ចូល​ហាង​កាត់សក់​បាន​ត្រឹម ២ នាទី បែរជា​ត្រូវ​បញ្ចូនទៅ​មន្ទីរពេទ្យ (​មាន​វីដេអូ​)​

Videos


ក្រោយពីកាត់សក់បុរសម្នាក់បានជាង ២ នាទី ជាងកាត់សក់ក៏សង្កេតឃើញថាអតិថិជនខ្លួនបានគេងលក់យ៉ាងស្កប់ស្កល់ អាស្រ័យហេតុនេះទើបរូបគេព្យាយាមដាស់ឲ្យភ្ញាក់ តែទោះបីជាខំដាស់យ៉ាងណា ក៏មិនភ្ញាក់ ។

ចូល​ហាង​កាត់សក់​បាន​ត្រឹម ២ នាទី បែរជា​ត្រូវ​បញ្ចូនទៅ​មន្ទីរពេទ្យ (​មាន​វីដេអូ​)​

ដោយមើលទៅឃើញថា បុរសម្នាក់នោះមានអាការមិនប្រក្រតី ទើបជាងកាត់សក់ទូរស័ព្ទហៅប៉ូលីសមកទីតាំងកើតហេតុ ។ ប៉ូលីសពីរក៏មកដល់ ហើយក៏ព្យាយាមដាស់បុរសម្នាក់នោះដូចគ្នា តែគ្រប់យ៉ាងមិនបានការទាល់តែសោះ ទោះបីជាបុរសនោះក្អក និង ស្រមុកក៏ដោយ ។ បើតាមសង្កេត ប៉ូលីសអាចសន្និដ្ឋានបានថា បុរសនោះប្រើប្រាស់ជាតិអាល់កុលហួសកម្រិត ទើបបណ្តាលឲ្យមានស្ថានភាពបែបនេះ ហើយដោយសារក្តីបារម្ភ ទើបប៉ូលីសទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់ ។

ចូល​ហាង​កាត់សក់​បាន​ត្រឹម ២ នាទី បែរជា​ត្រូវ​បញ្ចូនទៅ​មន្ទីរពេទ្យ (​មាន​វីដេអូ​)​

ពេលដែលបញ្ជូនបុរសនោះទៅដល់មន្ទីរពេទ្យ គ្រូពេទ្យម្នាក់បានសន្និដ្ឋានថា រូបគេអាចមានបញ្ហាហូរឈាមក្នុងខួរក្បាល តែអ្វីដែលហួសចិត្តនោះ គឺក្រោយពេលពិនិត្យរួច ទើបដឹងថា គ្មានអ្វីមិនប្រក្រតីនោះទេ គឺបុរសនោះគ្រាន់តែដេកធម្មតាតែប៉ុណ្ណោះ ។ ក្រោយពេលទទួលបានការថែទាំពីគ្រូពេទ្យរហូតភ្ញាក់ដឹងខ្លួនវិញ បុរសនោះក៏បាននិយាយពីបញ្ហានេះដែរថា រូបគេពុំបានគេងអស់ពេលច្រើនថ្ងៃមកហើយ និង ថែមទាំងផឹកស្រាទៀត មុននឹងទៅរកជាងកាត់សក់ ៕ ថាវរិទ្ធ (ប្រភព ៖ សៀងហៃ អ៊ីស)

ចូល​ហាង​កាត់សក់​បាន​ត្រឹម ២ នាទី បែរជា​ត្រូវ​បញ្ចូនទៅ​មន្ទីរពេទ្យ (​មាន​វីដេអូ​)​