​តើ​ល្បែង​អ្វី​អាច​ធ្វើ​ឲ្យ​កូន​ឆ្លាត​?

​តើ​ល្បែង​អ្វី​អាច​ធ្វើ​ឲ្យ​កូន​ឆ្លាត​?

​នៅពេល​ដែល​កូន​ចាប់ផ្តើម​ធំ អ្នក​នឹង​អាច​ទិញ​ប្រដាប់ប្រដា​ល់​លេងឲ្យ​គេ​លេង​ហើយ ដូចនេះ​អ្នក​ត្រូវតែ​ជ្រើសរើស​ឲ្យបាន​ប្រយ័ត្ន ព្រោះ​មាន​ប្រដាប់ប្រដា​ល់លេង​ខ្លះ​អាច​ធ្វើ​ឲ្យ​កូន​អ្នក​ឆ្លាត​ដោយ​មិនដឹង​ខ្លួន​។ តើ​គួរតែ​ទិញ​អ្វី​ឲ្យ​កូន​លេង​ទៅ​?

បាល់​
កូន​ដែល​មាន​អាយុ​ចាប់ពី​៧​ខែ​ឡើង​ទៅ អ្នក​អាច​ទិញ​បាល់​ឲ្យ​កូន​លេង​បាន ព្រោះ​វា​អាច​រមៀល ថែមទាំង​មាន​ពណ៌​ចំរុះ​ជាច្រើន​ដែល​អាច​ទាក់ទាញ​កូន​ឲ្យ​ចាប់ ប៉ះ និង​ទាត់​ទៀតផង​។​

សត្វ​ជ័រ​ដែល​អូស​ដើរ​បាន​
នៅពេល​ដែល​កូន​លេង​សត្វ​ប្រភេទ​នេះ យូរ​ទៅ​កូន​នឹង​អាច​ចាប់ផ្តើម​ស្វែងយល់ថា​តើ​ហេតុអ្វី​បានជា​វា​ចេះ​ដើរ នោះ​យូរ​ទៅ​កូន​នឹង​មាន​ប្រាជ្ញា​ឆ្លាត​វៃ​ជា​មិនខានឡើយ ដោយ​អ្នក​អាច​ឲ្យ​កូនលេង​នៅពេលដែល​គេ​មាន​អាយុ​ចាប់ពី​មួយ​ឆ្នាំ​ឡើង​ទៅ​។​

សង់ផ្ទះ​
សង់ផ្ទះ​នេះ​គឺ​មាន​ពណ៌​ច្រើន ហើយក៏​អាច​សង់​បាន​ជា​ច្រើន​ប្រភេទ​ដែរ ដូចនេះ​កូន​នឹង​មាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ក្រោយពេល​ដែល​គេ​លេង​យូរ វា​ស័ក្តិសម​សម្រាប់​កូន​ដែល​មាន​អាយុ​ចាប់ពី​៦​ខែ​ឡើង​ទៅ​។​

ឡាន​
អ្នក​អាច​ទិញ​ឡាន​អាគុយ​ឲ្យ​កូន​បើក​លេង​បាន​នៅពេល​ដែល​គេ​មាន​អាយុ​ពី​២​ឆ្នាំ​ឡើង​ទៅ នោះ​គេ​នឹង​អាច​ចាប់ផ្តើម​ស្គាល់​ពី​ឡាន និង​របៀប​បើក​ហើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។