​តើ​ផ្លែឈើ​អ្វី​ដែល​អាច​ជួយ​ព្យាបាល​ជំងឺ​ផ្តាសាយ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​?

​តើ​ផ្លែឈើ​អ្វី​ដែល​អាច​ជួយ​ព្យាបាល​ជំងឺ​ផ្តាសាយ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​?

​នៅពេល​ដែល​អ្នក​ផ្តាសាយ រឿង​ទីមួយ​ដែល​អ្នក​ធ្វើ​មិន​មែន​ប្រើ​ថ្នាំ​មក​ព្យាបាល​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការលូតលាស់​របស់​កូន​ក្នុង​ផ្ទៃ​។ ដូចនេះ​អ្នក​គួរតែ​ប្រើ​ផ្លែ​ឈើ​ដែល​មាន​វីតាមីន​C​មក​ព្យាបាល​វិញ​។ តើ​មាន​ផ្លែឈើ​អ្វីខ្លះ​?

ផ្លែ​ប៉ោម​
នៅក្នុង​ផ្លែ​ប៉ោម​នេះ​មាន​វីតាមីន​C និង​ប៉ូ​តា​ស្យូម​ជាច្រើន​ដែល​អាច​ជួយ​ធ្វើ​ឲ្យ​អា​ការៈក្អួត​របស់​អ្នក​បាន​ធូរស្រាល​ជាង​មុន ហើយ​វា​ក៏​មាន​សារធាតុ​ដែល​អាច​ជួយ​ទប់ទល់​នឹង​មេរោគ​ផ្តាសាយ ដែល​អាច​ជួយ​ធ្វើឲ្យ​អ្នក​ឆាប់​ជា​សះស្បើយ​ដូចគ្នា​។​

ផ្លែ​ម្នាស់​
នៅក្នុង​ផ្លែ​ម្នាស់​នេះ​មាន​វីតាមីន​B និង​C រួម​ជាមួយ​សារធាតុចិញ្ចឹម​ជាច្រើន​ដែល​អាច​ជួយ​ធ្វើឲ្យ​អ្នក​បរិភោគបាន ហើយ​ឆាប់​រំលាយ​ទៀតផង​។ ម្យ៉ាងទៀត​វា​ក៏​មាន​សារធាតុ​ម្យ៉ាង​ដែល​អាច​ជួយ​ធ្វើឲ្យ​អា​ការៈក្អក ឬ​ឈឺបំពង់ក​ដែល​បណ្តាល​មក​ពី​ផ្តាសាយ​ឆាប់​ជា​ទៀតផង​។​

ក្រូចថ្លុង​
នៅក្នុង​ក្រូចថ្លុង​នេះ​មាន​សារធាតុ​ជាច្រើន​ដែល​អាច​ជួយ​កាត់​ស្លេស្ម បំបាត់​ក្អក​បាន ប៉ុន្តែ​អ្នក​មិន​ត្រូវ​ញ៉ាំ​ច្រើន​ឡើយ​។​

ទំពាំងបាយជូ​រ​
នៅក្នុង​ផ្លែឈើ​ប្រភេទ​នេះ​មាន​សារធាតុ​ជាច្រើន​ដែល​អាច​ជួយ​សម្លាប់​មេរោគ​នៃ​ជំងឺ​ផ្តាសាយ​បាន នោះ​អ្នក​ម្តាយ​នឹង​ងាយ​ឆាប់​ជាសះស្បើយ​ជាមិនខាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី04 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។