក​មុខ​បែក​មាត់​ធ្ងន់ធ្ងរ។

ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ​ ហើយ​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ភាគី​ខាង​រថយន្ត ព្រម​សង​ថ្លៃ​ការខូចខាត និង​ព្យាបាល​របួស ទៅ​ឲ្យ​ភាគី​រងគ្រោះ​ចំនួន ២៧០ ដុល្លារ ដើម្បី​បញ្ចប់​រឿង នៅ​កន្លែង​កើតហេតុ​តែម្ដង ព្រោះ​មិន​ចង់​មានរឿង​វែងឆ្ងាយ និង​មិន​ចង់​រំខាន​ដល់​សមត្ថកិច្ច ផង​​​នោះ៕