ហួសចិត្ត​៖ ហេតុផល​ប៉ុណ្ណឹង យក​កូន​ទៅ​បោះបង់ចោល​ក្នុងព្រៃ​

Videos

ថ្មីៗនេះក្រុមទាហ៊ានសង្គ្រោះជប៉ុនចំនួនជិត ២០០ នាក់បានសង្គ្រោះក្មេងប្រុសម្នាក់នៅកណ្ដាលព្រៃនៃកោះហុកកៃដូ (Hokkaido) បន្ទាប់ពីឪពុកម្ដាយរបស់គេបោះបង់ចោលដោយសារធ្វើទារុណកម្មព្រោះក្មេងនោះជាក្មេងម្នាក់ដែលមិនស្ដាប់ដំបូន្មានឪពុកម្ដាយ ។ តាមការរៀបរាប់របស់ក្មេងប្រុសខាងលើបានឲ្យដឹងថា គេឈ្មោះ យ៉ាម៉ាតូ តាណូអូកៈ (Yamato Tanooka) អាយុ ៧ ឆ្នាំ ហើយមកទល់នឹងពេលនេះក្មេងប្រុសម្នាក់នេះកំពុងសម្រាកក្នុងមន្ទីរពេទ្យដោយសាររស់នៅក្នុងព្រៃតែម្នាក់ឯងរយៈពេលជិតមួយសប្តាហ៍ហើយបណ្ដាលឲ្យគេខ្វះជាតិទឹក ។

ហួសចិត្ត​៖ ហេតុផល​ប៉ុណ្ណឹង យក​កូន​ទៅ​បោះបង់ចោល​ក្នុងព្រៃ​

យោងតាមប្រភពដែលទទួលបានពីគេហទំព័រព័ត៌មាន ABC បានឲ្យដឹងថា ឪពុករបស់ក្មេងប្រុស យ៉ាម៉ាតូ តាណូអូកា ឈ្មោះ តាកាយូគី តាណូអូកា (Takayuki Tanooka) បានផ្ដល់ព័ត៌មានឲ្យប៉ូលីសបន្ទាប់ពីការបាត់ខ្លួនកូនប្រុសរបស់គាត់ថា កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៦ កន្លងទៅគាត់ និង ភរិយា បាននាំក្មេងប្រុស យ៉ាម៉ាតូ តាណូអូកា ទៅចំណុចខាងលើដោយគ្រាន់តែគំរាមដាក់ទណ្ឌកម្មប៉ុណ្ណោះ ព្រោះកូនប្រុសរបស់គាត់ម្នាក់នេះបានយកដុំថ្មគុបអ្នកដំណើរកាលពីប៉ុន្មានថ្ងៃមុនពេលបាត់ខ្លួន ។ លោក តាកាយូគី តាណូអូកា ដដែលបានបន្តថា បន្ទាប់ពីចុះចេញក្រៅរថយន្តកូនប្រុសរបស់លោកម្នាក់នេះត្រូវបានខ្លាឃ្មុំតាមរំខាន ហើយដោយសារតែភាពភ័យខ្លាចទើបធ្វើឲ្យគេវង្វេងយ៉ាងដូច្នេះ ។

ហួសចិត្ត​៖ ហេតុផល​ប៉ុណ្ណឹង យក​កូន​ទៅ​បោះបង់ចោល​ក្នុងព្រៃ​

តាមការរាយការណ៍ពីសំណាក់មន្ដ្រីទាហ៊ានម្នាក់បានឲ្យដឹងថា ក្មេងប្រុស យ៉ាម៉ាតូ តាណូអូកា បានរកឃើញនៅក្នុងជំរុំតូចមួយមានចម្ងាយប្រហែល ៥ គីឡូម៉ែត្រពីចំណុចដែលគេ និង ឪពុកម្ដាយរបស់គេបានទៅដល់ដំបូង ហើយទោះបីជាគេរស់នៅតែម្នាក់ឯងក្នុងព្រៃរយៈពេលជិតមួយសប្តាហ៍យ៉ាងណាក្ដីក៏ក្មេងប្រុសម្នាក់នេះនៅតែមានស្មារតីល្អអាចណែនាំខ្លួនគេឲ្យក្រុមទាហ៊ានបានស្គា ល់ដែរ ។

ហួសចិត្ត​៖ ហេតុផល​ប៉ុណ្ណឹង យក​កូន​ទៅ​បោះបង់ចោល​ក្នុងព្រៃ​

គួរបញ្ជាក់ដែរថា បន្ទាប់ពីបានរកឃើញក្មេងប្រុស យ៉ាម៉ាតូ តាណូអូកា ហើយនោះទើបឪពុករបស់គេលោក តាកាយូគី តាណូអូកា បានសូមទោសចំពោះកូនប្រុស ហើយបានសារភាពថាគាត់ពិតជាបានបោះបង់កូនប្រុសរបស់គាត់នៅក្នុងព្រៃកោះ ហុកកៃដូ ពិតមែនព្រោះនេះជាប្រពៃណីមួយក្នុងការដាក់ទណ្ឌកម្មទៅលើក្មេងប្រុសដែលមិនស្ដាប់បង្គាប់ឪពុកម្ដាយ ។ ជាចុងក្រោយលោក តាកាយូគី តាណូអូកា បានសន្យាថានឹងខិតខំមើលថែ និង ទូន្មានកូនប្រុសរបស់លោកម្នាក់នេះឲ្យបានល្អ ៕ (ប្រភព អេប៊ីស៊ី) កុសល

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត