អគ្គនាយក​ទូរទស្សន៍​ទ.ទ.ក​​ស្នើ​ FFC រៀប​ចំធ្វើ​សន្និសីទ​​​ពន្យល់​មហាជន​

ឯក​ឧត្តម​អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​(ទទក)​បាន​លើក​ឡើង​ថា សហព័ន្ធ​បាល់ទាត់​កម្ពុជា​(FFC)​ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)​​គួរ​រៀប​ចំ​​ធ្វើ​សន្និសីទ​មួយ​ដោយ​អញ្ជើញ​គ្រប់​​ស្ថាប័ន​ផ្សព្វផ្សាយ​ទាំង​ជុំ​វិញ​ប្រតិកម្ម​របស់​អ្នក​គាំទ្រ​កម្ពុជា​កីឡាករ​ឆាយនីស​តៃប៉ិ។

 

កាល​ពី​ព្រឹក​មិញ​នេះ​​ឯកឧត្តម គឹម គុណវឌ្ឍ​ ​អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​​បាន​សរសើរ​លើ​ Facebook ផ្ទាល់​ខ្លួន​ថា ៖«ជូន​ព័ត៌មាន​បែប​នេះ​(​ព័ត៌មាន​លើ​រូបថត​ខាង​ក្រោម)​តាម​ Facebook​ គឺ​មិន​គ្រប់គ្រាន់​ទេ​ គួរ​តែ​ សហព័ន្ធ​បាល់ទាត់​ (FFC)​ និង​ គណៈ​អូឡាំពិក​ បើក​ធ្វើ​សន្និសិទ​កាសែត​១​ នៅ​ថ្ងៃ​ច័ន្ទ​ ដោយ​អញ្ជើញ​គ្រប់​អ្នក​ទូរទស្សន៍​ វិទ្យុ​ កាសែត​ ចូល​រួម​ដើម្បី​ ១.​ លើក​ទឹក​ចិត្ត​កីឡាករ​ជម្រើស​ជាតិ​យើង​ ២. ពន្យល់​ពី​វិធាន​របស់​ FIFA​ ៣. បង្ហាញ​ឲ្យក្រុម​ចិនតៃប៉ិ​ស្ងប់​ក្នុង​ចិត្ត​ និង​លេង​ដោយ​ Fair​ Flay។ ទ.ទ.ក​ បាន​ត្រៀម​ខ្លួន​រួច​ហើយ​ នឹង​ចូល​រួម​ផ្សាយ»។

 

អគ្គនាយក​ទូរទស្សន៍​ទ.ទ.ក​​ស្នើ​ FFC រៀប​ចំធ្វើ​សន្និសីទ​​​ពន្យល់​មហាជន​

 

ការ​លើក​ឡើង​របស់​ឯក​ឧត្តម​អគ្គនាយក​ទូរទស្សន៍​ជាតិ​នេះ​បាន​កើត​មាន​ឡើង ​បន្ទាប់​ពី​អ្នក​គាំទ្រ​​បាន​ប្រតិកម្ម​ជុំ​វិញ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ និង​កីឡាករ​ឆាយនីសតៃប៉ិ​កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា​ កន្លង​ទៅ​ និង​បារម្ភ​ខ្លាច​មាន​បញ្ហា​កើត​មាន​នៅ​ពេល​ប្រកួត​នៅ​កម្ពុជា​នា​ថ្ងៃ​ទី​៧ ​មិថុនា​ខាង​មុខ​នេះ។ បើ​កើត​មាន​បញ្ហា​នោះ​ នឹង​កើត​មាន​ផល​មិន​ល្អ​ដល់​វិស័យ​បាល់ទាត់​កម្ពុជា៕

អត្ថបទ៖ ជាន ចាន់រ៉ា​