​ហេតុអ្វី​បាន​ជា​នារី​ត្រូវ​ញ៉ាំ​ចេក​មួយ​ផ្លែ​ក្រោយ​បាយ​?

​ហេតុអ្វី​បាន​ជា​នារី​ត្រូវ​ញ៉ាំ​ចេក​មួយ​ផ្លែ​ក្រោយ​បាយ​?

​នៅក្នុង​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ​របស់​អ្នក អ្នក​អាច​បន្ថែម​ចេក​ទៅ​ក្នុង​របប​អាហារ​របស់​អ្នក​បាន ព្រោះ​វា​បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​អ្នក​នឹកស្មាន​មិន​ដល់ ជាពិសេស​គឺ​នារី​តែម្តង​។ ដូចនេះ​តើ​ហេតុអ្វី​បានជា​អ្នក​ត្រូវ​តែ​ញ៉ាំ​ចេក​មួយ​ក្រោយ​បាយ​នោះ​?

ជំងឺ​ខ្វះ​ឈាម​
វា​អាច​ជួយ​ព្យាបាល​ជំងឺ​ខ្វះ​ឈាម​របស់​អ្នក​បាន ព្រោះ​វា​មាន​ជាតិ​ដែក​ខ្ពស់​ដែល​អាច​ជួយ​ធ្វើឲ្យ​ឈាម​អ្នក​គ្រប់​វិញ​។​

ជួយ​បញ្ចុះ​សម្ពាធ​ឈាម​
នៅក្នុង​ចេក​នោះ​មាន​ប៉ូ​តា​ស្យូម​ខ្ពស់​ដែល​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​អ្នក​បាន​ដូចគ្នា​។​

ជំនួយ​ដល់​ខួរក្បាល​
ប្រសិន​ជា​អ្នក​ចង់​បាន​ខួរក្បាល​ដែល​ល្អ​មួយ ដោយ​មាន​ការចងចាំ​ល្អ ហើយ​គិត​រហ័ស អ្នក​អាច​ញ៉ាំ​ចេក​នេះ​បាន​។​

ទល់​លាមក​
នៅក្នុង​ចេក​នេះ​មាន​ជាតិ​សរសៃ​ច្រើន​ដែល​អាច​ធ្វើឲ្យ​ក្រពះ និង​ពោះវៀន​អ្នកដំណើរ​ការល្អ នោះ​វា​នឹង​កិន​ម៉ត់​បានល្អ ដែល​មិន​ងាយ​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​ទល់លាមក​នោះទេ​។​

អារម្មណ៍​អន្ទះសារ​
ប្រសិន​ជា​អ្នក​មាន​អារម្មណ៍​ភ័យ​អន្ទះសារ អ្នក​អាច​ញ៉ាំ​ចេក​បាន ព្រោះ​វា​មាន​វីតាមីន​B​ខ្ពស់​ណាស់ ដែល​អាច​ជួយ​ធ្វើឲ្យ​អ្នកអាច​បន្ធូរអារម្មណ៍​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។