គ្រូបង្វឹក ប្រាក់ សុវណ្ណារ៉ា បង្ហាញពីច្បាប់ FIFA ផ្ញើជូនបងប្អូនអ្នកគាំទ្រ បាល់ទាត់កម្ពុជា

ភ្នំពេញ)៖ គ្រូបង្វឹកក្លឹបអាជីពបឹងកេតអង្គរ លោក ប្រាក់ សុវណ្ណារ៉ា បានផ្ញើសារមួយនៅលើទំព័រ Facebook ជូនចំពោះក្រុមអ្នកគាំទ្រ បាល់ទាត់កម្ពុជា ដែលនិយាយពីច្បាប់ខ្លះៗរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA ជុំវិញការ ប្រកាន់ពូជសាសន៍និន្នាការ នយោបាយ និងពណ៌សម្បុរ ដើម្បីជៀសការដាក់ទណ្ឌកម្មពី FIFA។

អតីតគ្រូបង្វឹកដែលបានដឹកនាំក្រុម Cambodia All Stars ឈ្នះក្រុមខ្លាំងមកពីថៃ២ប្រកួត កាលពីដើមឆ្នាំ២០១៦ មករូប នេះបានសរសេរ ថា «ច្បាប់របស់ FIFA មិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងមិនពាក់ព័ន្ធនឹងនិន្នាការនយោបាយទេ បើសិនយើងប្រព្រឹត្តនិងបង្កប្រាស ចាកពីទង្វើនេះ FIFA នឹងចាត់វិធានការពិន័យ មិនអនុញ្ញាតឲ្យចូលរួមការប្រកួត អន្តរជាតិផ្សេងៗ សូម្បីតែប្រកួតមិត្តភាពផងដែរ»។

លោក សុវណ្ណារ៉ា បានសរសេរបន្ថែមថា FIFA ធ្លាប់បានដាក់ពិន័យ ចំពោះប្រទេសចំនួន ៣រួចហើយ នៅតំបន់អាស៊ានដោយផ្អាក ការប្រកួតរយៈពេល ២ឆ្នាំ។ សូមរួមគ្នា ដើម្បីវប្បធម៌ដ៏រុងរឿងរបស់ប្រទេសកម្ពុជា ក្នុងការឲ្យពិភពលោក បានឃើញ!

ទាក់ទងនឹងបញ្ហានេះដែរ កាលពីរសៀលម្សិលមិញ មន្រ្តីជាន់ខ្ពស់នៃអង្គភាពគ្រប់គ្រងកីឡាកម្ពុជា NOCC ក៏បានធ្វើការអំពាវនាវទៅ ដល់អ្នកគាំទ្រ សូមរក្សាភាពថ្លៃថ្នូរ មិត្តភាព សាមគ្គីភាព ឲ្យសមជាម្ចាស់ផ្ទះ និងប្រពៃណីដ៏ទន់ភ្លន់របស់ កម្ពុជាជៀសការបង្កភាព រញ៉េរញ៉ៃ និងហិង្សាផ្សេងៗនៅមុន និងកំពុងប្រកួតថ្ងៃទី០៧ មិថុនា ដើមសប្តាហ៍ក្រោយដែល ជាថ្ងៃកម្ពុជា ត្រូវប៉ះចិនតៃប៉ិ ជើងទី២ ក្នុងទឹកដីវិញម្តង ដែលឈានដល់ FIFA ព្យួរជើងបាល់ទាត់ជាតិយើង៕

ប្រភព ៖

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកថា  និងមិត្តរួមក្រុមឯទៀត ឲ្យនៅតែបន្តរក្សាចិត្តត្រជាក់ៗក្នុងជំនួបទល់នឹងចិនតៃប៉ិ នៅកីឡដ្ឋានជាតិអូឡាំពិកល្ងាចថ្ងៃអង្គារ ទី០៧ ខែមិថុនា ឆ្នាំ២០១៦ បញ្ចប់ជើងទី២ នៃវគ្គជម្រុះវគ្គបឋមព្រឹត្តិការណ៍ ពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019។

ខ្សែប្រយុទ្ធមកពីក្លឹបព្រះខ័នរាជស្វាយខាងលើបានបញ្ជាក់យ៉ាងខ្លីថា «មិនថាថ្ងៃនេះ យើងមានបញ្ហានឹង គ្នាលើទីលាន យ៉ាងណា តែពេលដែលអ្នកមក កាន់ទឹកដីសុវណ្ណភូមិយើងវិញ គឺយើងនឹងទទួល រាក់ទាក់ដោយក្តីគោរព ដោយការសំពះ ដ៏ទន់ភ្លន់របស់យើង រួមទាំងស្នាមញញឹម ព្រមទាំងក្តីស្រឡាញ់ជូនអ្នកដដែល ព្រោះយើងជាជនជាតិ ខ្មែរដ៏អស្ចារ្យបំផុត» ។

តែយ៉ាងណាក៏ដោយ សារខ្លីមួយនេះអាចចាត់ទុកថា ជាតំណាងឲ្យ កីឡាករកម្ពុជា និងអ្នកគាំទ្រគ្រប់រូប បន្តការអត់ធ្មត់ទៅទៀត ដើម្បីរក្សាបរិយាកាសនៅអំឡុងពេលប្រកួតកាន់តែសប្បាយរីករាយថែមទៀត ខណៈដែលកម្ពុជាមានឱកាស ខ្ពស់ឡើងទៅជុំទី២ ដោយសារមាន២គ្រាប់ក្នុងដៃពីក្នុងជើងទី១ ក្រោមលទ្ធផលស្មើ ២-២ នៅក្នុងផ្ទះរបស់ចិនតៃប៉ិ កាលពីរាត្រីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គ្រូបង្វឹក ប្រាក់ សុវណ្ណារ៉ា បង្ហាញពីច្បាប់ FIFA ផ្ញើជូនបងប្អូនអ្នកគាំទ្រ បាល់ទាត់កម្ពុជា

គ្រូបង្វឹក ប្រាក់ សុវណ្ណារ៉ា បង្ហាញពីច្បាប់ FIFA ផ្ញើជូនបងប្អូនអ្នកគាំទ្រ បាល់ទាត់កម្ពុជា

គ្រូបង្វឹក ប្រាក់ សុវណ្ណារ៉ា បង្ហាញពីច្បាប់ FIFA ផ្ញើជូនបងប្អូនអ្នកគាំទ្រ បាល់ទាត់កម្ពុជា